ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ ៖ ចិន​នៅ​តែ​ចាត់​ទុក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ជា​អាទិភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេចក្រុមព្រះ បាន​មាន​បន្ទូល​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ស៊ុន ចាន់​ឡាន សមាជិក​កា​រិ​យាល័យ​នយោបាយ

រាជធានី​ភ្នំពេញ ៖ សម្ដេចក្រុមព្រះ បាន​មាន​បន្ទូល​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ស៊ុន ចាន់​ឡាន សមាជិក​កា​រិ​យាល័យ​នយោបាយ និង​ជា​រដ្ឋមន្ត្រីក្រសួង​កិច្ច
ការ​រណសិរ្ស គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្ត​ចិន នា​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់តា​ល់ ថា ចិន​នៅ​តែ​ទុក​គណបក្ស​ហ្វ៊ុន​ស៊ិ​ន​ប៉ិច ជា​អាទិភាព​របស់​គេ​ដដែល ។ ប៉ុន្ដែ​គេ​ក៏​បាន​និយាយ​ថា ស្ថិរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​នៅ​លើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​គ្នា​និង​គ្នា​ល្អជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

សម្ដេចក្រុមព្រះ​បាន​បន្ត​អះអាង​ថា ចិន​នៅ​តែ​បន្ដ​គាំទ្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ពីព្រោះ​ចិន​មាន​ទំនាក់ទំនង​ល្អជា​មួយ​ព្រះ​អង្គ ។

សម្ដេចក្រុមព្រះ​បញ្ជាក់​ថា ចិន​អរគុណ​កម្ពុជា ដែល​បាន​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ ។ ក្នុង​នោះ​ចិន​ក៏​បាន​ជូនពរ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឲ្យ​ទទួល​បាន​ជោគជ័យក្នុង​ការ​បោះ​ឆ្នោត ឃុំ​-​សង្កាត់ នា​ពេល​ខាងមុខ ។ ជា​ការ​កត់សម្គាល់ ចិន​បាន​ជួយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តាំងពី​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ​នៅមាន​ព្រះ​ជន្ម​មក​ម្ល៉េះ ៕