ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អាន​ព័ត៌មាន ស្រាប់តែ​តក់ស្លុត

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​ផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ម្នាក់​បាន​ស្លុត​អារម្មណ៍ នៅ​ពេល​ដឹង​ថា ប្តី​របស់​ខ្លួន​គឺជា​អ្នក​

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​ផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ម្នាក់​បាន​ស្លុត​អារម្មណ៍ នៅ​ពេល​ដឹង​ថា ប្តី​របស់​ខ្លួន​គឺជា​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ខ្លួន​កំពុង​អាន​។

អ្នកស្រី Supreet Kaur ដែល​ជា​អ្នក​អាន​ព័ត៌មាន​នៅ​លើ​ប៉ុស្តិ៍ IBC24 រដ្ឋ Chhattisgarh ប្រទេស​ឥណ្ឌា កំពុង​តែ​អាន​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ​ស្តី​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​គ្នា​។

យោង​តាម The Indian Express បាន​ឲ្យ​ដឹង​ថា ទាល់តែ​អ្នកស្រី​អាន​ដល់​សេចក្តី​លំអិត​របស់​ព័ត៌មាន បាន​អ្នកស្រី​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ស្លាប់ គឺជា​ប្តី​របស់​ខ្លួន​។

បន្ទាប់​ពី​អ្នកស្រី Supreet បានដឹង​រួច​មក អ្នកស្រី​នៅ​ខំ​ទប់ទឹក​ភ្នែក ហើយ​បន្ត​អាន​ព័ត៌មាន​ទាល់តែ​ចប់​ចុង​ចប់​ដើម សរុប​រយៈពេល​១០​នាទី​។ គ្រាន់តែ​កាមេរ៉ា​បិត​ភ្លាម អ្នកស្រី​បាន​ទ្រ​ហ៊ោ​យំ ហើយ​ទូរស័ព្ទ​ទៅ​សួរ​បងប្អូន​សាច់ញាតិ​ភា្ល​ម​។

ប្តី​របស់​អ្នកស្រី ឈ្មោះ Harshard Kawade បាន​ធ្វើ​ដំណើរ​ក្នុង​ឡាន​ជាមួយនឹង​មនុស្ស​៥​នាក់​។ ស្លាប់​៣​នាក់ និង របួសធ្ងន់​២​នាក់ ដោយសារ​តែ​ទៅ​បុក​ជាមួយនឹង​ឡាន​ដឹក​ទំនិញ​។

អ្នកគ្រប់គ្រង​កម្មវិធី​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា «​នៅ​ពេល​នាង​កំពុង​អាន​ព័ត៌មាន នាង​ដឹង​ភ្លាម​ថា វា​ជា​ឡាន​ដែល​ប្តី​នាង​ធ្វើ​ដំណើរ​នៅ​ក្នុង​នោះ​។ ទោះបីជា​ខាង​អ្នក​យក​ព័ត៌មាន​មិន​បាន​ដាក់​ឈ្មោះ​ជន​រង​គ្រោះ​ក៏​ដោយ ក៏​នាង​នៅ​តែ​ដឹង​បាន​ថា ជា​ប្តី​របស់​ខ្លួន​។ នាង​ពិតជា​អាច​រក្សា​ភាព​ម្ចាស់​ការ​ក្នុង​ការងារ​គួរ​ឲ្យ​សរសើរ ព្រោះថា នាង​អាច​ទប់​អារម្មណ៍​បាន​រហូត​ទាល់តែ​ចប់​កម្មវិធី​ផ្សាយ​ផ្ទាល់​។ គ្រាន់តែ​ចប់​ភ្លាម នាង​ស្រែកយំ ហើយ​ទូរស័ព្ទ​ទៅ​សាច់ញាតិ​ភ្លាម​»៕