ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មិត្តភក្តិ​នាំ​គ្នា​រក​ម្តង​ហើយ​ម្តងទៀត​មិនឃើញ ក៏​ចូល​មើល​ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទេះ​ឃើញ​ក្នុង​បន្ទប់ទឹក​ដោយ​ដាំ​ក្បាល​ចូល​ក្នុង​ធុង ចំណែក​ក្នុង​បន្ទប់​រប៉ាត់រប៉ាយ និង​មាន​ចាក់សោរ​ខាងក្រៅ​បន្ទប់​ផង ហេតុ​ការណ៍​នេះ​បង្ក​ភ្ញាក់​ផ្អើ​លកាលពី​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទេះ​ឃើញ​ស្លាប់​ក្នុង​បន្ទប់ទឹក​ដោយ​ដាំ​ក្បាល​ចូល​ក្នុង​ធុង ចំណែក​ក្នុង​បន្ទប់​រប៉ាត់រប៉ាយ និង​មាន​ចាក់សោរ​ខាងក្រៅ​បន្ទប់​ផង ហេតុ​ការណ៍​នេះ​បង្ក​ភ្ញាក់​ផ្អើ​លកាលពី​ម៉ោង​១៩​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ជួល​០២E5 ជាន់​ទី​៥ ក្រុម​១ ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា សព​ខាងលើ​នេះ​ឈ្មោះ លឿម ហៀ​ក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​ដាក់​ក្វា​ន់ ស្នាក់​នៅ​បន្ទប់​ជួល​០២E5 ជាន់​ទី​៥ ក្រុម​១ ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​ជីប៉ា​ង ឃុំ​ផ្លូវ​មាស ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង​។

តាម​សម្ដី​ស្ត្រី​ឈ្មោះ លី សា​រ៉ា​យ អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ហើយ​ត្រូវជា​មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៨ មេ​សា មុន​កើតហេតុ​គាត់​បាន​ទូរស័ព្ទ​មក​មិត្តភក្តិ​ដែល​ស្លាប់ (​សព​) ដោយ​បបួល​ទៅ​ធ្វើការ ។ ពេល​នោះ​នាង​បាន​ប្រាប់​វិញ​ថា ទៅ​មុន​ទៅ ជាប់​ហូប​បាយ​សិន​។ គាត់​បាន​ប្រាប់​ទៀត​ថា លុះ​ម៉ោង​ប្រហែល​០៨​ព្រឹក ប្រធាន​ក្រុម​បាន​បាត់​ស្ត្រី​ខាងលើ មិនឃើញ​ទៅ​ធ្វើការ​ក៏​នាំ​គ្នា​មក​មើល​ដល់​បន្ទប់​ជួល ប៉ុន្តែ​ពេល​មក​ដល់​ឃើញ​ទ្វារ​បន្ទប់​ចាក់សោរ ក៏​នាំ​គ្នា​ទៅ​វិញ​ទៅ រីឯ​ទូរស័ព្ទ​ខ​ល​មិន​ចូល​ទេ​។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា លុះដល់​ល្ងាច​ថ្ងៃ​ដដែល ក៏​បាន​នាំ​គ្នា​ប្រហែល​១០​នាក់​មក​រក​ម្តងទៀត ពេល​មក​ដល់​មុខ​បន្ទប់​ជួល​ឃើញ​ចាក់សោរ​ដដែល ទើប​សុំ​ឱ្យ​ម្ចាស់ផ្ទះ​ធ្វើការ​កាត់​សោរ ដើម្បី​ចូល​មើល​ក្នុង​បន្ទប់ ក្រែង​មាន​អ្វី​អាច​ទំនាក់ទំនង​ទៅ​ស្ត្រី​ខាងលើ​បាន ប៉ុន្តែ​ពេល​កាត់​សោរ​រួច​ក៏​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​នាង​ស្លាប់​ក្នុង​បន្ទប់ទឹក​ដាំ​ក្បាល​ចូល​ក្នុង​ធុង​បាត់​ទៅ​ហើយ ទើប​បង្ក​ភ្ញាក់ផ្អើល ហើយ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។

តាម​សម្ដី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ គី​ង សុគន្ធ​រិ​ទ្ធិ អាយុ​៤៥​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​ប្រហែល​១៨​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០៨ មេ​សា មុន​កើតហេតុ​ខណៈ​ដែល​គាត់​កំពុង​អង្គុយ​លេង​កន្លែង​លក់ដូរ​ខាងក្រោម ស្រាប់តែ​មានកម្ម​ការ​នី​ជាង​១០​នាក់​បាន​មក​សុំ​គាត់​ឱ្យ​កាត់​សោរ​បន្ទប់​ជួល​ខាងលើ ដោយ​សំអាង​ថា បាត់​ខ្លួន​មិត្តភក្តិ​មួយ​ថ្ងៃ ហើយ​ទូរស័ព្ទ​ក៏​មិន​ចូល​ទៀត ទើប​សុំ​ឱ្យ​កាត់​សោរ​ក្រែង​អាច​រក​ឃើញ​វត្ថុ​តាង​អ្វី​ទំនាក់ទំនង​បាន ខណៈ​ដែល​គាត់​កាត់​សោរ ហើយ​មាន​ស្រី​ៗ៤​ទៅ​៥​នាក់​បាន​ចូល​ទៅ​មើល​ក្នុង​បន្ទប់​ពេ ល​នោះ​គាត់​ឈរ​នៅ​ខាងក្រៅ​បន្ទប់ ស្រាប់តែ​ស្រី​ទាំងនោះ​ប្រាប់​ថា ឃើញ​នាង​ស្លាប់​ក្នុង​បន្ទន់​ទឹក ទើប​បង្ក​ភ្ញាក់ផ្អើល​ឡើង ហើយ​គាត់​ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​។

ក្នុង​ករណី​ខាងលើ​នេះ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិ​ជ្ជ​សាស្ត្រ​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​សាកសព​ខាងលើ និង​បញ្ជាក់​ថា នារី​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ​វាយ​បែក​ច្រមុះ រួច​រុញ​ជ្រ​មុះ​ក្នុង​ធុង​ទឹក ចំណែក​ដៃ​ឃើញ​មាន​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ចង​ជាប់​ក​.​ដៃ​ខាងឆ្វេង​ផង ក្រោយ​ពី​ពិនិត្យ​រួច​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕