ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បំពង់​បង្ហូរ​ប្រេង​ចិន​-​មី​យ៉ា​ន់​ម៉ា ចាប់ផ្ដើម​ដំណើរការ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ នាវា​ដឹក​ប្រេង​ឆៅ​១៤​ម៉ឺន​តោន ឈ្មោះ «Suezmax» បាន​ចាប់ផ្ដើម​ផ្ទេរ​ប្រេង​ឆៅ​នៅ​កំពង់​ផែ​ប្រេង Made Island ស្ថិត​នៅ​ភាគ​ខាងលិច​រដ្ឋ Rakhine ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​១០

ប្រទេស​ចិន ៖ នាវា​ដឹក​ប្រេង​ឆៅ​១៤​ម៉ឺន​តោន ឈ្មោះ «Suezmax» បាន​ចាប់ផ្ដើម​ផ្ទេរ​ប្រេង​ឆៅ​នៅ​កំពង់​ផែ​ប្រេង Made Island ស្ថិត​នៅ​ភាគ​ខាងលិច​រដ្ឋ Rakhine ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​១០ មេ​សា កន្លង​មក បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ចិន​-​មី​យ៉ា​ន់​ម៉ា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​ការ​បង្ហូរ​ប្រេង​ឆៅ នៅ​ឯ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ពេល​ថ្មី​ៗ​នេះ ។

កំពង់​ផែ​ប្រេង Made Island គឺជា​ចំណុច​យុទ្ធសាស្ត្រ​នៃ​បំពង់​បង្ហូរ​ប្រេង​ចិន​-​មី​យ៉ា​ន់​ម៉ា ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន ចិន​-​មី​យ៉ា​ន់​ម៉ា ។

បំពង់​បង្ហូរ​ប្រេង​នេះ មាន​ប្រវែង​៧៧១​គីឡូម៉ែត្រ ចាប់ពី​តំបន់ Made Island ភាគ​ខាងលិច​មី​យ៉ា​ន់​ម៉ា ទៅ​កាន់​ខេត្ត Yunan ភាគ​ពាយព្យ​ប្រទេស​ចិន នឹង​ត្រូវ​សាងសង់​កាត់​តាម​ផ្នែក​កណ្តាល​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ បំពង់​បង្ហូរ​ប្រេង​នេះ ស្របគ្នា​នឹង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ ដែល​បាន​ដំណើរការ​ពេញលេញ​ចាប់ពី​ឆ្នាំ​២០១៤ ។

បំពង់​បង្ហូរ​ប្រេង​នេះ នឹង​ជា​ផ្លូវ​កាត់​សម្រាប់​ប្រេង​ឆៅ​ពី​មជ្ឈិមប្រទេស​ទៅ​កាន់​ប្រទេស​ចិន ជា​ជាង​ដឹក​ជញ្ជូន​កាត់​តាម​ភាគ​ខាងត្បូង និង​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី ។ ប្រេង​ឆៅ​នឹង​ត្រូវ​បញ្ជូន​នៅ​តំបន់ Made Island រដ្ឋ Rakhine តាម​បំពង់​បង្ហូរ​ប្រេង​ប្រវែង​៧០០​គីឡូម៉ែត្រ ដែល​ឆ្លងកាត់​មី​យ៉ា​ន់​ម៉ា ទៅ​គោលដៅ​ចុង​ក្រោយ​ខេត្ត Yunnan របស់​ចិន។

បំពង់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជូន​ប្រេង​ឆៅ​២២​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ។ ស្ថានីយ​ផ្ទុក​ប្រេង​អន្តរជាតិ​លើក​ដំបូង​របស់​ប្រទេស​នេះ​នៅ Made Island ជា​តំបន់​ធំ​មួយ​ដែល​មាន​កន្លែង​ផ្ទុក​ប្រេង កន្លែង​ជួសជុល​កប៉ាល់ កំពង់​ផែ​សមុទ្រ ផ្លូវ​នាវា​ចម្ងាយ​៣៨​គីឡូម៉ែត្រ និង​ស្ថានីយ​ផ្ទុក​៤៨០​ម៉ែត្រ ។ ធុង​ទុក​ប្រេង​ឆៅ​សរុប​មាន​១២ ដែល​ធុង​នីមួយ​ៗ​ទុក​បាន​២២​លាន​លី​ត្រ ៕