ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​​​ក្រុង​​១​០០​​​គ្រឿង ​ជូនបងប្អូន​ទៅកាន់ស្រុក​​​កំណើត​​ មិន​​​​​គិត​ថ្លៃ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តក្រុងចំនួន​​១០០​គ្រឿង បាន​តំរៀប​​គ្នា​នៅមជ្ឈមណ្ឌលពិព័រណ៍​​កោះ​​ពេជ្រ ដើម្បី​ដឹក​អ្នកដំណើរ​ទៅ​តាម​ខេត្ត​នានា​ដោយ​ឥត​គិតថ្លៃ ។

រាជធានីភ្នំពេញ ៖ រថយន្តក្រុងចំនួន​​១០០​គ្រឿង បាន​តំរៀប​​គ្នា​នៅមជ្ឈមណ្ឌលពិព័រណ៍​​កោះ​​ពេជ្រ ដើម្បី​ដឹក​អ្នកដំណើរ​ទៅ​តាម​ខេត្ត​នានា​ដោយ​ឥត​គិតថ្លៃ ។ ព្រឹក​មិញ ចែកសំបុត្រឡានក្រុងអត់គិតថ្លៃ នៅ​កោះ​ពេជ្រ​

គិត​មក​ដល់​ម៉ោង០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ មេ​សា ​នេះ មាន​ពលរដ្ឋ​រាប់​ពាន់​នាក់​ ដែល​បាន​ទទួល​កាលពី​ថ្ងៃ​ទី​០៨​ មេ​សា កន្លង​មក គឺពួកគាត់​បាន​មក​ឡើងលើរថយន្ត​ក្រុង​នៅ​កោះ​ពេជ្រ ដើម្បី​​ត្រៀម​ចេញដំណើរ ទៅ​បណ្ដា​ខេត្ត​របស់ខ្លួន​ ដើម្បី​ជួបជុំ​ញាតិ​មិត្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ។

គួរបញ្ជាក់ថា ​តំណាង​ក្រុមហ៊ុន​ស្រា​បៀរ​ហ្គែ​ន​ស៍​​បឺ​ក ដែលជាម្ចាស់ឧបត្ថម្ភ​កម្មវិធី​បានឱ្យ​​ដឹងថា ឆ្នាំ​នេះ​ក្រុមហ៊ុន​ផ្ដល់​​សំបុត្រ​ជូន​ពលរដ្ឋ​ចំនួន​​៥​ពាន់​សំបុត្រ​ បើ​គិត​ទឹកប្រាក់​ប្រមាណ​៥ម៉ឺន​​ដុល្លារ​​អា​មេ​រិ​ក ។ នេះ​ជា​លើក​ទី​​១ហើយ​ ដែល​ពលរដ្ឋ​បាន​ទទួល​​ឱកាស​ជិះ​រថយន្ត​ទៅ​ស្រុក​ ដោយ​មិន​គិតថ្លៃ​ក្នុង​ពិធីបុណ្យ​​ចូលឆ្នាំ​ ។