ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិញ ចែកសំបុត្រឡានក្រុងអត់គិតថ្លៃ នៅ​កោះ​ពេជ្រ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា នេះ ស្ថិត​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ មានការ​រៀប​ចំ​​ចែក​​សំបុត្រ​រថយន្តក្រុង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដើម្បី​ជិះ​​​ទៅ​​ស្រុក​កំណើត​តាម​​ខេត្តរបស់ខ្លួនដោយមិនគិត​ថ្លៃ ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រៃ​ណី​ខ្មែរ ដែលសល់តែប៉ុន្មានទៀតតែប៉ុណ្ណោះ ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ចែក​សំបុត្រ​រថយន្ត​មិន​គិតថ្លៃនៅ​ម​ជ្ឈ​មណ្ឌលកោះ​ពេជ្រ គឺ​​​ឃើញ​មាន​បងប្អូន​​​​រាប់​រយ​​នាក់ បាន​ឈរ​​ចាំ​​យក​សំបុត្រ​​រថយន្ត​នោះ ។ សំបុត្រ​គឺ​មាន​​ចំនួន​ជាង​២​ពាន់​សំបុត្រនៅកោះពេជ្រ និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ​សរុប​ទាំងអស់​មាន​ចំនួន​៥​ពាន់​​សំបុត្រ ។

ដោយឡែក ​គិត​មក​ត្រឹម​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ដដែល​នេះ នៅ​កោះ​ពេជ្រ គឺ​សំបុត្រ​ត្រូវ​បាន​ចែក​ទៅ​ដល់​បងប្អូន​អស់​ហើយ ខណៈ​បងប្អូន​ខ្លះក៏​មក​ទាន់​​ផង​ដែរ ។ ក្នុង​នោះ គេ​ឃើញ​បងប្អូន​ដែល​ទទួល​បាន​សំបុត្រ មាន​ត្រេកអរ​ចំពោះ​ការ​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​​នេះ ។