ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ខុស​ពី​គេ ! ប្រើ​ស្រោម​បិតស្រា

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នក​បិតស្រា​ជំនាញ​ម្នាក់​អាយុ​៦៥​ឆ្នាំ មក​ពី Havana ប្រទេស​គុយ​បា បាន​ប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​បិតស្រា​។

គុយ​បា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នក​បិតស្រា​ជំនាញ​ម្នាក់​អាយុ​៦៥​ឆ្នាំ មក​ពី Havana ប្រទេស​គុយ​បា បាន​ប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​បិតស្រា​។

លោក Orestes Estevez យក​ស្រោមអនាម័យ​ពាក់​ពីលើ​មាត់​ធុង​បិតស្រា ដើម្បី​ធ្វើ​ជា​ប្រដាប់​សង្កេត​មើល​ពេល​ស្រា​ត្រូវ​បាន​បិត​រួចរាល់​។

អស់​ជា​ពេល​ដ៏​យូរហើយ ដែល​លោក Orestes ចាប់ផ្តើម​បិតស្រា​លក់​។ តែ​លោក​ទើបតែ​បើកហាង​ដោយ​ខ្លួនឯង​យីហោ «El Canal» នៅ​ឆ្នាំ​២០០០​។ លោក​ប្រើប្រាស់​ទំពាំងបាយជូរ​ក្នុងស្រុក រួម​ជាមួយនឹង​ផ្លែ​ឈើ​ជា​ច្រើន​មុន​ទៀត ដើម្បី​ធ្វើ​ឲ្យ​ស្រា​របស់​លោក​កាន់តែ​មាន​ជាតិ​ឆ្ងាយ​។

ជា​ទូទៅ លោក និង​គ្រួសារ​របស់​លោក បិតស្រា​ដាក់​ក្នុង​ធុង​ចំនួន​៣០០​ធុង ជាមួយនឹង​ស្រោមអនាម័យ​ពាក់​នៅ​លើ​គម្រប​ធុង​នីមួយ​ៗ​។ វា​ពិតជា​ការ​ចំណាយ​មួយ​យ៉ាងតិច ព្រោះថា វា​គ្រាន់តែ​ជា​ស្រោមអនាម័យ ហើយ​វា​អាច​ធ្វើ​ជា​ប្រដាប់​សម្រាប់​វាស់​ភាព​រួចរាល់​នៃ​ការ​បិតស្រា​ថែម​ទៀត​។

តើ​គេ​មើល​យ៉ាងដូចម្តេច​ទើប​ដឹង?
នៅ​ពេល​ស្រា​ទើបតែនឹង​ដាក់​បិត ស្រោមអនាម័យ​នឹង​ប៉ោង​ឡើង ដោយសារ​តែ​ខ្យល់​ចេញពី​ស្រា​។ នៅ​ពេល​ដែល​វា​ប៉ោង​ខ្លាំង លោក​ក៏​យក​ម្ជុលចាក់​វា​ឲ្យ​មាន​រន្ធ​ខ្លះ​ៗ ហើយ​នៅ​ពេល​វា​ឈប់​ប៉ោង វា​នឹង​សំប៉ែត​ទៅ​វិញ ដែល​ជា​សញ្ញា​ប្រាប់​ឲ្យ​លោក​ដឹង​ថា ស្រា​នោះ​ត្រូវ​បាន​បិត​រួចរាល់​៕