ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ស្លា.ប់​អស់​មនុស្ស​ជា​ច្រើន ដោយ​ការ​វាយប្រហារ

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​៥៨​នាក់ រួម​ទាំង​កុមារ បាន​ស្លា.ប់​បាត់បង់​ជីវិត នៅ​ក្នុង​ការ​វាយប្រហារ​មួយ ដែល​គេ​សង្ស័យ​ថា ជា​ការ​វាយប្រហារ​ប្រើប្រាស់​សារធាតុ​

ស៊ី​រី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​៥៨​នាក់ រួម​ទាំង​កុមារ បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ការ​វាយប្រហារ​មួយ ដែល​គេ​សង្ស័យ​ថា ជា​ការ​វាយប្រហារ​ប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​ទីក្រុង Idlib ប្រទេស​ស៊ី​រី​។

ខាង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ស៊ី​រី បាន​រាយការណ៍​មក​ថា ការ​វាយប្រហារ​នៅ Khan Sheikhoun ដែល​អាច​ធ្វើ​ឡើង​ដោយសារ​តែ​យន្តហោះ​របស់​ប្រទេស​ស៊ី​រី​ខ្លួនឯង​ផ្ទាល់ ឬ​ក៏​រុ​ស្ស៊ី បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឈ្លក់ ហើយ​ស្លាប់​។

មាន​កុមារ​យ៉ាងតិច​១១​នាក់​បាន​ស្លាប់ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស ជាមួយនឹង​អាកា​រៈ​សន្លប់ ក្អួតចង្អោរ និង​បែកពពុះមាត់​ជាដើម​។

ការ​វាយប្រហារ​នេះ​ត្រូវ​បាន​គេ​ចាត់ទុកជា​ការ​វាយប្រហារ​ដោយសារ​ធាតុគីមី​ជា​លើក​ទី​បី​ហើយ​ក្នុង​មួ​យស​ប្តា​ហ៍​នេះ ទៅ​លើ​ប្រទេស​ស៊ី​រី​។ ការ​វាយប្រហារ​ចំនួន​ពីរ​លើក​ខាង​ដើម ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត Hama ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី Khan Sheikhoun ប៉ុន្មាន​ទេ​។

សារធាតុ​គីមី​ដែល​បាន​ប្រើប្រាស់​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​សារធាតុ​ប៉ះពាល់​សរសៃប្រសាទ​ឈ្មោះ​ថា Sarin​។

ខាង​រដ្ឋាភិបាល​ប្រទេស​ស៊ី​រី​បាន​ជំទាស់​ថា ខ្លួន​មិន​បាន​ប្រើប្រាស់​សារធាតុ​គីមី​ទៅ​លើ​ទីតាំង​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដែល​រង​ការ​វាយប្រហារ​ខាងលើ គឺជា​ទីតាំង​ដែល​ត្រូវ​បាន​គ្រប់គ្រង​ស្ទើរតែ​ទាំងអស់ ដោយ​ក្រុមប្រឆាំង​នឹង​ប្រទេស​ស៊ី​រី​។ តាម​អង្គការ​សហ​ប្រជា​ជាតិ​​បាន​ឲ្យ​ដឹង​ថា វា​ជា​ផ្ទះ​សម្រាប់​ប្រជាជន​ស៊ី​រី​ភៀសខ្លួន​ចំនួន​៩០០.០០០​នាក់​រស់នៅ​៕