ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​2​នាក់​ត្រូវ​ជនសង្ស័យ​យក​ដែកឆាប​ចាក់​ធ្លាយ​បំពង​.​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​ស្ត្រី​២​នាក់​ក្រោយ​ពី​បាន​ផឹកស៊ី​កម្ម​ពិធី​ខួបកំណើត​មិត្តភក្តិ​រួច​ក៏​ដើរ​ត្រលប់​ទៅ​បន្ទប់​ជួល​វិញ ក៏​ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​ស្ត្រី​២​នាក់​ក្រោយ​ពី​បាន​ផឹកស៊ី​កម្ម​ពិធី​ខួបកំណើត​មិត្តភក្តិ​រួច​ក៏​ដើរ​ត្រលប់​ទៅ​បន្ទប់​ជួល​វិញ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​​​​ម្នាក់​ដៃ​មាន​កាន់​ដែក​ចុង​ស្រួច​មក​ចាក់​បណ្ដាល​នារី​ម្នាក់​រង​របួស​ចំ​.​ក​ខាងឆ្វេង​និង​ប្លន់​យក​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ម​សុង​ស៊េរី​ចាស់​១​គ្រឿង​គេចខ្លួន​បាត់​កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​កណ្ដាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រំ​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​មានឈ្មោះ សាយ ធា​រ៉ា អាយុ​២១​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំ​ណើ​រ​ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង រង​របួស​ចំ​.​ក​ខាងឆ្វេង​ដោយ​មាន​ដែក​ចុង​ស្រួច​ចាក់ និង​នារី​រង​គ្រោះ​ទី​២​មានឈ្មោះ ចេ​ង ស្រី​នាថ អាយុ​២៣​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​រង​របួស​.​ក​បន្តិច​។

នារី​រង​គ្រោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា ដោយ​មុន​កើតហេតុ​គាត់​មាន​គ្នា​៥​នាក់​ទៅ​ខួបកំណើត​នៅ​បន្ទប់​ជួល​មិត្តភក្តិ​នៅ​ក្បែរ​គ្នា ហើយ​លុះដល់​ម៉ោង​១២​យប់​ក៏​ចប់​កម្ម​ពិធី រួច​ក៏​ដើរ​ចេញ​មក​វិញ​ក៏​មក​អង្គុយ​លេង​នៅ​នឹង​មុខ​ផ្ទះ​គេ និង​យក​ទូរស័ព្ទ​មើល​ហ្វេ​ក​ប៊ុ​ក​ស្រាប់តែ​មាន​ជនល្មើស​អាយុ​ប្រហែល​២០​ឆ្នាំ​ជាង​យក​ដែក​ចុង​ស្រួច​មក​ចាក់​រូប​គាត់​ទាំង​២​នាក់ ហើយ​ក៏​ប្លន់​ទូរស័ព្ទ​សេរី​ចាស់​១​គ្រឿង​យក​ទៅ​បាត់ ។

ដោយសារ​នៅ​ក្នុង​ហេតុការណ៍​នោះ​នារី​ដែល​ជា​មិត្តភក្តិ​ម្នាក់​ត្រូវ​បាន​រង​របួសធ្ងន់​ធ្លាយ​បំពង់​.​ក​ដោយសារ​ដែក​ចុង​ស្រួច​របស់​ជនល្មើស​ក៏​នាំ​គ្នា​ដឹក​ដាក់​ម៉ូតូ​យក​ទៅ​មន្ទីរ​ពេ​ទ្យេ​ឯកជន​២​កន្លែង ប៉ុន្តែ​គេ​មិន​ហ៊ាន​ទទួល​មើល​ព្យាបាល​នោះ​ទេ​ដោយសារ​ហូរ​ឈាម​ខ្លាំង​ពេក ក្រោយមក​ក៏​ដឹក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តែ​គ្រូពេទ្យ​ប្រាប់​ថា មិន​ទាន់​ហ៊ាន​ដេរ​មុខរបួស​គ្រាន់តែ​ប្រើ​ថ្នាំ​ចាក់​និង​សារ៉ូ​មរ​ង​ចាំ​ព្រឹកស្អែក និង​ថត​មើល​តើ​មាន​ប៉ះពាល់​ដល់​ឆ្អឹង​.​ក​ដែរ​ទេ ។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​កើតហេតុ​ដល់​ម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ទើប​ទៅ​ប្ដឹង​សមត្ថកិច្ច​ដោយ​រវល់​តែ​ព្យាបាល​របួស ហើយ​សមត្ថកិច្ច​ក៏​មក​ធ្វើ​កំណត់ហេតុ​សាកសួរ​នាំ​ដល់​មន្ទីរពេទ្យ​តែ​ម្ដង​ដើម្បី​ជួយ​ស្វែងរក​ចាប់​ជនល្មើស​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕