ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្ការ​ការ​បរិភោគ​កុំឱ្យ​រាគ ពិសេស​ទារក​ពេល​ចូល​ឆ្នាំ​ខ្មែរ

7 ឆ្នាំ មុន

ការ​ដែល​មានការ​រាគ គឺ​រឿង​ដែល​រំខាន​មួយ ។ ជា​ពិសេស​ទារក ទើបនឹង​កើត​ងាយ​នឹង​មាន​បញ្ហា​រាគ​នេះ​ណាស់ ។ សម្រាប់​មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​រាគ គឺ​ច្រើន​តែ​កើត​ក្នុង​រយៈពេល​ខ្លី ។ ចំណែក​អ្នកខ្លះ​ទៀត បាន​

ការ​ដែល​មានការ​រាគ គឺ​រឿង​ដែល​រំខាន​មួយ ។ ជា​ពិសេស​ទារក ទើបនឹង​កើត​ងាយ​នឹង​មាន​បញ្ហា​រាគ​នេះ​ណាស់ ។ សម្រាប់​មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​រាគ គឺ​ច្រើន​តែ​កើត​ក្នុង​រយៈពេល​ខ្លី ។ ចំណែក​អ្នកខ្លះ​ទៀត បាន​ក្លាយទៅជា​ទម្លាប់ ឬ​រាគ​រ៉ាំរ៉ៃ ហើយ​មិនដឹង​ពី​មូលហេតុ​របស់​វា​ទៀត​ផង ។ ជាមួយ​គ្នា​នេះ អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​មួយ​ចំនួន​ត្រូវ​តែ​មានការ​ចៀសវាង​ឱ្យ​បាន​នូវ​ទីកន្លែង​ដែល​អ្នក​ទៅ​លេង​កម្សាន្ត ដើម្បី​កុំឱ្យ​ឆ្លង​ជំងឺ ជា​ពិសេស​ជំងឺ​រាគ​ចំពោះ​អ្នក​ដើរ​កំសាន្ត ។

ចំពោះ​និយម​ន័យ​ធម្មតា​ៗ​ជំងឺ​រាគ គឺជា​ការ​ជុះ​មក​មាន​លាមក​សុទ្ធតែ​ទឹក ហើយ​ច្រើន​ដង ។ វា​កើតឡើង​បាន​ដោយសារ​ការ​ថយ​ចុះ​នៃ​ការ​បឺត​ស្រូប​ជាតិ​ទឹក​នៅ​ក្នុង​ពោះវៀន ការ​កើនឡើង​នូវ​ការ​បញ្ចេញ​ជាតិ​ទឹក​ក្នុង​ពោះវៀន ឬ​ទាំង​ពីរ ។ បាក់តេរី ដូច​ជា E. Coli និង Staphylococcus អាច​បង្ក​ឱ្យ​មាន​ជំងឺ​រាគ​បាន ដោយសារ​វា​ទៅ​ភ្ញោ​ច​ឱ្យ​ពោះវៀន​បញ្ចេញ​ទឹក​កាន់តែ​ច្រើន​ទៅ​ៗ ដែល​ចំណុច​នេះ ពន្យល់​ឱ្យ​ដឹង​ថា ហេតុ​អ្វី​បានជា​អាហារ និង​ទឹក​មាន​មេរោគ និង​បង្ក​ឱ្យ​មាន​ជំងឺ​រាគ​កើតឡើង ជា​ពិសេស​ជំងឺ​រាគ​ចំពោះ​អ្នក​ដើរ​កំសាន្ត ។

មាន​ថ្នាំ​បន្ទន់​លាមក​មួយ​ចំនួន​ក៏​ធ្វើ​ឱ្យ​មាន​បញ្ហា​រាគ​ដែរ ។ មូលហេតុ​ដែល​ចម្បង​ជាងគេ​ដែល​ធ្វើ​ឱ្យ​រាគ គឺ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី វី​រ៉ុ​ស និង​ប៉ា​រ៉ា​រា​ស៊ី ត​នៅ​ក្នុង​ពោះវៀន​មិន​ស៊ាំ​នឹង​អាហារ ឬ​អា​ឡែ​រ​ហ្ស៊ី និង​ជំងឺ​ផ្សេង​ៗ​ទៀត ដូច​ជា ចង្កោម​រោគ សញ្ញា​រលាក​ពោះវៀន ឬ​ជំងឺ Coeliac ។ មនុស្ស​ដែល​មាន​បញ្ហា​រាគ​រ៉ាំរ៉ៃ​យ៉ាង​ហោច​ណាស់ ក៏​ពី​ច្រើន​ស​ប្តា​ហ៍​ទៅ​ច្រើន​ខែ​ដែរ ហើយ​ងាយ​មាន​បញ្ហា​ជំងឺ​ផ្លូវ​កាយ​ដ៏​ធ្ងន់ធ្ងរ និង​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។ តាម​ការ​ពិត​របប​អាហារ​អាច​ធ្វើ​ឱ្យ​រាគ​កាន់តែ​ខ្លាំង​ថែម​ទៀត ។

អាហារ​ដែល​ធ្វើ​ឱ្យ​រាគ​អាច​បង្ក​ឱ្យ​មានការ​រាគ​រុស​បាន​តាម​រយៈ​យន្តការ​មិន​ស៊ាំ នឹង​អាហារ​ដ៏​ស្មុគស្មាញ​ជា​ច្រើន ។ អាហារ​ដែល​អ្នក​បរិភោគ​អាច​នឹង​ធ្វើ​ឱ្យ​រាគ​ក្នុង​រយៈពេល​យូរ ឬ​រយៈពេល​ខ្លី ។ ពិត​ណាស់​ការ​បរិភោគ អាហារ​ដែល​ត្រឹមត្រូវ​អ្នក​អាច​កាត់​បន្ថយ​នូវ​ការ​រាគ ក៏​ដូច​ជា ធូរស្បើយ​មក​វិញ រហូត​ដល់​មួយ​ភាគ​បី​ទៅ​មួយ​ភាគ​ពីរ ។ ការ​ដែល​ឱ្យ​ពោះវៀន​សំរាក គឺជា​ប្រការ​មួយ​ខុស ចំពោះ​អ្នកជំងឺ​រាគ​ចំណុច​ដែល​សំខាន់​មិន​ត្រូវ​បញ្ឈប់​ការ​បរិភោគ​អាហារ​នោះ​ទេ ។ សម្រាប់​មនុស្ស​គ្រប់​វ័យ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បន្ត​នូវ​ការ ហូប​ចុក​តទៅ​ទៀត ក្នុង​ពេល​ដែល​អ្នកមាន​ជំងឺ​រាគ ។ ថ្នាំ​ដែល​បាន​មក​ពី​ធម្មជាតិ​អាច​ជួយ​ព្យាបាល​ជំងឺ​រាគ​បាន ។ ការ​ពិត គឺ​អ្នក​នឹង​មានការ​ធូរស្រាល​កាន់តែ​លឿន​ពី​ជំងឺ​រាគ ប្រសិនបើ​អ្នក​នៅ​បន្ត​បរិភោគ​អាហារ​បន្ថែម​ទៀត (​ទោះបីជា​អ្នក​មិន​មាន​អារម្មណ៍​ចង់​បរិភោគ​ទៀត​ក៏​ដោយ ) ។ នេះ​ជាស​ម្តី​របស់ William B. Greenough III, M.D., សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Johns Hopkins និង​ជា​ប្រធាន​មូលនិធិ​សុខភាព​កុមារ​អន្តរជាតិ (International Child Health Foundation) ។

គាត់​បាន​ជំរុញ​ថា «​មិន​ត្រូវ​ឈប់​បរិភោគ​អាហារ​ទេ ។ ជា​ធម្មតា​អាហារ​ដែល​ចូល​ទៅ​ក្នុង​ពោះវៀន​វា​នឹង​ធ្វើ​ឱ្យ​ការ​រាគ​មាន​រយៈពេល​ខ្លី ដោយសារ​តែ​អាហារ​ទាំងនោះ សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន ដូច​ជា អង្ក ឬ​ស៊ុប ការ៉ុត បង្អែម ដែល​ធ្វើ​អំពី​ម្សៅ​មី និង​មិនសូវ​មាន​ស្ករ​ច្រើន​» ។ ចូរ​បរិភោគ​ឱ្យ​បាន​ច្រើន​ដង និង​យឺត​ៗ ព្រោះ​ការ​បរិភោគ​យ៉ាង​តក់ក្រហល់​ពេក អាច​ធ្វើ​ឱ្យ​ក្អួតចង្អោរ​បាន ។ របប​អាហារ​មួយ​ប្រភេទ​ដែល​មាន​ពាក្យកាត់​ថា BRAT មាន​ន័យ​ថា Banana (​ចេក​) Rice (​បាយ​) stewed Apple (ទឹក​ផ្លែ​ប៉ម​) និង Toast (​នំ​បុ័ង​បន្ទះ​) គឺ​ត្រូវ​បាន​ណែនាំ​ជា​អាហារ​របស់​យុវជន ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ នេះ​ជា​សម្ដី​របស់ Dr. Greenough ។

គាត់​បាន​ណែនាំ​ថា ចូរ​ធ្វើការ​លើកទឹកចិត្ត​កូន​របស់​អ្នក​ដែល​មាន​ជំងឺ​រាគ​ឱ្យ​ខំប្រឹង​បរិភោគ​អាហារ​ឱ្យ​បាន​ច្រើន​ដង តាមតែ​គេ​ចង់បាន​ប្រហែលជា​៧​ដង​ក្នុង​មួយ​ថ្ងៃ ឬ​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្តង ។ ចូរ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ជំងឺ​រាគ​លើ​ទារក ។

ចំណុច​សំខាន់ ៖ ទារក​ម្នាក់​ដែល​មាន​ជំងឺ​រាគ​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ឱ្យ​ខុស​ពី​កុមារ​ដែល​ធំ​ហើយ ឬ​មនុស្ស​ពេញវ័យ​រាគ ។ មហន្តរាយ​នៃ​ជំងឺ​រាគ​ទៅ​លើ​ទារក ទើបនឹង​កើត គឺជា​ធំធេង​ណាស់ ។ ជា​ធម្មតា​វា​មិន​បង្ក​ជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ និង​មិន​មាន​ផា​សុខភាព​ចំពោះ​មនុស្ស​ពេញវ័យ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ បើ​កើត​លើ​ទារក​វា​នឹង​ធ្វើ​ឱ្យ​ទារក​នោះ​ស្លាប់​បាន ។ ចំណុច​គ្រោះថ្នាក់​ភ្លាម​ៗ​ទៅ​លើ ទារក គឺ​ការ​បាត់បង់​ជាតិ​ទឹក និង​ធាតុ​រ៉ែ​សំខាន់​ៗ​ច្រើន​ខ្លាំង​ពេក ហើយនឹង​ធ្វើ​ឱ្យ​ទារក​ទៅ​ជា​ខ្សោះ​ជា​ទឹក (Dehydration) ។ ដូច្នេះ​ទារក​ដែល​ខ្សោះ​ជាតិ​ទឹក គឺ​មិនសូវ​មាននៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ដូច​ប្រទេស​ដែល​ក្រីក្រ​នោះ​ទេ ។

ចំពោះ​ទារក​ការ​ខ្សោះ​ជាតិ​ទឹក​អាច​កើតឡើង​ភ្លាម​ៗ​ក្នុង​រយៈពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ ។ ដូច្នេះ​ជំហាន​ដំបូង​ក្នុង​ការ​ព្យាបាល គឺ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ដែល​បាន​បាត់បង់​មក​វិញ ប៉ុន្តែ​ត្រូវ​តែ​ប្រាប់​រឿង​នេះ​ទៅ​គ្រូពេទ្យ​របស់​អ្នក ។ សម្រាប់​ចម្លើយ​ទៅ​លើ​ការ​បង្គ្រប់​ជាតិ​ទឹក​ដែល​ល្អ​បំផុត​សម្រាប់​ទារក គឺជា​វិទ្យាសាស្ត្រ​មួយ​ដោយ​ប្រើ​ការ​ព្យាបាល​បែប Oral Rehydration Therapy (ORT) ជាមួយនឹង​សូលុយស្យុង ដូច​ជា Dioralyte ដែល​អាច​រក​ទិញ​បាន​នៅ​តាម​កន្លែង​លក់​ថ្នាំពេទ្យ ។

រូបមន្ត​ទាំងនេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ការ​កំណត់​ឱ្យ​បាន​វិញ នូវ​សារធាតុចិញ្ចឹម និង​ជាតិ​រ៉ែ​ដែល​ត្រូវការ ដើម្បី​ធ្វើ​ឱ្យ​រាង​កាយ​តែ​តូច​នេះ មាន​សុវត្ថិភាព​វិញ​ពី​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​ក៏​ជា​ជំរើស​ទី​មួយ​របស់​អ្នកឯកទេស​ក្នុង​ការ​ព្យាបាល​ជំងឺ​រាគ​របស់​ទារក ។ ករណី​ជំងឺ​រាគ និង​របប​អាហារ​ដែល​ពេញ​និយម ប្រសិនបើ​នរណា​ម្នាក់​ឱ្យ​យោបល់​ថា ប្រើ​សារធាតុ​រាវ​សម្រាប់​ព្យាបាល​ជំងឺ​រាគ​កូន​របស់​អ្នកមាន​ន័យ​ថា គេ​ចង់ឱ្យ​កូន​របស់​អ្នក​ធ្វើ​របប​អាហារ​ជា​ទឹក​រាវ ។ លោក Paul Lewis, M.D., គ្រូពេទ្យ​ជំងឺ​កូន​ក្មេង​នៅ​សាកលវិទ្យាល័យ Washington និយាយ​ថា «​មិនមែន​ឱ្យ​តែ​ទឹក​ទាំងអស់​សុទ្ធ​ប្រើ​បាន​ចំពោះ​កុមារ​នោះ​ទេ ប៉ុន្តែ​អាហារ​ដែល​ជា​ជាតិ​ទឹក គឺ​មិនល្អ​ទាំងអស់​» ។ លោក Dr. Lewis ទើបតែ​បាន​ព្យាបាល​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ដែល​បាន​សំរាក​ក្នុង​មន្ទីរពេទ្យ ដោយសារ​ជំងឺ​រាគ​ក្នុង​ពេល​ថ្មី​ៗ​នេះ ។ លទ្ធផល​នៃ​ការ​ធ្វើ​តេស​ឈាម​បាន​បង្ហាញ​ថា ក្មេង​នេះ​គឺ​មិន​មានបាន​ទទួលទាន អាហារ​អ្វី​ទាំងស្រុង ។

លោក Dr. Lewis បាន​ប្រាប់​ទៅ​ឪពុក​ម្តាយ​ថា វា​ជា​ការ​យល់​ច្រឡំ​មួយ​ដែល​ពួក​គេ​គិត​ថា ការ​ឱ្យ​កូន​របស់​គាត់​ដែល​មាន​ជំងឺ​រាគ​ផឹក​តែ​ក្រូចឆ្មា​ជំនួស​អាហារ​រាល់ថ្ងៃ គឺជា​ទ​ង្វើ​មួយ​ល្អ ។ លោក Dr. Lewis ព្រមាន​ថា របប​អាហារ​ជា​ទឹក គឺ​មាន​គ្រោះថ្នាក់​ណាស់ ព្រោះ​វា​មិន​មាន​សារធាតុ​អ្វី​ដែល​មានគុណ​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​មាន​ជាតិ​កាឡូរី​ក្នុង​មួយ​ភាគ​តូច​ប៉ុណ្ណោះ ។ ដូច្នេះ​ការ​ដែល​ធ្វើ​ឱ្យ​កូន​របស់​ពួក​គេ​មិន​បាន​បរិភោគ​អាហារ ក្នុង​ពេល​នេះ​អាច​នឹង​ធ្វើ​ឱ្យ​កូន​នោះ មិន​អាច​ប្រើប្រាស់​សារធាតុចិញ្ចឹម​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាគ​បាន​ទេ ៕