ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រុ​ស្ស៊ី​ធ្លាក់​ចុះ ខណៈ​លោក​ខាងលិច​វាយប្រហារ​លើ​ស៊ី​រី

7 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រូបិយ​វត្ថុ​របស់​រុ​ស្ស៊ី និង​ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​សកម្មភាព​យោធា​របស់​អា​មេ​រិ​ក​លុប​បំបាត់​ក្តី​សង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រទេស​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​នឹង​ល្អ​ជាង​មុន ។

ប្រទេស​រុ​ស្ស៊ី ៖ រូបិយ​វត្ថុ​របស់​រុ​ស្ស៊ី និង​ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​សកម្មភាព​យោធា​របស់​អា​មេ​រិ​ក​លុប​បំបាត់​ក្តី​សង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រទេស​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​នឹង​ល្អ​ជាង​មុន ។

លោក​ប្រធានាធិបតី Trump បាន​ចាប់ផ្តើម​វាយប្រហារ​ផ្នែក​យោធា​លើ​មូលដ្ឋាន​ទ័ពអាកាស​របស់​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​លើ​ប្រជាជន​កាលពីដើម​ស​ប្តា​ហ៍​មុន ។

ប្រទេស​រុ​ស្ស៊ី​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​លើ​ការ​វាយប្រហារ​នេះ និង​សន្យា​ថា នឹង​ជំរុញ​ការ​ការពារ​ផ្នែក​អាកាស​របស់​ស៊ី​រី និង​បញ្ជូន​កប៉ាល់ចម្បាំង​ទៅ​កាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ផង​ដែរ ។

រូបិយប័ណ្ណ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​១%​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ខណៈស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​ធំ​ជាងគេ​របស់​រុ​ស្ស៊ី​ធ្លាក់​ចុះ ១,៨% ប៉ុន្តែ​តម្លៃ​ប្រេង​បាន​កើនឡើង ដែល​ជា​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​រុ​ស្ស៊ី ។

លោក William Jackson ឧត្តម​សេដ្ឋវិទូ​ក្នុង Capital Economics និយាយ​ថា ៖ «​ការ​ប៉ះពាល់​ភ្លាម​ៗ គឺ​នឹង​លុប​បំបាត់​នូវ​ក្តី​សង្ឃឹមថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី ដែល​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​ស៊ី​រីនឹង​ល្អ​ជាង​មុន ហើយ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អ​ឡើង​វិញ » ។

គណៈកម្មាធិការ House Intelligence Committee ក៏​កំពុង​ស៊ើបអង្កេត​លើ​ការ​ប្តឹង​ថា ប្រទេស​រុ​ស្ស៊ី​បាន​លូកដៃ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ របស់​សហរដ្ឋអាមេរិក​ផង​ដែរ និង​ប្តឹង​ថា លោក Trump ចូលរួម​ផ្សំ​គំនិត​ជាមួយ​ប្រទេស​រុ​ស្ស៊ី ។

លោក​ប្រធានាធិបតី Trump និយាយ​ថា លោក​ប្តេជ្ញា​ថា នឹង​ដក​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុ​ស្ស៊ី ទាក់ទិន​នឹង​បញ្ហា​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នៅ​ក្រោម​លក្ខខណ្ឌ​ថា រុ​ស្ស៊ី​អាច​នឹង​សហការ​ជាមួយ​បញ្ហា​ផ្សេង​ៗ​ទៀត ។

ភាគហ៊ុន និង​រូបិយប័ណ្ណ​រុ​ស្ស៊ី​បាន​កើនឡើង​ភ្លាម​ៗ​បន្ទាប់​ពី​លោក Trump ឈ្នះ​ឆ្នោត​នា​ខែវិច្ឆិកា ខណៈ​វិនិយោគិន​សង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ល្អ​ប្រសើរ​ជាង​មុន ។

លោក Gunter Deuber ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្នុង Raiffeisen Bank និយាយ​ថា ៖ « ពួក​យើង​ប្រហែលជា​មក​ដល់​ទំនាក់ទំនង​ដ៏​អាក្រក់​ថ្មី​មួយ​ហើយ ខណៈ​មានការ​គិត​ថា ការ​ល្អ​ប្រសើរ​វិញ​អាច​នឹង​សុទិដ្ឋិនិយម​ពេក » ។

ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច រួម​ផ្សំ​នឹង​តម្លៃ​ប្រេង​ធ្លាក់​ចុះ​បាន​ប៉ះពាល់​ដល់​ប្រទេស​រុ​ស្ស៊ី​យ៉ាង​ខ្លាំង ។ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​៧​ត្រីមាស​ជាប់​ៗ​គ្នា មុន​ពេល​កើនឡើង​វិញ​នា​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ ។

ខណៈ​សេដ្ឋកិច្ច​ប្រៀប​ដូច​កំពុង​ងើបឡើង​វិញ ដោយ​មានការ​ជំរុញ​ពី​តម្លៃ​ប្រេង​កើនឡើង ប្រជាជន​សាមញ្ញ​របស់​រុ​ស្ស៊ី​មិន​ទាន់​មើលឃើញ​ផល​ចំណេញ​នៅឡើយ​ទេ ។

ទិន្នន័យ​បង្ហាញ​កាលពី​ស​ប្តា​ហ៍​មុន​ថា ចំនួន​ប្រជាជន​រុ​ស្ស៊ី​ដែល​រស់នៅ​ក្រោម​ភាព​ក្រីក្រ​បាន​កើន​ជិត​ដល់​២០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៦ ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈ​ពេល​​៩​ឆ្នាំ​មកនេះ ៕