ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខ្សាច់​នៅ​ប្រទេស​វៀតណាម​កំពុង​កើនឡើង​យ៉ាង​គំហុក

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តម្លៃ​ខ្សាច់​នៅ​វៀតណាម​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ដោយសារ​តែ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​រឹត​បន្ដឹង​ទៅ​លើ​ការ​បូម​ខ្សាច់។

អ្នក​ផ្គត់ផ្គង់​សម្ភារ​សំណង់​និយាយ​ថា ១​ស​ប្ដា​ហ៍​កន្លង​មកនេះ អ្នកលក់​ខ្សាច់​

ទីក្រុង​ហាណូយ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តម្លៃ​ខ្សាច់​នៅ​វៀតណាម​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ដោយសារ​តែ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​រឹត​បន្ដឹង​ទៅ​លើ​ការ​បូម​ខ្សាច់។

អ្នក​ផ្គត់ផ្គង់​សម្ភារ​សំណង់​និយាយ​ថា ១​ស​ប្ដា​ហ៍​កន្លង​មកនេះ អ្នកលក់​ខ្សាច់​បាន​ដំឡើង​ថ្លៃ​គុណ​នឹង​៥​ដង ។

យោង​តាម​អ្នកលក់​ខ្សាច់​និយាយ​ថា តម្លៃ​កើនឡើង​នេះ ដោយសារ​តែ​ការ​ត្រួតពិនិត្យ​រ៉ែ​ខ្សាច់​ត្រូវ​បាន​រឹត​បន្ដឹង ខណៈ​ដែល​រដូវ​សាងសង់​ចាប់ផ្ដើម ។

នៅ​ទីក្រុង​ហាណូយ តម្លៃ​ខ្សាច់​ក៏​បាន​កើនឡើង​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​នៅ​ក្នុង​ក្រុង​និយាយ​ថា ឥឡូវ​តម្លៃ​ខ្សាច់​មាន​ចន្លោះ​ពី​៥,៣ ទៅ​៨,៨​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បើ​ធៀប​នឹង​តម្លៃ​ពី​មុន គឺ​ប្រមាណ​៣,៥ ទៅ​៧,៩​ដុល្លារ​ក្នុង​១​ម៉ែត្រគូប ។

យោង​តាម​អគ្គនាយកដ្ឋាន​សម្ភារ​សំណង់​នៃ​ក្រសួង​សំណង់​វៀតណាម​បាន​ឲ្យ​ដឹង​ថា តម្រូវការ​ខ្សាច់​ក្នុង​ការដ្ឋាន​ស្របច្បាប់​នៅ​ទីក្រុង មាន​ប្រហែលជា​៦០​ទៅ​៦៥%​ប៉ុណ្ណោះ ខណៈ​នៅ​ទូ​ទាំង​ប្រទេស​មាន​ត្រូវការ​ខ្ពស់​ពី​៩២​លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​២០១៥ ហើយនឹង​ឡើង​ដល់​១៣០​លាន​ម៉ែត្រគូប​នៅ​ឆ្នាំ​២០២០ ។

អគ្គនាយកដ្ឋាន​ពន្យល់​ថា ដោយសារ​តែ​បរិមាណ​ខ្សាច់​ដែល​នាំ​ចូល​ពី​ប្រភព​មិន​ច្បាស់លាស់​កើនឡើង ដូច្នេះ​ហើយ​ទើប​ច្បាប់​រឹត​បន្ដឹង ត្រូវ​បាន​អនុវត្ត ។

ទោះបីជា​យ៉ាងណា លោក Pham Sy Liem អតីតរដ្ឋមន្ត្រី​សំណង់ បាន​និយាយ​ថា កង្វះខាត​ខ្សាច់ វា​មិនមែន​បណ្ដាល​ឲ្យ​តម្លៃ​កើនឡើង​នោះ​ទេ ។ លោក​យល់​ថា ស្ថានភាព​នេះ​អាជ្ញាធរ​គួរតែ​កំណត់​ឲ្យ​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​តម្លៃ​ខ្សាច់​កើនឡើង​ខ្ពស់​បែប​នេះ ។

ចំណែក​លោក Nguyen Ngoc Thanh ប្រធាន​នាយកដ្ឋាន​សម្ភារ​សំណង់​ទីក្រុង​ហូ​ជី​មិ​ញ និយាយ​ថា ការ​កើនឡើង​នៃ​តម្លៃ​ខ្សាច់ ដោយសារ​តែ​ភាព​ផ្សេង​គ្នា​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ។

ដើម្បី​ជួយ​ប្រជាជន និង​អ្នក​រកស៊ី​រក្សា​បាន​នូវ​តម្លៃ​សមរម្យ អគ្គនាយកដ្ឋាន​គួរតែ​កែប្រែ​ច្បាប់ និង​ផ្សព្វផ្សាយ​ពី​តារាង​តម្លៃ​ទៅ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​ទាំងអស់​ឲ្យ​បានដឹង ដើម្បី​ជា​ឯកសារ​បញ្ជាក់​របស់​ពួក​គេ ៕