ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

១-​ក្មេង​ស្រី​ថត​ជាមួយ​ពស់វែក​មិនដឹង​ខ្លួន
ក្មេង​ស្រី​អូស្ដ្រាលី​ឈរ​ញញឹម​ថតរូប​ដោយ​មិនដឹង​ថា មាន​ពស់វែក​វារ​កាត់ ខណៈ​ពេល​ម្ដាយ​យល់​ថា គឺជា​មែកឈើ ប៉ុន្ដែ​ពេល​ពិនិត្យ​ឱ្យ​ច្បាស់ ជា​ពស់វែក​ពណ៌​ស្ករ មាន​ពិស​ខ្លាំង ។

១-​ក្មេង​ស្រី​ថត​ជាមួយ​ពស់វែក​មិនដឹង​ខ្លួន
ក្មេង​ស្រី​អូស្ដ្រាលី​ឈរ​ញញឹម​ថតរូប​ដោយ​មិនដឹង​ថា មាន​ពស់វែក​វារ​កាត់ ខណៈ​ពេល​ម្ដាយ​យល់​ថា គឺជា​មែកឈើ ប៉ុន្ដែ​ពេល​ពិនិត្យ​ឱ្យ​ច្បាស់ ជា​ពស់វែក​ពណ៌​ស្ករ មាន​ពិស​ខ្លាំង ។

២-​ឥណ្ឌូ​ណេ​ស៊ីបំផ្លាញ​ទូក​នេសាទ​៨១​គ្រឿង
ឥណ្ឌូ​ណេ​ស៊ី​បាន​កម្ទេច​ទូក​នេសាទ​៨១​គ្រឿង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយសារ​ចូល​ដែនសមុទ្រ​នេសាទ​ដោយ​ខុសច្បាប់ ។

៣-​សម្លាប់​២០​នាក់​ក្នុង​វិហារ​ប៉ា​គី​ស្ថាន
គណៈកម្មការ​វិហារ​មួយ​សម្លាប់​មនុស្ស​ជាង​២០​នាក់ និង​ជា​ច្រើន​នាក់​រង​របួស​នៅ​វិហារ​មួយ​ក្នុង​រដ្ឋ​ប៉ាន់​ចាប ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៧ ។

៤-​ប្រើ​កាបូប​ស្លាក​យីហោ​ល្បី​ដាក់​ត្រី​នៅ​តៃវ៉ាន់
ពលរដ្ឋ​ជា​ច្រើន​សម្ដែង​ការ​មិន​ពេញចិត្ដ​ដែល​អតិថិជន​ម្នាក់​ប្រើ​កាបូប​ស្លាក​យីហោ​«Luis Vuilton» ដាក់​ត្រី ។

៥-​ភ្លើង​ឆេះ​ហាង​ខារ៉ាអូខេ​ស្លាប់​១៥​នាក់
ហាង​កា​រ៉ា​អូ​ខេ​មួយ​នៅ​ភាគ​កណ្ដាល​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​ភ្លើង​ឆាបឆេះ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​១៥​នាក់ ។

៦-​អ្នក​ជិះ​កង់​អង់គ្លេស​ត្រៀម​ធាក់​កង់​នៅ​ជុំវិញ​ពិភពលោក
កីឡាករ​ជនជាតិ​អង់គ្លេស​ម្នាក់​សម្រេចចិត្ដ​ធាក់​កង់​នៅ​ជុំវិញ​ពិភពលោក ដោយ​ចំណាយពេល​៨០​ថ្ងៃ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ។

៧-​ស្លៀក​ឈុត​ខ្លាឃ្មុំ​ឱ្យ​កុមារ​ឱប យក​ប្រាក់​ព្យាបាល​កូន
បុរស​ជនជាតិ​ចិន​អាយុ​២៥​ឆ្នាំ​ម្នាក់ បាន​ស្លៀកពាក់​ឯកសណ្ឋាន​ខ្លាឃ្មុំ ឈរ​នៅ​កណ្ដាល​ឧទ្យាន​សាធារណៈ​ក្រុង​ហុ​ើ​បុ​ើ​យ ខេត្ដ​អាន់​ហ៊ុយ ដើម្បី​អតិថិជន​ឱប​មួយ​លើក​១,៥​ដុល្លារ យក​ប្រាក់​ទៅ​ព្យាបាល​កូន​ដែល​កើត​ជំងឺ​កាច​សាហាវ ។

៨-​បុណ្យ​ហែ​ក្បួន​លិង្គ​នៅ​ជប៉ុន
ជនជាតិ​ជប៉ុន និង​អ្នកទេសចរ​បរទេស​នាំ​គ្នា​ទស្សនា​ពិធីបុណ្យ «​ហែ​ក្បួន​លិង្គ​» ចាត់​ទុក​ថា​ជា​ពិធី​ចម្លែក​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​មនុស្ស​ចូលរួម​ជា​ច្រើន​ម៉ឺន​នាក់។

៩-​ប្រកួត​ស៊ី​នំ​ខេ​ក​ស្លាក់​ស្លាប់​នៅ​សហរដ្ឋអាមេរិក
ស្ដ្រី​និស្សិត​ម្នាក់​នៅ​មហាវិទ្យាល័យ​រដ្ឋ​ខុន​នេ​ក​ទី​កាត សហរដ្ឋអាមេរិក ស្លាប់​ដោយសារ​ថប់ដង្ហើម​ក្នុង​ពេល​ប្រកួត​ទទួលទាន​នំ​ខេ​ក កាលពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៧ ។

១០-​ចោរ​សមុទ្រ​ប្លន់​នាវា​មួយ​នៅ​ខាងក្រៅ​ឆ្នេរ​សូ​ម៉ា​លី
ចោរ​សមុទ្រ​នៅ​ក្រៅ​ឆ្នេរ​សូ​ម៉ា​លី បាន​ចាប់​នាវិក​ជនជាតិ​ឥណ្ឌា​១១​នាក់ ធ្វើ​ជា​ចំណាប់ខ្មាំង និង​ជា​ព្រឹ​ក្ដិកា​រណ៍​កើតឡើង​លើក​ទី​២ ក្នុងអំឡុងពេល​ជា​ច្រើន​ស​ប្ដា​ហ៍​កន្លង​មក​ក្រោយ​ពី​ខកខាន​ក្នុង​រយៈពេល​យូរ ៕