ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់! មុខមាត់គាត់ មិន​សមបែកស្លុយ​សោះ​

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​​​ពាក្យបណ្តឹង​​របស់​ឈ្មោះគង់ ភា​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់ដូរ (និងជា​សាច់ញាតិជនសង្ស័យ​ផង) ​មាន​ទីលំ​ក្នុងនៅ​ភូមិ​ក្បាល​ព្រ​​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ពាក់ព័ន្ធករណីជនសង្ស័យបាន​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិគាត់

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ​គង់ ភា​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់ដូរ (​និង​ជា​សាច់ញាតិ​ជនសង្ស័យ​ផង​) មាន​ទី​លំ​ក្នុង​នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​បាន​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​គាត់(​វាយ​​បំបែក​កញ្ចក់​រថយន្ត​) ដោយសារ​សុំ​ទិញ​គ្រឿងញៀន​អត់​បាន ក៏​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរ​បាល​​ខេត្ត​ប៉ៃលិន ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​ពី​ជនសង្ស័យ​ទៅ​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​សា​ជា​ថ្មី​ម្តងទៀត ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ មេ​សា ស្ថិត​ក្នុងភូមិ​សង្កាត់​ខាងលើ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ​គង់ សៀង​ហៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។ ជនសង្ស័យ​រូប​នោះ​បាន​រត់គេច​ខ្លួន តែ​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ជនសង្ស័យ​បាន​ត្រលប់​ទៅ​ផ្ទះ​ម្តាយបង្កើត ក៏​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ​មាន​ទំហំ​៤​ម៉ែត្រ និង​បណ្តា​យ​៥​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី​ចោល​ទៀត​។

ក្រោយ​ពី​ដុត​ផ្ទះ​ឆេះ​ខ្ទេចខ្ទី​រួច ជនសង្ស័យ​ព្យាយាម​រត់គេច​ខ្លួន​ម្តងទៀត ប៉ុន្តែ​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​តាម​ប្រមាញ់
រហូត​ដល់​ម៉ោង​០២ និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា ទើប​ចាប់​ជនសង្ស័យ​បាន នៅ​តាម​ផ្លូវ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ អាច​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន លុះ​អត់​មាន​លុយ​ទិញ​ថ្នាំ​យក​ទៅ​ប្រើប្រាស់ ហើយ​មក​សុំ​លុយ​ម្តាយ​អត់​បាន ទើប​វាយ​បំបែក​កញ្ចក់​រថយន្ត និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ខ្លួន​តែ​ម្តង ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​កំពុង​អនុវត្ត​តាម​នីតិ​វី​ធី ដោយ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​។