ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ដោះស្រាយ​ម៉ាស៊ីន​ឡាន​ឡើងក​ម្តៅ

7 ឆ្នាំ មុន

តើ​អ្នក​នឹង​បើកឡាន​ទៅ​តាម​ខេត្ត​នៅ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​មែន​ទេ? បើ​ដូច្នេះ​មែន​ចូរ​អ្នក​ស្វែង​យល់​ពី​គន្លឹះ​ខ្លះ​ៗ​នៅ​ក្នុង​ការ​ដោះស្រាយ​ពេល​រថយន្ត​ឡើងក​ម្តៅ​ខ្លាំង​។

បើ​ម៉ាស៊ីនរថយន្ត​របស់​អ្នក​ឡើង​កម្ដៅ​នោះ វា​

តើ​អ្នក​នឹង​បើកឡាន​ទៅ​តាម​ខេត្ត​នៅ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​មែន​ទេ? បើ​ដូច្នេះ​មែន​ចូរ​អ្នក​ស្វែង​យល់​ពី​គន្លឹះ​ខ្លះ​ៗ​នៅ​ក្នុង​ការ​ដោះស្រាយ​ពេល​រថយន្ត​ឡើងក​ម្តៅ​ខ្លាំង​។

បើ​ម៉ាស៊ីនរថយន្ត​របស់​អ្នក​ឡើង​កម្ដៅ​នោះ  វា​អាច​បណ្ដាល​ឲ្យ​ម៉ាស៊ីនរថយន្ត​រង​ការ​ខូចខាត​។ ដូច្នេះ​ក្នុង​ករណី​នេះ អ្នក​មិន​ត្រូវ​បើកឡាន​បន្ត​ទៀត​ទេ​។ អ្នក​ត្រូវ​ឈប់​ឡាន ហើយ​ពន្លត់​ម៉ាស៊ីន​ឡាន​។ បន្ទាប់​មក​ទៀត​នោះ អ្នក​ត្រូវ​បើក​គម្រប​ម៉ាស៊ីន​ឡាន ដើម្បី​ឲ្យ​កម្ដៅ​ភាយ ចេញ ។ ក្រោយមក​ទៀត ចូរ​ពិនិត្យ​មើល​ធុង​ទឹក​បញ្ចុះ​កម្ដៅ និង​ចាក់ទឹក​បញ្ចូល ប្រសិនបើ​រថយន្ត​អ្នក​ខ្វះ​ទឹក​។ វា​អាច​មាន​សុវត្ថិភាព ប្រ​សិន​ធ្វើ​ដំណើរ​ទៅ​មុខជា​បន្ត ។ ប្រ​សិន​ក្រោយ​ពី​បើករថយន្ត​ទៅ​មុខ​បាន​មួយ​រយៈ ស្រាប់តែ​មាន​បញ្ហា​ឡើង​កម្ដៅ​ឡើង​វិញ ត្រូវ​ឈប់​រថយន្ត ជា​បន្ទាន់ និង​សុំ​ជំនួយ​។

ចូរ​ធ្វើ​ដំណើរ​ដោយ​សុខ​សប្បាយ​ទាំងអស់​គ្នា​ប្រិ​យ​មិត្ត ៕