ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីរូប​នេះត្រូវវាយសន្លប់ ក្រោយ​បាត់​​ឆ្កែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ហៅ​ម៉ូយឱ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ ដោយខឹង​​គេយក​កូន​ឆ្កែ​របស់​គាត់​លាក់​ទុក ​បានទៅ​វាយ​​ស្ត្រី​​​ម្នាក់​រហូត​​​សន្លប់ បង្ក​​ការ​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០២ ​និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១០ ​មេសា ​ស្ថិតតាម​បណ្តោយ​ផ្លូវ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​ រាជធានីភ្នំពេញ ។

ប្រភពឱ្យដឹងថា ស្ត្រី​ឈ្មោះ​សា ញេ​ន ហៅ​ក្រៅ​សា ​អាយុ​៣៥​ឆ្នាំ ​មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ពោធិ៍​ចិន​តុង សង្កាត់​ចោម​ចៅ ​។ ស្ត្រីរងគ្រោះ​បាន​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ គាត់​បាន​មក​ម៉ាត​តេ​លា​អាង​ទឹក ​ដើម្បី​ទិញ​ស្រា​បៀរ​ផឹក​​​ ។ ខណៈ​ពេល​​ផឹក​អស់​ក៏​ដើរ​ទៅ​ឈរ​លេង​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​លេង​ជាមួយ​ជន​បង្ក​ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​អាយុ​ជាង​៣០​ឆ្នាំ​ ​​ដោយ​ជន​បង្ក​នោះ​​សួរ​ថា ​«មាន​ឃើញ​កូន​ឆ្កែ​​​គាត់​​អត់?» ស្ត្រី​រង​គ្រោះ​​និយាយ​ថា​ «អត់​ឃើញ​ទេ» ។

ក៏ប៉ុន្តែ​​​ជន​បង្ក​មាន​គេប្រាប់​ថា​ ស្ត្រីនេះ​​យក​ទៅ​លាក់​ ដល់​ពេល​ដេញដោល​ទៅ​​ ត្រូវ​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ​យក​ទៅ​លាក់​នៅ​ជិត​នឹង ទើប​​ធ្វើ​ឲ្យ​ជន​បង្ក​ខឹង​វ៉ៃ​ជន​រង​គ្រោះ​​​សន្លប់ ។ ភ្លាម​ៗ​នោះ​ ​ជន​រង​គ្រោះ​ក៏​បាន​តដៃ​ដោយ​យក​ដប​ស្រា​បៀរ​ចាក់​ចំ​ដៃ​ជន​បង្ក​បណ្តាល​អោយ​រយះ​ចំ​ដៃ​ខាងស្តាំ​។​