ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ប្តី​ភរ​ប្រពន្ធ?

7 ឆ្នាំ មុន

ស្វាមី​ជា​ច្រើន​បាន​ទទួលស្គាល់​ថា ខ្លួន​ចាំបាច់​ត្រូវ​ភរ​ប្រពន្ធ ពេល​ខ្លះ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ក្នុង​គ្រួសារ​។ ចំណែក​ភរិយា​ជា​ច្រើន​គិត​ថា ពួក​គេ​ពិបាក​នឹង​ទទួល​ការ​ភូត​កុហក​ពី​ប្តី​ដែល​គួរតែ​

ស្វាមី​ជា​ច្រើន​បាន​ទទួលស្គាល់​ថា ខ្លួន​ចាំបាច់​ត្រូវ​ភរ​ប្រពន្ធ ពេល​ខ្លះ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ក្នុង​គ្រួសារ​។ ចំណែក​ភរិយា​ជា​ច្រើន​គិត​ថា ពួក​គេ​ពិបាក​នឹង​ទទួល​ការ​ភូត​កុហក​ពី​ប្តី​ដែល​គួរតែ​ស្មោះត្រង់​ចំពោះ​ភរិយា​។

ការ​ភូតភរ​ក្នុង​រង្វង់​គ្រួសារ​កើត​មាន​ញ​ញឹកញាប់​។ ប៉ុន្តែ​មនុស្ស​បាន​ចំណាយ​ពេលវេលា​តិច​ដើម្បី​វិភាគ​ទៅ​លើ​បញ្ហា​មួយ​នេះ ដើម្បី​ដោះស្រាយ​វា​ចេញ​ឱ្យ​ស្រឡះ​ពី​ក្នុង​គ្រួសារ។ ដើម្បី​ឱ្យ​មានការ​ស្មោះត្រង់​គ្នា​នៅ​ក្នុង​ជី​វត​ប្តី​ប្រពន្ធ​នោះ គេ​ត្រូវ​យល់​ច្បាស់​អំពី​បញ្ហា​ដែល​នាំ​ដល់​ការ​ភូតភរ ដោយ​លោក​ប្តី​។

ខណៈ​ពេល​ដែល​មនុស្ស​ប្រុស​មួយ​ចំនួន​ភូតភរ ដោយសារ​តែ​ចង់​សប្បាយ​ខ្លួនឯង​នៅ​ខាងក្រៅ​ផ្ទះ​នោះ និង​បុរស​មួយ​ចំនួន​ទៀត​ភូតភរ​ដោយសារ​តែ​មិន​ចង់ឱ្យ​មាន​ជម្លោះ​គ្រួសារ ដោយសារ​តែ​ការ​និយាយ​ពិត​ត្រង់​។ ឧបមា​ថា ប្តី​អាច​នឹង​លាក់​លុយ​មួយ​ចំនួន ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ ឬ​បងប្អូន​ដែល​មានការ​ខ្វះខាត​។ បុរស​ខ្លះ​លាក់បាំង​រឿង​នេះ ពីព្រោះ​គេ​ដឹង​ថា ប្រពន្ធ​ដែល​បាន​លុយ ហើយ​មិន​ព្រម​ចេញ​វិញ ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ ឬ​បងប្អូន​របស់​ខ្លួន​ជាដើម​។ ដូច្នេះ​ការ​ភូតភរ​នៅ​ក្នុង​ករណី​នេះ​នឹង​មិនកើត​មាន​ទេ បើសិនជា​ប្រពន្ធ​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ឪពុក​ម្តាយ ឬ​បងប្អូន​ខាង​ប្តី​បាន​ល្អ​ប្រសើ​ដូចដែល​បុរស​ជា​ប្តី​ចង់បាន​។

ហេតុផល​នៃ​ការ​ភូតភរ​ពេល​ខ្លះ​អាច​បណ្តាល​មក​ពី​បុរស​ខិល​ខូ​ល​។ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​បណ្តាល​មក​ពី​ប្រពន្ធ​ដែល​ធ្វើ​ឱ្យ​ប្តី​មិន​មាន​សុវត្ថិភាព​នឹង​ប្រាប់​ប្រពន្ធ​គ្រប់​រឿង​ទាំងអស់​។

ដើម្បី​ដោះស្រាយ​បញ្ហា​ភូតភរ​នៅ​ក្នុង​គ្រួសារ គេ​ត្រូវ​សម្លឹង​មើល​ដល់​ឬ​ស​គល់​នៃ​ការ​ភូតភរ​នោះ​ថា តើ​វា​បណ្តាល​មក​ពី​ប្តី ឬ​មក​ពី​ប្រពន្ធ​។ ពេល​ដែល​គេ​ដឹង​ថា ការ​ភូតភរ​បណ្តាល​មក​ពី​បញ្ហា​អ្វី​ច្បាស់លាស់​ហើយ ប្តី​ប្រពន្ធ​អាច​នឹង​និយាយ​គ្នា​ដោយ​ត្រង់​ៗ ដោះស្រាយ​បញ្ហា​នោះ ដើម្បី​បញ្ចប់​ការ​ភូតភរ​ទៅ​ថ្ងៃក្រោយ​។

ខណៈ​ដែល​បុរស​ជា​ប្តី​មិន​សម​នឹង​ភរ​ប្រពន្ធ ក៏​ព្រោះតែ​ដើម្បី​ការ​សប្បាយ​ខិលខូច​នៅ​ខាងក្រៅ​ផ្ទះ​ដូច​ជា ដើម្បី​ផឹកស៊ី​អូន​បង​នោះ​ទេ ស្ត្រី​ជា​ប្រពន្ធ​ក៏​គួរតែ​យល់​ឱ្យ​បាន​ច្រើន​អំពី​ប្តី ដើម្បី​ឱ្យ​ប្តី​មាន​សុវត្ថិភាព​នៅ​ក្នុង​ការ​និយាយ​ការ​ពិត​គ្រប់យ៉ាង​ប្រាប់​ប្រពន្ធ​៕