ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​បាត់បង់​សមាជិកគ្រួសារ​២២​នាក់​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​សមាជិកគ្រួសារ​២២​នាក់ ដែល​ក្នុង​នោះ​មាន​ប្រពន្ធ​សំណព្វចិត្ត​ម្នាក់ និង​កូនភ្លោះ​២​នាក់ នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នៅ

ស៊ីរី​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​សមាជិកគ្រួសារ​២២​នាក់ ដែល​ក្នុង​នោះ​មាន​ប្រពន្ធ​សំណព្វចិត្ត​ម្នាក់ និង​កូនភ្លោះ​២​នាក់ នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​ស៊ី​រី​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

មាន​មនុស្ស​យ៉ាងតិច​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក​ជាតិ​គីមី​នៅ​ប្រទេស​ស៊ី​រី​។ ចំនួន​នៃ​អ្នក​ស្លាប់​នឹង​មានការ​កើនឡើង​នៅ​ពេល​ខាង​មុខ ជាមួយនឹង​មនុស្ស​មួយ​ចំនួន​ដែល​បាន​រួច​ជីវិត​។ វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ ចំពោះ​គ្រួសារ​មួយ​ដែល​ក្លាយទៅជា​គ្រួសារ​ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​។ គ្រួសារ​នោះ​គឺជា​គ្រួសារ Alyousef​។

លោក Abdul-Hamid Alyousef មានការ​ភ័យរន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​លឺ​សូរ​សម្លេង​ស្រែក និង​សម្លេង​ផ្ទុះ​នៅ​ខាងក្រៅ​ផ្ទះ​។ គាត់​ក៏​បានដឹង​ថា មានរឿង​មិន​ស្រួល​កើតឡើង​ចំពោះ​ប្រពន្ធ និង​កូន​ៗ​របស់​គាត់​។ ភ្លាម​នោះ​គាត់​ក៏​បាន​នាំ​ពួក​គេ​ចេញពីផ្ទះ ហើយ​ក៏​ជួប​ជាមួយនឹង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​។ ដោយ​គិត​ថា ប្រពន្ធ​និង​កូន​របស់​គាត់​មាន​សុវត្ថិភាព​ហើយ គាត់​ក៏​រត់​ទៅ​មើល​សមាជិកគ្រួសារ​របស់​គាត់​ផ្សេង​ទៀត​។

លោក Alyousef បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​អាច​ជួយ​ពួក​គេ​បាន​ទេ​។ ពួក​គេ​បាន​ដាច់ដង្ហើម​អស់ហើយ​»​។ បុរស​ជីវិត​ថ្លៃ​ម្នាក់​នេះ ពិបាកចិត្ត​មែនទែន និង​ពិបាក​ទទួលយក​ការ​ពិត​ណាស់​។ ជា​ពិសេស​នោះ គឺ​ប្រពន្ធ និង​កូនភ្លោះ​របស់​គាត់​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ​។ ពោល​គឺ​ពួក​គេ​ក៏​បាន​ស្លាប់​ដែរ​។

ក្នុង​នាម​ជា​ឪពុក​របស់​កូន​ៗ លោក Alyousef បាន​បី​សាកសព​កូន​ទាំង​២ Aya និង Ahmed នៅ​ក្នុង​ដៃ​ទាំង​គូ​លាយឡំ​ជាមួយនឹង​ទឹកភ្នែក និង​សម្លេង​និយាយ​តិច​ៗ​ទៅ​កាន់​សាកសព​ថា​៖«​លា​ហើយ​កូន​សម្លាញ់​។ លា​ហើយ​កូន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​សម្តី​របស់​ប្អូនជីដូនមួយ​របស់​លោក Alyousef បាន​ឲ្យ​ដឹង​ថា លោក​នា​ពេល​នេះ​កំពុង​តែ​ទទួល​ការ​បន្សាប​សារធាតុពុល ដើម្បី​ព្យាបាល​ឲ្យ​រួច​ពី​សេចក្តីស្លាប់​នៅ​ថ្ងៃក្រោយ​៕