ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​ឃោសនា​បរទេស​ពុំ​ឱ្យ​យក​ព័ត៌​មាន​ពេលបោះឆ្នោតនៅភូមា​ដែល​ក៏​មិន​ចង់​បាន​អ្នកសង្កេត​ការណ៍ដែរ

13 ឆ្នាំ មុន

គណៈ​កម្មាធិការ​បោះ​ឆ្នោត​ភូមា​ថ្លែង​កាលពី​ថ្ងៃទី​១៨ តុលា ថា ម៉ាស៊ីន​ឃោសនា​បរទេស​នឹង​មិនអនុញ្ញាត​ឱ្យ​យក​ព័ត៌​មាន​ក្នុង​​ពេល​បោះឆ្នោត​ ​ដែលគ្រោង​ធ្វើនា​ថ្ងៃទី​៧ វិច្ឆិកា ខាង​មុខ​នេះ​ឡើយ ។ ការបោះ​ឆ្នោត​​នេះគឺ​ជា​ការ​បោះឆ្នោត​លើក​ដំបូង​រៀបចំធ្វើដោយ​របបយោធា​ ចាប់តាំង​ពី​២០​ឆ្នាំ​មកហើយ ។​ គណៈ​កម្មាធិការ​បោះឆ្នោត​ក៏រំលឹក​ផងដែរថា ពុំ​មាន​​អ្នកសង្កេត​ការណ៍​អន្តរជាតិណាមួយ​នឹង​ត្រូវ​អនុញ្ញាត​ ដើម្បី​តាមដាន​​ការ​ប្រពឹត្ត​ទៅ​នៃការ​បោះឆ្នោត​​នេះ ដែលសហគមន៍​អន្តរជាតិ​មាន​ការ​សង្ស័យ​រួចទៅហើយ​ថា​ នោះ​ជា​មធ្យោ​បាយ​មួយ​សំរាប់​ពួកយោ​ធា​កាន់អំណាច​បន្ត​​អំណាច​របស់​ពួកគេ​ តទៅ​ទៀត ។​
ការ​ប្រកាស​ទាំងនេះ​ធ្វើឡើង​ក្នុង​ឱកាស​បង្ហាញ​ពី​គំរោងការ​បោះឆ្នោត​ដល់បណ្តា​អ្នក​ការ​ទូត និង​ម៉ាស៊ីន​ឃោសនា​នៅ​​​ឯ​រដ្ឋធានីថ្មី

គណៈ​កម្មាធិការ​បោះ​ឆ្នោត​ភូមា​ថ្លែង​កាលពី​ថ្ងៃទី​១៨ តុលា ថា ម៉ាស៊ីន​ឃោសនា​បរទេស​នឹង​មិនអនុញ្ញាត​ឱ្យ​យក​ព័ត៌​មាន​ក្នុង​​ពេល​បោះឆ្នោត​​ដែលគ្រោង​ធ្វើនា​ថ្ងៃទី​៧ វិច្ឆិកា ខាង​មុខ​នេះ​ឡើយ ។ ការបោះ​ឆ្នោត​​នេះគឺ​ជា​ការ​បោះឆ្នោត​លើក​ដំបូង​រៀបចំធ្វើដោយ​របបយោធា​ចាប់តាំង​ពី​២០​ឆ្នាំ​មកហើយ ។​ គណៈ​កម្មាធិការ​បោះឆ្នោត​ក៏រំលឹក​ផងដែរថា ពុំ​មាន​​អ្នកសង្កេត​ការណ៍​អន្តរជាតិណាមួយ​នឹង​ត្រូវ​អនុញ្ញាត​ ដើម្បី​តាមដាន​​ការ​ប្រពឹត្ត​ទៅ​នៃការ​បោះឆ្នោត​​នេះ ដែលសហគមន៍​អន្តរជាតិ​មាន​ការ​សង្ស័យ​រួចទៅហើយ​ថា​ នោះ​ជា​មធ្យោ​បាយ​មួយ​សំរាប់​ពួកយោ​ធា​កាន់អំណាច​បន្ត​​អំណាច​របស់​ពួកគេ​តទៅ​ទៀត ។​
ការ​ប្រកាស​ទាំងនេះ​ធ្វើឡើង​ក្នុង​ឱកាស​បង្ហាញ​ពី​គំរោងការ​បោះឆ្នោត​ដល់បណ្តា​អ្នក​ការ​ទូត និង​ម៉ាស៊ីន​ឃោសនា​នៅ​​​ឯ​រដ្ឋធានីថ្មី របស់​ប្រទេស​គឺទីក្រុង​ណៃ​ពីយ៉ា​តាវ ។ ​លោក THEIN SOE ប្រធាន​គណៈ​កម្មាធិការ​បោះ​ឆ្នោត​និយាយ​ថា បណ្តា​តំណាង​ប្រចាំ​ទីក្រុង​រ៉ង់​ហ្គូន ដែលធ្វើ​ការ​ឱ្យ​ម៉ាស៊ីន​ឃោសនា​បរទេស អាច​ចូល​រួម​យក​ព័ត៌​មាន​​ក្នុងពេលបោះឆ្នោត​ហើយ ​គ្មាន​អ្នក​កាសែត​​បរទេស​ណាម្នាក់ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​យកព័ត៌​មាន​នា​ឱកាស​នោះ​ឡើយ ។ នា​ថ្ងៃ​បោះ​ឆ្នោត​អាជ្ញាធរ​នឹង​អនុញ្ញាត​ឱ្យ​បណ្តា​អ្នក​​ការទូត​ និង​បណ្តា​ភ្នាក់ងារ​របស់ អ.ស.ប ប្រចាំការ​នៅ​​ក្នុងប្រទេស​ពិនិត្យ​មើល​ការបោះ​ឆ្នោត​នេះ ។ ដោយសារ​ពួក​អ្នក​ការទូត​ទាំង​នេះ​ជា​តំណាង​របស់​​ប្រទេស​ពួកគេ​ស្រាប់ ដូច្នេះ​មិន​ចាំ​បាច់​អញ្ជើញ​ពួកសង្កេត​ការណ៍​បរទេស​​ទៀត​ឡើយ ៕