ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បន្ធូរបន្ថយ​វិធានការ​វី​សា​របស់​ជប៉ុន​ជំរុញ​ឱ្យ​ប្រជាជន​ចិន​ទិញ​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ការ​បន្ថយ​រយៈពេល​ទទួល​បាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​ជប៉ុន នឹង​ជំរុញ​ឲ្យ​អតិថិជន​ទិញ​ផ្ទះ​មក​ពី​ប្រទេស​ជិតខាង​ចាប់អារម្មណ៍ ។
នីតិវិធី​ទទួល​បាន​សិទ្ធិ​រស់នៅ

ប្រទេស​ជប៉ុន ៖ ការ​បន្ថយ​រយៈពេល​ទទួល​បាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​ជប៉ុន នឹង​ជំរុញ​ឲ្យ​អតិថិជន​ទិញ​ផ្ទះ​មក​ពី​ប្រទេស​ជិតខាង​ចាប់អារម្មណ៍ ។

នីតិវិធី​ទទួល​បាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​មាន​ភាព​ងាយស្រួល​ជាង​មុន ដែល​នាំ​ឲ្យ​អតិថិជន​ទិញ​ផ្ទះ​ភាគច្រើន​ជា​ជនជាតិ​ចិន​កំពុង​វិនិយោគ​ក្រៅប្រទេស ពិបាក​នឹង​មើល​រំលង​ទីផ្សារ​ក្នុង​ប្រទេស​នេះ​ណាស់ ។

យោង​តាម Juwai.com របស់​ចិន​ឲ្យ​ដឹង​ថា ការ​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ជប៉ុន​ដោយ​ជនជាតិ​ចិន អាច​នឹង​កើនឡើង​ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ ព្រោះតែ​វិធានការ​វី​សា​ថ្មី​នេះ ។ មាន​ប្រជាជន​ចិន​ជា​ច្រើន​បាន​មើល​មក​ជប៉ុន ជា​ប្រទេស​គំរូ​មួយ ។ វា​ជា​ប្រទេស​ក្នុង​អាស៊ី ដែល​មាន​វប្បធម៌​ស្រ​ដៀង​គ្នា ហើយ​ក៏​ជា​ប្រទេស​សម្រេច​បាន​អ្វី​ដែល​ចិន​សង្ឃឹមថា នឹង​អាច​សម្រេច​ដែរ ។ ជប៉ុន គឺជា​ប្រទេស​អភិវឌ្ឍន៍ មាន​សន្តិភាព និង​ការ​គ្រប់គ្រង​ល្អ ។

គួរ​បញ្ជាក់​ថា សិទ្ធិ​ក្នុង​ការ​រស់នៅ​អចិន្ត្រៃយ៍​គឺ​អាច​ផ្តល់​ឲ្យ ប្រសិនបើ​បេក្ខជន​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​យ៉ាងតិច​១០​ឆ្នាំ ប៉ុន្តែ​ជាមួយ​វិធានការ​ថ្មី រយៈពេល​នេះ​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹមតែ​៣​ឆ្នាំ​ប៉ុណ្ណោះ ។

វិធានការ​ថ្មី​នឹង​ត្រូវ​អនុម័ត​ក្នុង​ខែ​នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​អាច​ទទួលយក​អ្នកមាន​ជំនាញ​ខ្ពស់ និង​បញ្ញវន្ត​ផ្សេង​ៗ ។

យោង​តាម Hurun Report ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​ស្ថិត​ក្នុង​ចំណោម​ទីតាំង​ធ្វើ​អន្តោប្រវេសន៍​ទាំង​១៥ សម្រាប់​ប្រទេស​ចិន ។ សិស្ស​ចិន​ដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ក្នុង​ប្រទេស​ជប៉ុន មាន​ដល់​ទៅ​៩៤.១១១​នាក់​ក្នុង​ឆ្នាំ​២០១៥​ផង​ដែរ ។

ការ​សាកសួរ​ពី​អតិថិជន​ចិន​បាន​កើនឡើង​ក្នុង​រយៈពេល​៥​ខែ​ជាប់​ៗ​គា្ន​នៅ​ឆមាស​ទី​២​ឆ្នាំ​២០១៦ ស្មើ​២៦៥,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ ការ​សាកសួរ​របស់​ពួក​គេ​ប្រមាណ​២៣,៥% គឺ​សម្រាប់​រស់នៅ​ដោយ​ខ្លួនឯង ខណៈ​៨១,៩%​ទៀត​ទាក់ទង​នឹង​ការ​វិនិយោគ ។

យ៉ាងណា​ក្តី កត្តា​សំខាន់ គឺ​តើ​បុគ្គល​ប៉ុន្មាន​នាក់​ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​ថ្មី​នេះ ។

លោក Charles Pittar នាយក​ប្រតិបត្តិ​របស់ Juwai.com និយាយ​ថា ៖ « មាន​ជនជាតិ​ចិន​ជា​ច្រើន​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ជប៉ុន និង​មិន​អាច​ស្វែងរក​ការងារ​នៅ​ទី​នេះ ខណៈ​ពួក​គេ​ភាគច្រើន​ចាក​ចេញពី​ប្រទេស​។ បញ្ហា​ការងារ​នេះ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ការ​បង្កើន​ចំនួន​ទិញ​ពី​ជនជាតិ​ចិន ។ ការ​ដោះស្រាយ​បញ្ហា​វី​សា គឺ​គ្រាន់តែ​អាច​ឲ្យ​ជប៉ុន​ដោះស្រាយ​បញ្ហា​ធំ​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ » ។

លោក​កត់​សម្គាល់ថា គោលនយោបាយ​អន្តោប្រវេសន៍​របស់​ប្រទេស​ជប៉ុន គឺ​ពិតជា​តឹង​​រ៉ឹ​ង​ណាស់ ដោយ​មាន​តែ​១,៤%​នៃ​ពលករ​ទាំងអស់​ក្នុង​ប្រទេស គឺ​មក​ពី​បរទេស ។ លោក​បន្ថែម​ថា ៖ « ការ​ដោះស្រាយ​បញ្ហា​ការងារ​នឹង​ធ្វើ​ឲ្យ​ជនជាតិ​ចិន​ងាយស្រួល​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន មាន​ន័យ​ថា ការ​លក់​អចលនទ្រព្យ​នឹង​កើនឡើង » ៕