ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​ស្រា​អែ​ល​ចុះ​កិច្ចព្រមព្រៀង​លក់​ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​ទៅ​ឱ្យ​ឥណ្ឌា

7 ឆ្នាំ មុន

ប្រទេស​អីុ​ស្រា​អែ​ល ៖ ក្រុមហ៊ុន​រដ្ឋ Israel Aerospace Industries (IAI) និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា ពួក​គេ​បាន​សម្រេច​កិច្ចព្រមព្រៀង​តម្លៃ​ជិត​២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ

ប្រទេស​អីុ​ស្រា​អែ​ល ៖ ក្រុមហ៊ុន​រដ្ឋ Israel Aerospace Industries (IAI) និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា ពួក​គេ​បាន​សម្រេច​កិច្ចព្រមព្រៀង​តម្លៃ​ជិត​២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​លក់​ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​ទៅ​ឲ្យ​កង​យោធា​លើគោក និង​ជើង​ទឹក​របស់​ឥណ្ឌា ដែល​នេះ​ជា​កិច្ចព្រមព្រៀង​លក់​អាវុធ​ធំ​ជាងគេ​របស់​ប្រទេស​អីុ​ស្រា​អែ​ល ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​លើ​អាកាស​ដ៏​ទំនើប​មួយ ដែល​រួម​មាន​កាំភ្លើង​បាញ់​កាំជ្រួច​មី​ស៊ី​ល និង​បច្ចេកវិទ្យា​ទំនាក់ទំនង​និង​គ្រប់គ្រង​ទៅ​ឲ្យ​កង​យោធា​របស់​ឥណ្ឌា ក្នុង​តម្លៃ​ប្រមាណ​១,៦​ប៊ី​លាន​ដុល្លារ ។

សេចក្តីថ្លែងការណ៍​បន្ត​ថា ប្រព័ន្ធ​ការពារ​ជើង​ទឹក​មួយទៀត​រួម​មាន​កាំភ្លើង​បាញ់​មី​ស៊ី​ល នឹង​ត្រូវ​បាន​ដាក់​លើ​នាវា​ដឹក​ជញ្ជូន​យន្តហោះ​របស់​ឥណ្ឌា​ទី​១ ដែល​កំពុង​នៅ​ក្រោម​ការ​សាងសង់​។ តម្លៃ​នៃ​ការ​ទិញ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ទេ ប៉ុន្តែ IAI និយាយ​ថា តម្លៃ​សរុប​ស្មើ​ជិត​២​ប៊ី​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ថា ប្រទេស​អីុ​ស្រា​អែ​ល​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​អាវុធ​ធំ​ៗ​ទាំង​បី​របស់​ឥណ្ឌា ដោយ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ចិន និង​ប៉ា​គី​ស្ថាន ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។

យោង​តាម​សភាជាតិ​របស់​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា រវាង​ឆ្នាំ​២០០៨ ដល់​២០១៥ ប្រទេស​ឥណ្ឌា​គឺជា​អ្នកទិញ​អាវុធ​ច្រើន​ជាងគេ​លេខ​២ ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

មក​ដល់​ពេល​ថ្មី​ៗ​នេះ ប្រទេស​ឥណ្ឌា​បាន​រក្សា​ទំនាក់ទំនង​យោធា​ជាមួយ​អីុ​ស្រា​អែ​ល​ដោយ​ស្ងៀមស្ងាត់ ព្រោះតែ​ភ័យ​ខ្លាច​ថា អាច​ធ្វើ​ឲ្យ​ប្រទេស​អា​រ៉ាប់ និង​ប្រជាជន​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​ខឹងសម្បា ។

ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​ដោយ​បើកចំហ ហើយនឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អីុស្រា​អែ​ល ក្នុងឆ្នាំនេះ​ទៀត​ផង ៕