ស្នេហ៍បងនិងអូនសាបសូន្យព្រោះគ្រូទាយ
ឪពុកម្តាយតែងនាំគ្នាទៅរកគ្រូទាយ ដើម្បីដឹងថា តើកូនស្រី ឬក៏កូនប្រុសរបស់គាត់មានថ្ងៃខែឆ្នាំត្រូវគ្នាឬអត់? គោលបំណងនៃការរកគ្រូទាយនោះ គឺ
ឪពុកម្តាយតែងនាំគ្នាទៅរកគ្រូទាយ ដើម្បីដឹងថា តើកូនស្រី ឬក៏កូនប្រុសរបស់គាត់មានថ្ងៃខែឆ្នាំត្រូវគ្នាឬអត់? គោលបំណងនៃការរកគ្រូទាយនោះ គឺ
ឪពុកម្តាយតែងនាំគ្នាទៅរកគ្រូទាយ ដើម្បីដឹងថា តើកូនស្រី ឬក៏កូនប្រុសរបស់គាត់មានថ្ងៃខែឆ្នាំត្រូវគ្នាឬអត់? គោលបំណងនៃការរកគ្រូទាយនោះ គឺខ្លាចកូនប្រុស ឬកូនស្រីពេលរៀបការហើយមិនមានសេចក្តីសុខ និងសុភមង្គល។
ដោយបានពឹងពាក់គ្រូទាយឱ្យទស្សន៍ទាយមើលពីអនាគតកាលបែបនេះ ឪពុកម្តាយក៏បានផ្តល់សិទ្ធិអំណាចដល់គ្រូទាយ ដើម្បីសម្រេចថា តើកូនស្រី ឬកូនប្រុសរបស់គាត់គួរត្រូវរៀបការជាមួយនឹងបុរស ឬក៏ស្ត្រីណាម្នាក់។ វាបានធ្វើឱ្យបញ្ហាអាពាហ៍ពិពាហ៍កាន់តែស្មុគស្មាញទៀត ដោយវាមិនត្រឹមតែចាំបាច់ត្រូវតែមានការយល់ព្រមដោយឪពុកម្តាយទាំងសងខាងឡើយ។ នៅក្នុងករណីនេះ អាពាហ៍ពិពាហ៍មួយអាចសម្រេចបាន លុះត្រាតែកូនក្រមុំ និងកូនកំលោះស្រឡាញ់គ្នា ឬទទួលយកគ្នាទៅវិញទៅមក មានការយល់ព្រមពីឪពុកម្តាយទាំងសងខាង និងមានការយល់ព្រមពីគ្រូទាយផងដែរ។
ទោះបីជាមិនសូវមានច្រើនករណីក្តី ប៉ុន្តែវាពិតជាមានកូនក្រមុំ និងកូនកំលោះដែលមិនអាចរៀបការជាមួយគ្នាបានដោយសារតែគ្រូទាយនិយាយថា ពួកគេមិនមានជាគូរនឹងគ្នា ហើយបើហ៊ានរៀបការនឹងមានគ្រោះចង្រៃកើតឡើយរវាងអ្នកទាំងពីរ ឬក៏ក្រុមគ្រួសារ។ ទន្ទឹមនឹងនោះក៏មានឪពុកម្តាយខ្លះប្រើប្រាស់គ្រូទាយ ដើម្បីរកហេតុផលបំបែកកូនក្រមុំ ឬកូនកំលោះចេញពីគូរស្នេហ៍របស់ពួកគេដែលពួកគាត់មិនពេញចិត្ត។
អាពាហ៍ពិពាហ៍របស់យុវជន និងយុវតីមិនគួរវែងឆ្ងាយធ្លាក់រហូតដល់ដៃគ្រូទាយជាអ្នកសម្រេចចិត្តនោះឡើយ។ និយាយឱ្យត្រង់ទៅ បើសិនជាអ្វីដែលគ្រូទាយបានទាយសុទ្ធតែត្រូវនោះ វានឹងមិនមានប្តីប្រពន្ធលែងលះគ្នាច្រើននោះដែរ។ ដូច្នេះគេមិនគួរយករឿងស្នេហារបស់យុវជន និងយុវតីទៅឱ្យគ្រូទាយជាអ្នកសម្រេចនោះឡើយ។ វាសំខាន់ណាស់ដែលរឿងពាពាហ៍ពិពាហ៍នេះ ត្រូវទុកឱ្យកូនកំលោះ និងកូនក្រមុំជាអ្នកធ្វើការសម្រេចចិត្តជាធំ។
បើពុំនោះទេ រឿងស្នេហារវាងប្រុស និងស្រីនឹងមិនត្រឹមតែជាអាពាហ៍ពីរគ្រួសារទេ។ វាថែមទាំងមានភាគីទីបី ជាគ្រូទាយចូលរួមទៀត ដោយធ្វើឱ្យដំណើរការនេះកាន់តែស្មុគស្មាញ និងមិនសមទំនង។
ដូច្នេះស្នេហ៍បងនិងអូនមិនគួរសាបសូន្យតាមសម្តីគ្រូទាយឡើយ ៕
ចែករំលែកព័តមាននេះ