ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ម៉ាំ​ល្ហុង​ល្បីឈ្មោះ ល្បួង​ប្អូនស្រី​ធម៌​បង្អកស្រា ស្រវឹង​រួច​ចាប់រំលោ.ភ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អ្នកលក់​ម៉ាំ​ល្ហុង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ក្រុង​ស្វាយ​រៀង តាម​រយៈ​ការ​តុបតែង​ខ្លួន​ប្លែក​ៗ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​និយម​ចូល​ចិត្

ខេត្តស្វាយរៀង ៖ អ្នកលក់​ម៉ាំ​ល្ហុង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ក្រុង​ស្វាយ​រៀង តាម​រយៈ​ការ​តុបតែង​ខ្លួន​ប្លែក​ៗ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​និយម​ចូល​ចិត្ត និង​ជួយ​ទិញ​ម៉ាំ​រាល់ថ្ងៃ តែគួរ​ឱ្យ​ហួសចិត្ត​ជន​នេះ​បាន​ក្លាយ​ខ្លួន​ជា​ឧក្រិដ្ឋ​តណ្ហា​ទៅ​វិញ​ព្រោះតែ​បាន​នាំ​ប្អូនស្រី​ធម៌​អាយុ​១៣​ឆ្នាំទៅ​ឡើងឋានសួគ៌ ក៏​ប៉ុន្តែ​គ្មាន​បុណ្យ​វាសនា​បែរជា​ត្រូវ​ចុះ​ឋាននរក​ដោយ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​នៅ​វេលាម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ មេ​សា ។

ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ជា​អ្នកលក់​ម៉ាំ​ល្ហុង​ដែល​បាន​នាំ​ប្អូនធម៌​ស្រី​ទៅ​ឡើង​រួមរ័ក​នេះ​ឈ្មោះ ផ​ន ចំរើន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ជាប់ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​៧ មេ​សា វេលា​ម៉ោង​៦​ល្ងាច ជនជាប់ចោទ​បាន​លួងលោម​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​មក​ធ្វើ​ជា​ប្អូនធម៌ ពេល​នាង​យល់ព្រម​ក៏​នាំ​នាង​ទៅ​ផឹកស៊ី​ជាមួយ​នៅ​ក្នុងភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង រហូត​ដល់​ម៉ោង​១១​យប់ ទើប​ជនសង្ស័យ​រូប​នេះ​នាំ​នាង​ទៅ​សុំ​ផ្ទះ​បងប្អូន​សម្រាក​នៅ​ជិត​នោះ​មួយ​យប់ ។ លុះដល់​ម៉ោង​១១​និង​៥០​នាទី​យប់ ជន​នោះ​មាន​ចំណង់​ផ្លូវភេទ ក៏​និយាយ​លួងលោម​សុំ​នាង​ឡើង​រួមរ័ក​ក៏​ប៉ុន្តែ​នាង​មិន​យល់ព្រម​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​យប់​នោះ​ជនជាប់ចោទ​បាន​បង្អកស្រា​បៀរ​នាង​រហូត​ស្រវឹង​ទន់​ខ្លួន ហើយ​បាន​នាំ​ទៅ​សម្រាក​ក្នុង​បន្ទប់​ជាមួយ​គ្នា ពេល​នោះ​បើ​ទោះជា​នាង​មិន​យល់ព្រម​ក៏​ដោយ ក៏​ជន​ល្មោភកាម​នេះ​ចាប់រំលោភ​នាង​ទាំង​កំរោល​ដែរ ។ ដោយសារ​ក្មេង​ស្រី​ស្រវឹង​ខ្លាំង​មិន​អាច​រើបម្រះ​ឱ្យ​រួច​ពី​ក្រញាំ​ដៃ​បងធម៌​នេះ​បាន គេ​បាន​ចាប់រំលោភ​រហូត​បាន​សម្រេច​ដល់​ទៅ​២​ដង ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៨ មេ​សា ឪពុក​ម្តាយ ក្មេង​ស្រី​រង​គ្រោះ​បាត់​កូន​មួយ​យប់​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ដើរ​រក​ទើប​បែកធ្លាយ​រឿង​គេ​លួង​ធ្វើ​ជា​ប្អូនធម៌ ហើយ​នាំ​នាង​ទៅ​បង្អកស្រា​បៀរ​ឱ្យ​ស្រវឹង រួច​ចាប់រំលោភ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បងធម៌​គម្រក់​នោះ​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ជនជាប់ចោទ​បាន​សារភាព​ថា ពិតជា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រំលោភ​បាន​សម្រេច​២​ដង​មែន ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក៏​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​៩ មេ​សា​នោះ ៕