ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ថៃ​ព្រាននារី បញ្ឆោត​នាង​ឱ្យ​បើកទ្វារ ចូលចាប់​រំលោ.ភ​សេពសន្ថវៈ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​ថៃ​ដើរទៅ​គោះ​ទ្វារ​បន្ទប់​ជួល​របស់​នាង​ទាំង​ព្រឹក​ព្រលឹម​ដោយ​បញ្ឆោត​ថា យក​នាឡិកា​ទៅ​លក់​ឱ្យ

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​ថៃ​ដើរទៅ​គោះ​ទ្វារ​បន្ទប់​ជួល​របស់​នាង​ទាំង​ព្រឹក​ព្រលឹម​ដោយ​បញ្ឆោត​ថា យក​នាឡិកា​ទៅ​លក់​ឱ្យ លុះ​នាង​បើកទ្វារ​បន្ទប់ភ្លាម ស្រាប់តែ​ជន​នេះ​ស្ទុះ​ចូល​ទៅ​ច្របាច់ក​គំរាម​សម្លាប់ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទាំង​កំរោល​រហូត​បាន​សម្រេច​ដូច​បំណង​ទើប​បុរស​នោះ​ក្រោក​ចេញ​ទៅ​បាត់ ។ បន្ទាប់​ពី​ត្រូវ​រំលោភ​រួច​ភ្លាម នារី​រង​គ្រោះ​ប្រញាប់​ទូរស័ព្ទ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់​ឱ្យមក​ឃាត់ខ្លួន​បុរស​ថៃ​នោះ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៩ មេ​សា ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

តាម​ព័ត៌មាន​ពី​លោក ញ៉ឹ​ក ថុ​ល អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មាន​អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ស៊ី​ណូ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ រីឯ​ជនជាតិ​ថៃ​នោះ​ឈ្មោះ ចាន់ ឆា​នុ​ន​កាន់​ថៈ​ផ​ន អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ស្រុក​ប៉ោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បូ​រី ប្រទេស​ថៃ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ខាងលើ បាន​ប្រើ​ល្បិច​ដោយ​ទៅ​គោះ​ទ្វារ​បន្ទប់​នារី​រង​គ្រោះ​ទាំង​ព្រឹក​ព្រលឹម​ដោយ​ប្រាប់​ថា រូបគេ​មាន​នាឡិកា​ស្រស់​ស្អាត​មួយ ចង់​លក់​ឱ្យ​នាង​ប្រើប្រាស់​ក្នុង​តម្លៃ​ថោក ។ ពេល​នោះ​នាង​ប្រាប់​ថា អត់​មាន​លុយ​ទិញ​ទេ តែ​ដោយ​ជនសង្ស័យ​ចេះ​តែ​គោះ​ទ្វារ​ម្តង​ហើយ​ម្តងទៀត​រហូត​នាង​ទ្រាំ​មិន​បាន​ក៏​បើកទ្វារ ។ រំពេច​នោះ​បុរស​ថៃ​បាន​ស្ទុះ​ទៅ​ចាប់​ច្របាច់ក នាង​គំរាម​សម្លាប់ រួច​ធ្វើ​សកម្មភាព​រំលោភ​ទាំង​កំរោល​រហូត​ដល់​បាន​សម្រេច​ទើប​បុរស​នោះ​ក្រោក​ដើរ​ចេញ​ទៅ​វិញ​បាត់ ។

លោក​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនជាតិ​ថៃ​នោះ​បាន​សារភាព​ថា រូបគេ​ធ្លាប់​បាន​រួមរ័ក​ជាមួយ​ស្ត្រី​រង​គ្រោះ​២​ដង​រួច​មក​ហើយ ដោយ​ត្រូវរ៉ូវ​គ្នា​ទាំង​សងខាង ហើយ​នាង​អត់​មាន​ប្តឹងប្តល់​អ្វី​នោះ​ឡើយ ។ តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ដោយសារ​នាង​មិន​យល់ព្រម ហើយ​រូបគេ​បង្ខំ​ចាប់រំលោភ ទើប​ធ្វើ​ឱ្យ​នាង​ខឹង​ប្តឹង​ទៅ​នគរបាល ឱ្យ​ចាប់​ឃាត់ខ្លួន​បែប​នេះ ។

ចំណែក​នារី​រង​គ្រោះ បានឱ្យ​ដឹង​ថា រូប​នាង​បាន​មក​ធ្វើការ​នៅ​កាស៊ីណូ​ខេត្ត​ប៉ៃលិន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ធ្លាប់​ស្គាល់​បុរស​ជនជាតិ​ថៃ​ម្នាក់​ខាងលើ​នោះ​ទេ ហើយ​ក៏​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​នឹង​គ្នា​ពី​មុន​មក​ដែរ ដោយ​គ្រាន់តែ​ឃើញ​បុរស​នោះ​ជួល​បន្ទប់​ស្នាក់​នៅ​ក្បែរ​បន្ទប់​ជួល​របស់​នាង​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​នារី​រង​គ្រោះ កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ដើម្បី​ព្យាបាល​មុខរបួស ។ សូម​បញ្ជាក់ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ថា អាច​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ៕