ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​​អាមេរិក​លោក​ជីមីខាទ័រ អាច​ទៅ​កូរ៉េ​ខាង​​ជើង​​ឆាប់ៗ

15 ឆ្នាំ មុន

លោក MARK TONER អ្នកនាំពាក្យ​​របស់​ក្រសួង​ការ​បរទេស​​អាេមរិក​​រាយការណ៍​​កាល​ពីថ្ងៃទី​​២៤ មីនា ថា ​អតីត​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​​លោក​ជី​មីខាទ័រ ​នឹង​អាច​ទៅ បំពេញ​​ទស្សនកិច្ច​​មួយនៅ​កូរ៉េ​ខាងជើង​ក្នុង​ខែ​មេសា​ខាង​មុខនេះ ។​
លោក TONER បញ្ជាក់​ប្រាប់​​សារព័ត៌​មាន​​ថា រដ្ឋាភិបាល​​អាមេរិក​​​បាន​ដឹង​​ពីគម្រោង​​នេះ​របស់​លោកខា​ទ័រ ក៏ប៉ុន្តែ​​​ទស្សនកិច្ច​​នេះ​​​នឹង​ជា​​ទស្សនកិច្ច​​​ឯកជន ។ ​លោក​ខាទ័រ ​​នឹង​ពុំ​អម​ដោយ​​គណៈ​ប្រតិភូ​ផ្លូវការ​ណាមួយឡើយ ​រួច​លោក​ក៏​នឹង​​មិនបញ្ជូន​​​សារ​ផ្លូវការ​​ណាមួយដែរ ។ ​ក៏ប៉ុន្តែ​​យោង​តាម​​អ្នកវិភាគ​​មួយ​ចំនួន​ថា ទស្សន​​កិច្ច​​នេះ​របស់​អតីត​​ប្រធានាធិបតី​​អាមេរិក​នៅ​កូរ៉េ​ខាងជើង​បញ្ជាក់​​ពីឆន្ទៈ​​របស់​រដ្ឋ​ការ​​​លោក​អូបា​ម៉ា ​​បង្កើត​ការ​ប្រាស្រ័យទាក់ទង​​​មួយ​ចំនួនជា​មួយក្រុង​​ព្យុងយ៉ាង ​ដោយសារ​ការ​ចរចា​​អំពី ការ​​រំសាយនុយក្លេអ៊ែរ​​ នៅ​ឧបទ្វីប​​កូរ៉េ​​ស្ថិត​នៅ​ក្នុង​ភាពទាល់ច្រក​​ជានិច្ច​។​
លោកខាទ័រ ធ្លាប់ទៅកាន់​​កូរ៉េ​​ខាងជើង​​​កាល​ពី​​​ខែ​សីហា ​កន្លង​មក​នេះ ​ក្នុង​ក្រប​ខណ្ឌ​​នៃ​ទស្សន​កិច្ច​​​ឯកជន​មួយ​​ដែល​អាច​នាំ​មក​កាន់​សហ​រដ្ឋ​អាមេ​រិកវិញ នូវ​បុរស​អាេមរិក​​​ម្នាក់ដែល​​​ជាប់ឃុំ​ឃាំង​​​នៅក្នុង​ប្រទេស​​នោះ ៕