ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ក្រីក្រ​ជាង​៤០០​គ្រួសារ​ ទទួល​ការ​ព្យាបាល​ជំងឺ​​​ឥត​​គិត​ថ្លៃ​​

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​៤០០​គ្រួសារ​​ នៅ​អង្គការ​ម្លប់​តា​ប៉ា​ង ​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩​​ មេសា​​ ត្រូវ​បាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចំនួន​១១៧​នាក់​ ចុះ​មក​ជួយ​ព្យាបាល​ជំងឺ​ទូទៅ​ ដោយ​ឥត​គិតថ្លៃ​រយៈពេល​១​ថ្ងៃ ​​ដឹកនាំ​ដោយលោកហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​

តេ​ជោ ​។

លោក អ៊ី​វ សៅ​សា​រិ​ន នាយក​អង្គការ​ម្លប់​តា​ប៉ា​ង​បានឱ្យ​ដឹង​ថា អង្គការ​របស់​លោក​បច្ចុប្បន្ន​ បាន​និង​កំពុងធ្វើការ​ជាមួយ​កុមារ​ក្រីក្រ កុមារ​អនាថា​គ្មាន​ទីពឹង​រស់នៅ​តាម​ចិញ្ចើមថ្នល់ កុមារ​កំព្រា​ជាង​៧​ពាន់​នាក់​និង​គ្រួសារ​កុមារ​ក្រីក្រ​ជាង​៤​រយ​គ្រួសារ​ដែល​កំពង់​ជួប​ការ​លំបាក​ជីវភាព​គ្រួសារ​និង​បញ្ហា​សុខភាព​ ។​

​នៅ​ថ្ងៃនេះ ​ក្នុង​នាម​លោក​តំណាង​អោយ​កុមារ​កំព្រារ កុមារ​ក្រីក្រ​នៅ​ក្នុង​មណ្ឌល​អង្គការ​ម្លប់​តា​ប៉ា​ង​និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​សហ​គម​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដែល​មាន​លោក​ហ៊ុន ម៉ា​ណែ​ត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ដែល​បាន​យកចិត្តទុកដាក់​ចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ពួក​គាត់​មាន​ដូច​ជា ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ពិនិត្យ​អេកូ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​ជួប​ការ​ខ្វះខាត់​ថវិកា​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ ទាំងនេះ​សរ​បញ្ជាក់​អោយ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព​របស់​ពួក​គាត់​នា​ពេល​បច្ចុប្បន្ន​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។

មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ​ តំណាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បានឱ្យ​ដឹង​ថា ការ​ចុះ​មក​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ទូទៅ​រយៈពេល​១​ថ្ងៃនេះ ​គឺជា​ការ​ចូល​រួ​ចំណែក​ក្នុង​ការ​ថែទាំ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​ក្មេង​ទាំង​ចាស់​ដែល​មិន​មាន​លទ្ធភាព​ ក្នុង​ការ​ពិនិត្យ​ និង​ព្យាបាល​ដោយ​បង់ប្រាក់​ ។​ ចំពោះ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​សមាគម​គឺ​ពិនិត្យ​និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​និង​មិន​ប្រកាន់​និន្នាការ​នយោបាយពូជ​​សាសន៍​ព​ណ៍​សម្បុរ​អ្វី​ឡើយ​ ។