ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​ព្រោះ​តម្រូវការ និង​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ជម្លោះ​នៅ​ស៊ី​រី

7 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​មាន​តម្រូវការ​ខ្លាំង និង​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី ទោះបី​ការ​ខួង​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​គ្រប់គ្រង​កំណើន​នេះ​ក្តី ។

តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​មាន​តម្រូវការ​ខ្លាំង និង​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី ទោះបី​ការ​ខួង​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​គ្រប់គ្រង​កំណើន​នេះ​ក្តី ។

តម្លៃ​ប្រេង​គោល​អន្តរជាតិ Brent  ស្មើ​៥៥,៤៧​ដុល្លារ​ក្នុង​១​បារ៉ែល កើនឡើង​២៣​សេន ឬ​០,៤២% ។ ចំណែក​តម្លៃ​ប្រេង​គោល​សហរដ្ឋអាមេរិក West Texas Intermediate (WTI) បាន​កើនឡើង​២៥​សេន ឬ​០,៤៩% ស្មើ​៥២,៤៩​ដុល្លារ​ក្នុង​១​បារ៉ែល ។

ធនាគារ ANZ និយាយ​ថា តម្រូវការ​ប្រេង​ខ្លាំង និង​ស្ថានភាព​សកល​មិន​នឹងនរ គឺ​កំពុង​តែ​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​ពិបាក​ប៉ាន់ស្មាន ។

« ឥណ្ឌា ដែល​ទើប​យកឈ្នះ​ជប៉ុន ជា​ប្រទេស​នាំ​ចូល​ប្រេង​ធំ​ជាងគេ​ទី​៣​លើ​ពិភពលោក មាន​តម្រូវការ​ប្រេង​កើនឡើង​កាលពី​ខែមីនា ចំនួន​៤,៩% បើ​ធៀប​នឹង​ខែ​ដូច​គ្នា​នៅ​ឆ្នាំ​មុន » ។ នេះ​បើ​តាម​លោក Sukrit Vijayakar អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ថាមពល Trifecta ។

ការ​កើនឡើង​នៃ​ការ​ខួង​ប្រេង​មួយ​ផ្សេង​ទៀត​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​១២​ស​ប្តា​ហ៍​ជាប់​គ្នា ជាមួយ​ម៉ាស៊ីន​ខួង​៦៧២ គឺជា​កម្រិត​ខ្ពស់​បំផុត​ចាប់ពី​ខែសីហា ឆ្នាំ​២០១៥ បាន​រក្សា​តម្លៃ​ទីផ្សារ​មិន​ឲ្យ​ឡើង​ខ្ពស់​កាលពី​ស​ប្តា​ហ៍​មុន គឺ​ប្រហែល​៥៦​ដុល្លារ​ក្នុង​១​បារ៉ែល ។

ធនាគារ​អា​មេ​រិ​ក Goldman Sachs ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទិន្នន័យ​ការ​ខួង​ប្រេង​ចេញផ្សាយ ផលិតកម្ម​ប្រេង​អា​មេ​រិ​ក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នឹង​កើនឡើង​២១​ម៉ឺន​៥​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ​នៅ​ឆ្នាំ​២០១៧ ។

ការ​កើនឡើង​នៃ​ទិន្នផល​របស់​អា​មេ​រិ​ក​នេះ គឺ​ផ្ទុយ​គ្នា​នឹង​ទិស​ដៅ​របស់​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) ដែល​សង្ឃឹមថា តម្លៃ​ប្រេង​នឹង​កើនឡើង​តាម​រយៈ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ។

ក្រុមហ៊ុន​ស្រាវជ្រាវ BMI និយាយ​ថា​៖ «​ការ​ថយ​ចុះ​នៃ​បរិមាណ​ផ្គត់ផ្គង់​ក្នុង​បណ្តា​ប្រទេស OPEC និង​ទិន្នផល​កាន់តែ​ច្រើន​របស់​អា​មេ​រិ​ក នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​អា​មេ​រិ​ក​ធ្លាក់​ថ្លៃ និង​គាំទ្រ​ការ​នាំ​ចេញពី​អា​មេ​រិ​ក​ទៅ​កាន់​ទ្វីបអាស៊ី ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ » ។

ក្រុមហ៊ុន​បន្ថែម​ថា ក្នុង​លក្ខខណ្ឌ​បរិមាណ​រួម សហរដ្ឋអាមេរិក​នៅ​តែ​មាន​ចំណែក​ទីផ្សារ​តូច​ក្នុង​តំបន់​អាស៊ី ដោយសារ OPEC ការពារ​ទីផ្សារ​របស់​ខ្លួន​យ៉ាង​សកម្ម ។

ក្រៅពី​សហរដ្ឋអាមេរិក ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត ក៏​ទទួល​បាន​ផលប្រយោជន៍​ផង​ដែរ​ពី​លទ្ធផល​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​របស់ OPEC និង​ការ​រឹត​បន្តឹង​ទីផ្សារ ។

ការ​នាំ​ចេញ​ប្រេង​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើនឡើង​៦៥% ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ដល់​កម្រិត​ខ្ពស់​បំផុត​ជាង​១,៤៦​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ។ នេះ​បើ​តាម​ទិន្នន័យ​របស់​សារព័ត៌មាន Reuters ។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Wood Mackenzie ប៉ាន់​ស្មានថា ការ​នាំ​ចេញ​ប្រេង​របស់​ប្រេ​ស៊ី​ល នឹង​កើន​ជា​មធ្យម​ជិត​១​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ ពី​ចំនួន​៧៩​ម៉ឺន​៨​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ​កាលពី​ឆ្នាំ​មុន ៕