IMF បង្ហាញភាពវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ចសកល
សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងកើនឡើងនៅឆ្នាំ២០១៧ និង២០១៨ ជាពិសេស ក្នុងទីផ្សាររីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ។ នេះបើតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោក
សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងកើនឡើងនៅឆ្នាំ២០១៧ និង២០១៨ ជាពិសេស ក្នុងទីផ្សាររីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ។ នេះបើតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោក
សេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងកើនឡើងនៅឆ្នាំ២០១៧ និង២០១៨ ជាពិសេស ក្នុងទីផ្សាររីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ។ នេះបើតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
របាយការណ៍នេះ ក៏បានព្យាករពីកំណើនសេដ្ឋកិច្ចមានភាពប្រសើរឡើងក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗរបស់ប្រទេសឡាវ ប្រទេសក្នុងអាស៊ាន និងចិនផងដែរ ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានទាំង៥ (ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ និងវៀតណាម) ត្រូវបានគេព្យាករថា នឹងកើនឡើងពី៤,៨%នៅឆ្នាំ២០១៦ ដល់៤,៩%នៅឆ្នាំ២០១៧ និង៥,២%នៅឆ្នាំ២០១៨ ។
IMF និយាយថា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងចិន អាចបង្កើតកម្លាំងកាន់តែខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំក្នុងប្រទេសឡាវឆ្នាំនេះ និងឆ្នាំក្រោយ ដែលជួយជំរុញសមាហរណកម្មក្នុងតំបន់ ។
ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿន សកម្មភាពសេដ្ឋកិច្ចស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក បន្ទាប់ពីទន់ខ្សោយនៅក្នុងឆមាសទី១ ឆ្នាំ២០១៦ ដោយប្រទេសនេះកំពុងខិតទៅរកភាពមានការងារពេញលេញ ។ នេះបើតាម IMF ។
ទស្សនវិស័យក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿនមានភាពប្រសើរឡើងនៅឆ្នាំ២០១៧-២០១៨ ដែលឆ្លុះបញ្ចាំងពីសកម្មភាពកាន់តែខ្លាំងឡើងនៅឆមាសទី២ ឆ្នាំ២០១៦ ។
ផ្ទុយទៅវិញ ទស្សនវិស័យកំណើន សេដ្ឋកិច្ចកាន់តែអាក្រក់បន្តិចក្នុងទីផ្សារកំពុងរីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ខណៈប្រទេសទាំងនោះរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ។
ប្រទេសចិនមានទស្សនវិស័យកំណើនរយៈពេលខ្លី ដោយសារគេរំពឹងថា នឹងមានគោលនយោបាយជំរុញសេដ្ឋកិច្ច ប៉ុន្តែក្រោយមកបានធ្លាក់ចុះ ដោយសារសេដ្ឋកិច្ចប្រទេសមួយចំនួនមានទំហំធំជាងដូចជា ឥណ្ឌា និងប្រេស៊ីល ។
អត្រាកំណើននៅចិនខ្ពស់ជាងការរំពឹងទុកបន្តិច ខណៈមានគោលនយោបាយជំរុញសេដ្ឋកិច្ច ។ សកម្មភាពសេដ្ឋកិច្ចខ្សោយជាងការរំពឹងទុកក្នុងប្រទេសមួយចំនួននៅអាមេរិកឡាទីន ដោយសារវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ។
តម្លៃប្រេងបានកើនឡើងនាពេលថ្មីៗនេះ ដែលឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀងកាត់បន្ថយការផ្គត់ផ្គង់របស់បណ្តាប្រទេសផលិតប្រេងធំៗ ។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យរឹងមាំនៅប្រទេសចិន និងការបន្ធូរបន្ថយគោលនយោបាយសារពើពន្ធនៅសហរដ្ឋអាមេរិក ធ្វើឲ្យតម្លៃលោហធាតុមូលដ្ឋានរឹងមាំ ។
ការព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៧ គឺកើនឡើងសម្រាប់ប្រទេសអាល្លឺម៉ង់ ជប៉ុន អេស្ប៉ាញ និងអង់គ្លេស ដែលភាគច្រើនដោយសារដំណើរការកាន់តែខ្លាំងជាងការរំពឹងទុកនៅចុងឆ្នាំ២០១៦ ។
កាលពីឆ្នាំមុន សេដ្ឋកិច្ចឡាវបានកើនឡើង៦,៩% ខណៈអ្នកសេដ្ឋកិច្ចនិយាយថា សេដ្ឋកិច្ចឡាវនឹងបន្តកើនឡើងប្រហែល៧%នៅឆ្នាំនេះ ដោយសារគម្រោងធំថ្មីៗជាច្រើនដែលត្រូវបានពន្យារពេលកាលពីឆ្នាំកន្លងមក បានចាប់ផ្តើមដំណើរការវិញហើយ ៕
ចែករំលែកព័តមាននេះ