ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​សម្រុក​មក​ពី​ថៃ ថ្ងៃ​ចូល​ឆ្នាំ​រថយន្ត​ជាន់ក

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ត្រង់​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នេះ​បាន​ក្លាយជា​ចំណតរថយន្ត​ទាំង​តូច​ទាំង​ធំ ដែល​មើ​ល​ទៅ​ហាក់ដូចជា​គ្មាន​

ខេត្ដបន្ទាយមានជ័យ ៖ តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ត្រង់​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នេះ​បាន​ក្លាយជា​ចំណតរថយន្ត​ទាំង​តូច​ទាំង​ធំ ដែល​មើ​ល​ទៅ​ហាក់ដូចជា​គ្មាន​សណ្តាប់ធ្នាប់​ខណៈ​ពលករ​សម្រុក​មក​ពី​ថៃ​យ៉ា​ង​ច្រើ​ន​កុះករ​នៅ​ថ្ងៃ​ទី៩ មេ​សា ។ ជាមួយ​គ្នា​នេះ​សំបុត្រ​រថយន្ត​ដែល​លក់​ឲ្យ​ពលករ​តាម​សាខា​លក់​សំបុត្រ​រថយន្តក្រុង​មួយ​ចំនួន​ត្រូវ​បាន​ពលករ​ទម្លាយ​ប្រាប់​ថា លក់​ថ្លៃ​ក្នុង​ម្នាក់​រហូត​ដល់​៥០០​បាត​សម្រាប់​ការធ្វើ​ដំណើ​រប៉ោយ​ប៉ែ​ត​-​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ក្នុង​ក្រុង​មួយ​នេះ គេ​ឃើញ​មាន​រថយន្ត​តូច​ធំ​ចត​ចាំ​ដឹក​ពលករ​តាម​មុខ​សាខា​លក់​សំបុត្រ​រថយន្ត​និង​រទេះ​លក់​នំចំណី​ផ្លែ​ឈើ​ក៏​បាន​មក​ប្រមូលផ្ដុំ​គ្នា​កកកុញ​ធ្វើ​ឲ្យ​ដងផ្លូវ​រួម​តូច​ចង្អៀត​បណ្តាល​ឲ្យ​យានយន្ត​ឆ្លងកាត់​ត្រូវ​កកស្ទះ​យ៉ាង​ខ្លាំង ។ ចំណែក​នៅ​ជុំវិញ​រង្វង់​មូល​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​ក្លាយជា​ចំណតរថយន្ត​តាក់ស៊ី​ខុស​ពី​សព្វដង គឺ​គេ​នាំ​គ្នា​ចត​រថយន្ត​ព្រោងព្រាត​ដើ​រ​ហៅ​ម៉ូយ​ពលករ​នៅ​ឯ​មាត់ច្រក​ទ្វារ​ធ្វើ​ឲ្យ​កម្លាំង​ប្រជា​ការពារ​ភូមិ​២​នាក់ នៅ​ប្រចាំការ​ទីនោះ​ជួប​ការ​លំបាក​ប្រឹង​ផ្លុំ​កញ្ចែ​ស្ទើ​រ​បែក​បំពង់ក​តែ​គ្មាន​នរណា​ស្តាប់ ។

ដោយឡែក​សំបុត្រ​រថយន្ត​បាន​ឡើង​ថ្លៃ​រហូត​កន្លែង​ខ្លះ​សំបុត្រ​១​តម្លៃ​៤​ម៉ឺន​រៀល កន្លែង​ខ្លះ​៤​ម៉ឺន​៥​ពាន់​រៀល និង​កន្លែង​ខ្លះ​រហូត​ដល់​៥០០​បាត គិត​ជា​ប្រាក់​ខ្មែរ​ជាង​៥​ម៉ឺន​រៀល ។ ជុំវិញ​បញ្ហា​សំបុត្រ​រថយន្ដ​ឡើង​ថ្លៃ​នេះ​ម្ចាស់​សាខា​លក់​សំបុត្រ​រថយន្ត​មួយ​ចំនួន​បាន​បដិសេធ រីឯ​ម្ចាស់​ទីតាំង​លក់​សំបុត្រ​រថយន្តក្រុង​មួយ​កន្លែង​យីហោ​ដា​ណែ​ត ដែល​មា​នទី​តាំងនៅ​ផ្លូវ​បេតុង​ខាងលិច​សង្កាត់​រដ្ឋបាល​ជលផល​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ទទួលស្គាល់​ថា ពិតជា​លក់​តម្លៃ​៥០០​បាត​មែន ប៉ុន្តែ​បុរស​ឈ្មោះ ដា ណែ​ត ជា​ម្ចាស់​ទីតាំង​នេះ​និយាយ​ថា គេ​មាន​រថយន្ត​ផ្ទាល់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ដល់​ផ្ទះ​ខុស​ពី​រថយន្តក្រុង​ផ្សេង ។

ជុំវិញ​បញ្ហា​ខាង​លើ​អ្នក​ដំណើរ និង​ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ សំណូមពរ​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត មេត្តា​ពិនិត្យ​មើ​ល​ករណី​នេះ​ផង​ទាំង​សកម្មភាព​នៅ​តាម​ដងផ្លូវ និង​សំបុត្រ​រថយន្ត​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ខូច​សណ្តាប់ធ្នាប់​កកស្ទះ​ចរាចរណ៍​និង​លក់​សំបុត្រ​ថ្លៃ​ធ្វើ​បាប​ពលករ​ដែល​វិល​ត្រឡប់​មក​ចូលរួម​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ៕