ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ស្ទាវ​២​ក្រុម​ជិត​២០​នាក់​ជិះ​ម៉ូតូ​ដេញ​កា.ប់​គ្នា នគរបាល​ឃាត់ខ្លួន​បាន​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ចំនួន​ន​ពីរ​នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​ជិត​២០​នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ចាប់​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ចំនួន​ន​ពីរ​នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​ជិត​២០​នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន​២​ដើម និង​ច្រវាក់​មួយ​ខ្សែរ​ផង​ដែរ ខណៈ​ដែល​ល​ពួក​គេ​បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ​នៅ​តាម​ដងផ្លូវ​ពេល​យប់​នោះ​។ ការ​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ចាន់ សុរិយា អាយុ​១៨​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់់​នៅផ្ទះ​លេខ ៨១ និង​ទី​២-​ឈ្មោះ វ៉ា​ន់ ស៊ី​លាង អាយុ​២០​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​២០៥ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​តែ​មួយ​។ មុន​ពេល​កើតហេតុ ខណៈ​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​មក​ដល់​ចំណុច​ខាងលើ​នោះ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​ដោយ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង និង​មួយ​ក្រុម​ទៀត​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដែល​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ច្រវាក់​គ្រប់​ដៃ ដេញ​កាប់ និង​វាយ​គ្នា​យ៉ាង​សាហាវ​នៅ​តាម​ដងផ្លូវ​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន ធ្វើការ​ដេញចាប់​ឃាត់ខ្លួន​បាន​២​នាក់ ដកហូត​ម៉ូតូ​ម៉ាក​Let’s ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BZ-៤៧១២ មួយ​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ ២​ដើម និង​ច្រវាក់​មួយ​ខ្សែ​ផង​ដែរ​។ ក្រោយ​ពី​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទាំង​២​នាក់ រួម​ទាំង ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម និង​ច្រវាក់​មួយ​ខ្សែ ដែល​ជា​វត្ថុ​តាង​រួច​ហើយ ក៏​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកស​សួរ និង​ធ្វើ​កំណត់ហេតុ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕