ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឈាន ពិសិដ្ឋ បា.ញ់​លោក​វរសេនីយ៍ត្រី​1​គ្រាប់​ផ្អើល​ប៉ុស្តិ៍​នគរបាល

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា លោក សេ​ម មក​រា នាយ​ផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា លោក សេ​ម មក​រា នាយ​ផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់​ពីក្រោយ​១​គ្រាប់​តែ​សំណាងល្អ​បាន​ត្រឹមតែ​ត្រូវ​ស្មា​បន្តិច​ធ្វើ​ឱ្យ​រួច​ផុត​ជីវិត ។ ហេតុ​ការ​ផ្ទុះអាវុធ​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ 

ថ្វី​ត្បិត​រឿងរ៉ាវ​ខាងលើ​ប្រភព​មិន​ទាន់​ដឹង​ដើមចម​ថា បណ្តាល​មក​ពី​អ្វី​តែបើ​តាម​លោក​វរសេនីយ៍ត្រី សេ​ម មក​រា ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់​ពីក្រោយ​១​គ្រាប់​មែន​កាលពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុង​អង្គភាព​ប៉ុន្តែ​លោក​ថា សំណាងល្អ​គ្រាន់តែ​របួស​ស្មា​បន្តិច​តែ​ប៉ុណ្ណោះ ។ លោក​បាន​បន្ត​ប្រាប់​ថា ដើមចម​នៃ​រឿង​គឺ​មាន​មន្ត្រី​ក្រោម​ឪ​វាទ​មាន​កំហុស​តិចតួច​លោក​ហៅ​អប់រំ​ដឹង​អី​លោក ឈាន​ពិសិដ្ឋ ដើរមក​ពីក្រោយ​បាញ់​លោក​តែ​ម្តង​ទំនងជា​ខឹង​ថា លោក​អប់រំ​ប៉ះ​មនុស្ស​របស់​គេ ។ 

លោក សេ​ម មក​រា ប្រាប់​ថា លោក​នឹង​ដាក់​បណ្តឹង​ទៅ​ថ្នាក់ដឹកនាំ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ ។ ករណី​រង​ការ​ចោទប្រកាន់​ខាងលើ​លោក ឈាន ពិសិដ្ឋ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើន​ដង ខណៈ​ប្រភព​ពី​សមត្ថកិច្ច​និយាយ​ថា ក្រោយ​កើត​មាន​បញ្ហា​ជន​បង្ករ​រូប​នេះ​បាន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​មិន​ទាន់​វិល​ត្រឡប់​នៅឡើយ​ទេ ។ ជុំវិញ​បញ្ហា​ខាង​លើ​​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។ 

គួរ​បញ្ជាក់​ថា លោក​វរសេនីយ៍ ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​រូប​នេះ​កន្លង​មក​ធ្លាប់​បាន​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​ឥត​សំចៃ​ថា លោក​ធ្វើ​ពុធ​ជា​សន្លប់​ក្នុង​ករណី​លោក​ចោទប្រកាន់​ប្រធាន​សមាគម​ន៍​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CEIRA គឺ​លោក ឌិន ពុ​ទ្ធី បើករថយន្ត​បុក​បណ្តាល​ឲ្យ​សន្លប់​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៕