ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​​សហភាព​សហ​ព័ន្ធ​យុវជន​ខណ្ឌ​មាន​ជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា លោក​ពេជ្រ កែវ​មុនី​ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌមានជ័យ​ បានអញ្ជើ​​ចុះ​សួរ​សុខទុក្ខ​ដល់​យុវជន​នៃ​សហភាព​សហ​ព័​ន្ធ​យុវជន​កម្ពុជា​សាខា​ខណ្ឌមានជ័យ ​ដើម្បី​ផ្សព្វផ្សាយ​កា​រងារ​មួយ​ចំនួន​ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ។

រាជធានី​ភ្នំពេញ​ ៖​ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា លោក​ពេជ្រ កែវ​មុនី​ អភិបាល​នៃ​គណៈ​​អភិបាល​ខណ្ឌមានជ័យ​ បានអញ្ជើ​​ចុះ​សួរ​សុខទុក្ខ​ដល់​យុវជន​នៃ​សហភាព​សហ​ព័​ន្ធ​យុវជន​កម្ពុជា​សាខា​ខណ្ឌមានជ័យ ​ដើម្បី​ផ្សព្វផ្សាយ​កា​រងារ​មួយ​ចំនួន​ និង​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​ ។

​ក្នុងនោះ លោក​ពេជ្រ កេវ​មុនី​ បាន​មាន​ប្រសាសន៍​ទៅកាន់​​យុវជន​ខ​ណ្ដ​មាន​ជ័យ​ថា​ យើង​ជា​យុវជន​សម្រាប់​សហភាព​សហ​ព័​ន្ធ ត្រូវ​មានការ​ចេះ​គោរព និង​ចេះ​អធ្យាស្រ័យ​គ្នា​ មាន​សីលធម៌ ​ហើយ​ត្រូវ​ខិតខំ​រៀនសូត្រ ​ជា​ទំពាំង​ស្នង​ប្ញស្សី​ ។ ​ប្អូន​ៗ​មានការ​លះ​បង់​​ព្យាយាម​​ជាមួយ​សហភាព​សហ​ព័​ន្ធយុវជន​កម្ពុជា ​ត្រូវ​ចេះ​រៀបចំ​សម្រេច​នូវ​គោលដៅ​របស់​ប្អូន​ៗ​ ។​

បន្ទាប់​ពី​ប្អូន​ៗ​ចូល​ជា​សមាជិក​នេះ ​ត្រូវ​ចេះ​សាមគ្គី​ផ្ទៃក្នុង​មាន​អត្ត​ច​រិ​តល្អ​ស្រឡាញ់​គ្នា​ជួយ​គ្នា​ ដើម្បី​ជា​គម្រូ​មួយ​ដល់​យុវជន​ផ្សេង​ៗ​ទៀត​ ។​ ជា​ពិសេស​ រាល់​សកម្មភាព​អ្នកនយោបាយ​មួយ​ចំនួន​ ប្អូន​ៗ​ត្រូវ​តែ​ពិចារណា​ឱ្យច្បាស់លាស់ ចៀស​វាង​ការ​អូស​ទាញ​តាម​ស្ថានភាព​នយោបាយ ​ធ្វើ​ឲ្យ​ប៉ះពាល់​យុវជន​យើង​ដែល​កំពុង​តែ​បំពេញការងារ​ ។

គួរ​បញ្ជាក់​ដែរ​ថា​ លោក​ពេជ្រ កែវ​មុនី​ តែង​តេ​សួរសុខទុក្ខ​បងប្អូន​ក្នុង​សង្កាត់​ខ​ណ្ដ​មិន​ថា ​តែ​កាលៈទេសៈ​ណា​ឡើយ​ ដូច​ជា​ចុះ​ជួប​សួរសុខទុក្ខ​ទាំង​ភ្លៀង ជាមួយ​ពលរដ្ឋ​ដល់​គេហដ្ឋាន សួរសុខទុក្ខ​ដល់​បង្អូន​រត់​ម៉ូតូឌុប​ ដោយ​បង្កើត​កម្មវិធី​ជប់លៀង​ជាដើម​ក្នុង​សហ​ភាព​រាក់ទាក់​ ព្រមទាំង​បង្កើត​ភាព​កក់ក្តៅ​ ចំ​ពោះ​បងប្អូន​ក្រោម​ឱវាទ​ផង​ដែរ​។