ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​ទិញ​យក្ស​ជិះ​លេង

6 ឆ្នាំ មុន

ឈ្មួញ​ឈើ​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​…​ឈើ​ភ្នំ​ឱ​រ៉ា​ល់​ជា​របស់​គាត់​…​នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​តន់​ហន់​តាំង​តែ​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​…​

ឈ្មួញ​ឈើ​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​…​ឈើ​ភ្នំ​ឱ​រ៉ា​ល់​ជា​របស់​គាត់​…​នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​តន់​ហន់​តាំង​តែ​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​…​។ គ្មាន​អ្នកមាន​អំណាច​ណាមួយ​ក្នុង​ខេត្ត​…​ហ៊ាន​ជាមួយ​គាត់​ទេ​…ប្រៀប​ដូច​មាន​ប្រាក់​ទិញ​យក្ស​ឱ្យ​ដេក​…​ទិញ​យក្ស​ជិះ​លេង​រហូត​មក ។

ឆ្នាំ​២០១៦ គាត់​ដឹកឈើ​ទៅ​ស្រុកយួន​…​ស៊យ​ធំ​ធ្វើ​ឱ្យ​បាក់​ស្ពាន​…​។ សង្ស័យ​ដោយសារ​កាសែត​ស្រែកព្រោងព្រាត​…​ចាប់ខ្លួន​បាន​មួយ​ដង្ហើមចង្រិត​ដែរ​…​ចាប់​ឱ្យ​ល្អមើល​…​។ ក្រោយ​ពេល​ដោះ​លែង​…​គាត់រ​កស៊ីដឹកឈើ​ប្រណីត​ដដែល​…​នាំ​ទៅ​ស្រុក​វៀតណាម​តាម​ច្រក​តន់​ហន់​បាន​រលូន​បន្ត​ទៀត​…​អត់​រាង​សោះ !

កុំឱ្យ​ចេះ​តែ​និយាយ​ពាក្យ​អត់បានការ​ដដែល​…​កុំឱ្យ​ចេះ​តែ​និយាយពាក្យ​«​មាន​ប្រាក់​ទិញ​យក្ស​ជិះ​លេង​»ពេក​…​ជា​ពាក្យ​អាក្រក់​ស្តាប់​…​ជាពាក្យ​មិនសូវ​ពីរោះ​…​ក៏​ចាប់ផ្តើម​ស្តារ
កិត្តិយស មាន​បំណង​ចាប់ខ្លួន​គាត់​ជា​ថ្មី​…​។

គ្រាន់តែ​ធ្លាយ​ពាក្យ​រក​ចាប់​…​ឯកឧត្តម​ឈ្មួញ​ឈើ​ដាក់​មេ​ប្រូច​បាត់ ដូច​មាន​យក្ស​ខ្សឹប​ប្រាប់​…​។ បាត់​រាប់​ខែ​…​ទីបំផុត​ចាប់​បាន​ហើយ​…​ចាប់​បាន​ដោយសារ​«​បង្វិល​រឿង​»​ពី​ខេត្ត​មក​ឱ្យ​រាជធានី​ចាត់ការ​បន្ត​…​នៅ​ខេត្ត​ម្ចាស់​ភ្នំ​ឱ​រ៉ា​ល់​ព្រិល​ភ្នែក​ស្ទើរ​អស់​ទៅ​ហើយ​…​ចាប់​អត់​បាន​ទេ​…​ហេ ! ហេ !

ចាប់​បាន​លើក​នេះ​បញ្ជូន​ទៅ​សម្រាកកាយ​នៅ​ព្រៃសបាត់​ទៅ​ហើយ​…​ចាំ​មើល​តើ​បាន​ប៉ុន្មាន​ដង្ហើមចង្រិត​ទៅ​ហ្ន៎ ?​…

នៅ​សល់​ឈ្មួញ​គ្រាក់​មួយទៀត ជា​កូនប្រសា​របស់​អ្នកមាន​អំណាច​ធំ​ម្នាក់​ក្នុង​ខេត្ត​…​កំពុង​លេង​ផ្តាច់ព្រ័ត្រ​ហើយ​មើលទៅ​…​។ ឈ្មួញ​ឈើ​ធំ​បំផុត​ម្នាក់​នេះ​ឈ្មោះ សី​ុ ស ដែល​អាជ្ញាធរ​ខេត្ត​តិច​ណាស់​មិន​ស្គាល់​…​។

ឈើ​នៅ​តំបន់​ភ្នំ​ឱ​រ៉ា​ល់​…​មិន​ទាន់​អស់ទាំង​ស្រុង​ទេ​…​សូម​លោក​ឈ្មួញ ស៊ី ស ព្យាយាម​បន្ត​ទៀត ព្រោះ​ជា​របស់​លោក​ទៅ​ហើយ​…​។ ចាំ​អស់​ឈើ​សឹម​ឈប់​ក៏​ល្អ​ម្យ៉ាងដែរ​…​ហេ ! ហេ !
             អា​ឡេវ