ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ខ្លះ​ៗ​នៃ​ហេតុការណ៍​​ជា.ន់​គ្នា​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ខណៈ​មនុស្ស​ជាង​៣​ពាន់​នាក់ បា.ត់​ខ្លួន

1 ឆ្នាំ មុន

បរទេស​ ៖ សោកនាដកម្ម​នៃ​ការ​រ.ត់​ជា.ន់​គ្នា ដែល​បាន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​

បរទេស​ ៖ សោកនាដកម្ម​នៃ​ការផ្អើល​ជា.ន់​គ្នា ដែល​បាន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​យប់មិញ យប់​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធីបុណ្យ Halloween បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់​យ៉ាងតិច​១៥១​នាក់ កំពុង​ធ្វើ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​ជា​ខ្លាំង ពិសេស​សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឱ្យ​មាន​ហេតុការណ៍​គួរ​ឱ្យ​រន្ធ.ត់​នេះ​កើតឡើង​។ គួររំលឹកថា យ៉ាង​ហោច​មនុស្ស​១៥១​នាក់​បាន​ស្លា​.​ប់​ក្នុង​ហេតុការណ៍រ​.​ត់​ជា​.​ន់​គ្នា​ក្នុង​ពិធីបុណ្យ Halloween នៅ​ទីក្រុង​សេ​អ៊ូ​ល

តែបើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា ហេតុ​ការ​ណ៍រ.ត់​ជា.ន់​គ្នា​បាន​កើតឡើង​ បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​ធំ​បាន​ប្រញាប់ប្រញាល់​សម្រុក​ទៅ​កាន់​បារ​មួយ​កន្លែង​នៅ​តំបន់ Itaewon បន្ទាប់​ពី​បានលឺ​ថា តារា​ល្បីឈ្មោះ​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​។

កន្លែង​កើតហេតុ​នៃ​ការ​រត់​ជាន់​គ្នា​ស្លាប់ គឺជា​ផ្លូវ​ជម្រាល​តូច​ច​ង្អៀ​ង នៅ​តំបន់ Itaewon ដែល​តំបន់ Itaewon ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ញ៉ាំ​អាហារ​ប្លែក​ៗ និង​កម្សាន្ត​ពេល​រាត្រី​ដ៏​ពេញ​និយម​បំផុត​នៅ​ទីក្រុង​សេ​អ៊ូ​ល ជាមួយនឹង​ភោជនីយដ្ឋាន​សាច់​អាំង BBQ របស់​កូរ៉េ និង​ហាង​ប៊ី​ស​ស្តេ​ទំនើប ក៏​ដូច​ជា​ហាង kebab សំខាន់​ៗ​ដែល​បម្រើ​ដល់​ហ្វូង​មនុស្ស​នៅ​ពេល​យប់​ជ្រៅ ពិសេស​នៅ​តាម​ដងផ្លូវ​នៃ​តំបន់ Itaewon ក៏​មាន​បារ​ស្រា​បៀរ និង​ហាង​ស្រា​មាន​ភេទ​ទី​៣​អង្គុយ​ហូរហែរ និង​ក្លឹ​បរាំ​ហ៊ី​ប​ដែល​មាន​ឌី​ជេ​ល្បី​ៗ​។

ក្រឡេក​មើល​ដងផ្លូវ​តូច​ចង្អៀត​ដែល​ជាទី​កន្លែង​កើតហេតុ គឺជា​ជ្រលង​ដងផ្លូវ​តូច​ដ៏​ពេញ​និយម​បំផុត ដែល​មាន​យុវវ័យ​ប្រុស​ស្រី​មក​កម្សាន្ត​នៅ​ចុង​ស​ប្តា​ហ៍​ដែល​មាន​មនុស្ស​ច្រើន តែ​រាត្រី​ដែល​កើតហេតុ គឺ​ចំនួន​មនុស្ស​នៅ​លើ​ដងផ្លូវ​តូច​ចង្អៀត​មួយ​នេះ​មាន​ចំនួន​ច្រើន​ជាង ១០​ដង នៃ​ចំនួន​មនុស្ស​កន្លង​មក​។

សាក្សី​មួយ​ចំនួន​បាន​រៀបរាប់​ថា ហ្វូង​មនុស្ស​កាន់តែ​មាន​ភាព​ច្របូកច្របល់ និង​តក់ស្លុត​។ ហេតុការណ៍​រ.ត់​ជា.ន់​គ្នា​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា.ប់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​យុវវ័យ​អាយុ​២០​ឆ្នាំ​ស្តើង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ (​ម៉ោង​ក្នុងស្រុក​)​។

រូបភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ពី​មនុស្ស​រាប់រយ​នាក់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ផ្លូវ​តូច​ចង្អៀត ដែល​មាន​រាង​ដូច​ជម្រាលភ្នំ ពួក​គេ​ត្រូវ​បាន​ជាប់​គាំង និង​មិន​អាច​ចល័ត​បាន ខណៈ​ដែល​មន្ត្រី​សង្គ្រោះ​បន្ទាន់ និង​ប៉ូ​លី​សបាន​ព្យាយាម​ទាញ​ជួយ​រំដោះ​ជន​រង​គ្រោ​ហ​។

លោក Choi ប្រធាន​ផ្នែក​ពន្លត់អគ្គីភ័យ​ស្រុក Yongsan បាន​និយាយ​ថា ការ​ស្លា.ប់​ទាំងអស់​ទំនងជា​មក​ពី​ការ​ប៉ះទង្គិច​នៅ​ក្នុង​ផ្លូវ​តូច​ចង្អៀត​តែ​មួយ​។ អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​នៃ​ឧបទ្ទវ​ហេតុនេះ​។ ប្រធាន Yoon Suk-yeol បាន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ជំនួយការ​ជាន់ខ្ពស់ ហើយ​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រកាស​រយៈពេល​នៃ​ការ​កាន់ទុក្ខ​ជាតិ​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​។

អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​ទទួល​របាយការណ៍​ថា មាន​អ្នក​បាត់​ខ្លួន​យ៉ាង​ហោច​ណាស់ ៣,៥៨០ នាក់​គិត​ត្រឹម​ម៉ោង ១២ យប់​ម៉ោង​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​នៅ​ឯ​ពិធីបុណ្យ Halloween នៅ​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥១ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ