ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ដណ្តឹង​កូនស្រី​គេ​មិន​ឲ្យ បា.ញ់​រះ​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ស្លា.ប់​៣​នាក់​របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ទាហាន​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​៥​ម្នាក់ ដណ្តឹង​កូនស្រី​គេ​មិន​ឲ្យ​យប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី បា.ញ់​រះ​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ស្លា.ប់​៣​នាក់ របួសធ្ងន់​ម្នាក់​។

ខេត្តបន្ទាយមានជ័យ ៖ ទាហាន​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​៥​ម្នាក់ ដណ្តឹង​កូនស្រី​គេ​មិន​ឲ្យ​យប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី បាញ់​រះ​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​១៥​នាទី​ចូល​ថ្ងៃ​ទី​១៤​ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​.​ឃុំ​ថ្មី ស្រុក​ម៉ា​ឡៃ​។ លោក​វរៈសេនីយ៍ត្រី​យ៍ តាំង សុ​ហេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​៣​នាក់​មាន​ទី​១.​ឈ្មោះ ជួប សាំង​លី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ស្លាប់​ក្នុងផ្ទះ​) ទី​២.​ឈ្មោះ ម៉ែ សុវណ្ណ​រ៉ា​ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ​(​ស្លាប់​នៅ​ពេទ្យ​) ទី​៣.​ឈ្មោះ សុខ ខាត់ណា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ​(​ស្លាប់​នៅ​ពេទ្យ​) និង​របួសធ្ងន់​ម្នាក់​ឈ្មោះ អឹ​ម សំបុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

តាម​សម្ដី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ចា​ក់ថា នៅ​ពេល​ការ​លួច​បាញ់ប្រហារ​កើតឡើង​គឺ​នៅ​ពេល​ដែល​ម្ចាស់ផ្ទះ​បាន​បើកទ្វារ​ចេញ​មក​អុជ​ធូប​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ ស្រាប់តែ​ស្នូរ​កាំភ្លើង​បាញ់​លាន់​ប្រាវ​ជា​ច្រើន​គ្រាប់​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ឈ្មោះ ជួប សាំង​លី​ន ត្រូវជា​ច្រើន​គ្រាប់​ស្លាប់​នៅ​កន្លែង និង​៣​នាក់​ទៀត​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ស្លាប់​២​នាក់​ទៀត​ឈ្មោះ ម៉ែ សុវណ្ណ​រ៉ា​ឌី និង​ឈ្មោះ សុខ ខាត់ណា និង​របួសធ្ងន់​ឈ្មោះ អឹ​ម សំបុ​ន​។​

សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ករណី​លួច​បាញ់ប្រហារ​ទាំង​យប់​នេះ​គេ​ដាក់​ការ​សង្ស័យ និង​ស្គាល់​មុខសញ្ញា​ជន​ដៃដល់​ហើយ​គឺ​ឈ្មោះ រ៉េ​ត រាត្រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​មានមុខ​ងារ​ជា​កម្លាំងយោធា​អង្គភាព​តំបន់​អភិ​ឌ្ឍ​ន៍​យោធភូមិ​ភាគ​ទី​៥ ដែល​ឈរជើង​នៅ​ចំណុច​ភ្នំ​ឆ័​ត្រ ស្ថិត​ភូមិ​ក្តិ​ប​ថ្ម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក​)​។ ព្រោះតែ​រឿង​ជន​ដៃដល់​ស្រលាញ់​កូនស្រី​ហើយ​ចូល​ដណ្តឹង​មិន​ឲ្យ ទើប​កើតរឿង​គំនុំ​លួច​បាញ់ប្រហារ​បណ្តាល​ស្លាប់​៣​នាក់ និង​របួស​ម្នាក់​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ​។

លោក​វរៈសេនីយ៍ត្រី តាំង សុ​ហេង បាន​បញ្ជាក់​ថា ករណី​លួច​បាញ់ប្រហារ​ទាំង​យប់​បណ្តាល​ស្លាប់​៣​នាក់ និង​របួសធ្ងន់​ម្នាក់​នេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនល្មើស​ដែល​ជា​ជន​ដៃដល់​ដើម្បី​ចាប់ខ្លួន​មក​អនុវត្ត​តាម​ច្បាប់​៕