ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល មាន​ជនបរទេស​៤​សញ្ញា​តិ​ស្លា​.​ប់​ក្នុង​ចំណោម​១៥១​នាក់

1 ឆ្នាំ មុន

សោកនាដកម្ម​នៃ​ការ​រត់​ជាន់​គ្នា ដែល​បាន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​យប់មិញ យប់​ថ្ងៃ​

ទីក្រុង​សេ​អ៊ូ​ល ៖ សោកនាដកម្ម​នៃ​ការ​រត់​ជាន់​គ្នា ដែល​បាន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​យប់មិញ យប់​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធីបុណ្យ Halloween បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់​យ៉ាងតិច​១៥១​នាក់ ក្នុង​នោះ ១៩​នាក់​ជា​ជនជាតិ​បរទេស​។ នេះបើតាមការចុះផ្សាយរបស់ CNN នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា។

បើ​តាម​លោក Choi Seong-bum ប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ Yongsan-gu បាន​និយាយ​ថា អាជ្ញាធរ​នៅ​បន្ត​ស៊ើបអង្កេត​រក​មូលហេតុ​ជុំវិញ​ហេតុការណ៍​រត់​ជាន់​គ្នា​ដែល​មាន​អ្នក​ស្លា​.​ប់ ១៥១​នាក់ និង​អ្នក​របួស​ជាង ១៥០​នាក់​នោះ​។ យ៉ាងណាមិញ ជា​ជំហាន​បឋម «​ព្រឹត្តិការណ៍​នេះ គឺ​ត្រូវ​បាន​សន្មត់​ថា ជា​ការ​រត់​ជាន់​គ្នា​»​។

លោក​បាន​បន្ត​ថា អ្នក​ស្លា​.​ប់​ក្នុង​ហេតុការណ៍​នេះ គឺជនរងគ្រោះភាគច្រើនជាស្ត្រី និងយុវជនក្នុងវ័យប្រមាណ២០ឆ្នាំស្តើង។ ក្នុងចំណោមអ្នកស្លាប់ ១៥១នាក់ គឺមានជនបរទេស ១៩នាក់មកពីប្រទេសអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន និងន័រវេស។ គឺ​រួម​មាន​ជនបរទេស​យ៉ាង​ហោច​ណាស់ ១៩ នាក់ ក្នុង​នោះ​មាន​ជនជាតិ ​អ៊ី​រ៉​ង់ ន័​រវេ​ស ចិន និង​អ៊ូ​ស​បេ​គី​ស្ថាន​។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk Yeol បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ហើយ​ក្រោយមក​បាន​ទៅ​មើល​កន្លែង​កើតហេតុ ដើម្បី​ទទួល​បាន​ព័ត៌មាន​សង្ខេប​ពី​មន្ត្រី​សង្គ្រោះ​បន្ទាន់​។

លោក Yoon បាន​និយាយ​ថា «​សោកនាដកម្ម​ដែល​មិន​គួរ​កើតឡើង បាន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល កាលពី​យប់មិញ យប់​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែតុលា ក្នុង​ពិធីបុណ្យ Halloween​។ «​ខ្ញុំ​សូម​បួងសួង​ដល់​អ្នក​ដែល​បាន​ស្លា​.​ប់​ក្នុង​ឧបទ្ទវហេតុ ដែល​មិន​នឹក​ស្មាន​ដល់ ហើយ​សង្ឃឹមថា អ្នក​របួស​នឹង​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​»​។

សូមបញ្ជាក់ថា សោកនាដកម្មនៃការរត់ជាន់គ្នានៅទីក្រុងសេអ៊ូលនេះផងដែរ យើងក៏នៅចាំនូវព្រឹត្តិការណ៍ដែលកើតមាននៅស្ពានពេជ្រ កាលពីថ្ងៃទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ២០១០ ​នេះ​ ​នៃ​ព្រឹត្តិការណ៍​រត់ជាន់គ្នាស្លាប់​​នៅលើ​ស្ពានកោះពេជ្រ​ នៅរាជធានីភ្នំពេញ គឺនៅយប់ចុងក្រោយ​នៃពិធី​បុណ្យ​អុំទូក​កាលពី​ឆ្នាំ២០១០​។​ ព្រឹត្តិការណ៍​រត់ជាន់គ្នា​ស្លាប់​នៅលើស្ពានកោះពេជ្រ​កាលពី១០​ឆ្នាំមុន​ ដែលបាន​បណ្តាល​​អោយ​មនុស្ស​៣៥៣នាក់ស្លាប់​បាត់បង់ជីវិត​ និង​ជាង​៤០០នាក់​បាន​រងរបួស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ