ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​មិន​ឈ្នះ វៀតណាមនៅតែ​ដឹក​ខ្ទឹម​សខ្ទឹម​ក្រហមរាប់តោន​ចូល​មក

7 ឆ្នាំ មុន

​ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន​នេះ ឈ្មួញ​វៀតណាម​កំពុង​សម្រុក​ដឹក​ទំនិញ​ចូល​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង ដោយ​មិន​អើពើ​នឹង​បម្រាម​របស់​មន្ត្រី​កាំកុងត្រូល​ដែល​ប្រាប់​សមត្ថ​កិច្ច​ឈរជើង​តាម​ច្រករបៀង​ទាំងអស់ កុំ​

ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន​នេះ ឈ្មួញ​វៀតណាម​កំពុង​សម្រុក​ដឹក​ទំនិញ​ចូល​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង ដោយ​មិន​អើពើ​នឹង​បម្រាម​របស់​មន្ត្រី​កាំកុងត្រូល​ដែល​ប្រាប់​សមត្ថ​កិច្ច​ឈរជើង​តាម​ច្រករបៀង​ទាំងអស់ កុំ​អនុញ្ញាត​ឱ្យ​ឈ្មួញ​វៀតណាម​នាំ​ខ្ទឹមស​ខ្ទឹមក្រហម​ចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ មក​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​ជា​ដាច់ខាត ។

បើ​តាម​មន្ត្រី​សាខា​កាំកុងត្រូល​និយាយ​ថា ខ្ទឹមស​ខ្ទឹមក្រហម​នៅ​ប្រទេស​វៀតណាម មាន​សារធាតុ​គីមី​ពុល​កម្រិត​ខ្ពស់ បើ​បរិភោគ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ប៉ះពាល់​ដល់​បេះដូង ធ្វើ​ឱ្យ​ថប់​អារម្មណ៍ និង​ស្ពឹក​ស្រពន់​រាង​កាយ ។

មានការ​ស្តីបន្ទោស​ថា ការ​នាំ​ចូល​នេះ​គឺជា​ការ​ទទួលខុសត្រូវ​របស់​លោក មុំ ដា​រ៉ា ប្រធាន​ប៉ុស្តិ៍​ច្រករបៀង​ផ្លូវ​តា​ណេ​ង ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ដែល​អាច​ឃុបឃិត​ឱ្យ​ឈ្មួញ​វៀតណាម​នាំ​ចូល​ខ្ទឹមស​ខ្ទឹមក្រហម​រាប់​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​នេះ​ក៏​ជា​ការ​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បម្រាម​របស់​មន្ត្រី​កាំកុងត្រូល ។

ប្រភព​ពី​អ្នករក​សុ​ី​ឆ្លងកាត់​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង​និយាយ​ថា ប្រមាណ​កន្លះ​ខែ​ចុង​ក្រោយ​នេះ ឈ្មួញ​វៀតណាម​បាន​សម្រុក​ដឹក​ខ្ទឹមស​ខ្ទឹមក្រហម ចូល​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​តោន ដោយ​ដឹក​តាម​រថយន្ត​ទួ​រី​ស គោ​យន្ត រ៉ឺ​ម៉ក​ម៉ូតូ និង​តាម​រថយន្ត​ក្រុមហ៊ុន​ដោយ​បិទ​ទ្រុង​ជិត​ៗ​។

ខ្ទឹមស​ខ្ទឹមក្រហម​មួយ​ចំនួន ដឹក​ចូល​ក្រុង​បា​វិត ក្រុង​ស្វាយ​រៀង និង​តាម​ផ្សារ​នានា​ក្នុង​ខេត្តស្វាយរៀង និង​រថយន្ត​បិទ​ទ្រុង​ជិត​មាន​យីហោ​ក្រុមហ៊ុន គឺ​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ពី​ប្រជាពលរដ្ឋ បានឱ្យ​ដឹង​ថា កាលដើមឆ្នាំ​២០១៧​នេះ ខ្ទឹមស​១​គីឡូក្រាម​ថ្លៃ​៥​ពាន់ទៅ​៦​ពាន់​រៀល ក៏​ប៉ុន្តែ​ចាប់តាំងពី​ខែកុម្ភៈ​មក ខ្ទឹមស​១​គីឡូក្រាម​ឡើង​ដល់​១​ម៉ឺន​រៀល និង​មក​ដល់​ខែមេសា​នេះ​១​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល ។

បើ​តាម​លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត មាន​ប្រសាសន៍​ថា លោក​បានដឹកនាំ​មន្ត្រី​សាខា​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​តាម​ច្រករបៀង និង​ផ្សព្វផ្សាយ​ឱ្យ​សមត្ថកិច្ច​ដែល​ឈរជើង​តាម​ច្រករបៀង​ព្រំដែន បញ្ឈប់​កុំឱ្យ​ឈ្មួញ​នាំ​ចូល​ខ្ទឹមស​ខ្ទឹមក្រហម​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ខុសច្បាប់​ជា​ដាច់ខាត រហូត​ដល់​មានការ​ណែនាំ​ជា​ថ្មី ។ លោក​បាន​ចាត់​មន្ត្រី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល ក៏​ប៉ុន្តែ​ពួក​ឈ្មួញ​បាន​បើករថយន្ត​ត្រាក់ទ័រ និង​រ៉ឺ​ម៉ក​ម៉ូតូ​ចូល​បាត់​អស់​ទៅ​ៃ​ហើយ​មិន​បាន​ពិនិត្យ​ទេ ។

ចំណែក​លោក សេង សិលា អភិបាលក្រុង​បា​វិត មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល ៕