ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ល្មោ​.​ភ​កាម​មួយ​ក្រុម​បោ​.​ក​ក្មេង​ស្រី​រំ​លោ​.​ភ​បន្តបន្ទាប់​(វីដេអូ)

1 ឆ្នាំ មុន
  • កណ្តាល

មន្ត្រី​ស្រុក​លើក​ដែក​ដ៏​មាន​អំណាច​ម្នាក់ និង​បក្សពួក នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ភ្នំ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុង​ករណី

ខេត្តកណ្តាល ៖ មន្ត្រី​ស្រុក​លើក​ដែក​ដ៏​មាន​អំណាច​ម្នាក់ និង​បក្សពួក នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ភ្នំ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​​ស្រុក ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុង​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​អនីតិជន ស្ថិត​នៅ​ស្រុក​លើក​ដែក ខេត្តកណ្តាល​។

ជនសង្ស័យ​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ម៉​ន សិលា អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម​ដោះស្រាយ​វិវាទ​ស្រុក​លើក​ដែក​។ ២- ឈ្មោះ អ៊ុ​ក ទឹង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​ថៅកែ​ខ្សាច់ ទីលំនៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល​។ ៣- ឈ្មោះ រតនា ស្រី​នាថ ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​អំពើ​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល​។ ៤- ឈ្មោះ គាង គ​ន្ធា ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំស្រុក​លើក​ដែក ខេត្តកណ្តាល​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​វិញ អាយុ​១៤​ឆ្នាំ រស់នៅ​ស្រុក​លើក​ដែក ខេត្តកណ្តាល​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២២ ជនសង្ស័យ​ឈ្មោះ រតនា ស្រី​នាថ បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ញ៉ាំ​អី​ជាមួយ​ជនសង្ស័យ​ឈ្មោះ ម៉​ន សិលា នៅ​ត្រើយ​ខាងកើត​ក្នុង​ហាង​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ ដែល​មាន​យីហោ «​អមតៈ​» និង​បាន​បង្ខំ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ផឹកស្រា​បៀរ រហូត​ដល់​ស្រវឹង​ជោកជាំ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ម៉​ន សិលា ក៏​បាន​ដឹក និង​បាន​ក្រៀក​ក្មេង​ស្រី​រង​គ្រោះ​ចូល​ក្នុង​បន្ទប់​ផ្ទះសំណាក់​ឈ្មោះ «​វិសាល រង្សី​» នៅ​ចំណុច​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ហើយ​ជនសង្ស័យ រូប​នោះ​ក៏​បាន​ចាប់​ផ្ដួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​លើ​ពូក រួច​ធ្វើ​សកម្មភាព​រំ​លោ​.​ភលើ​រូប​ក្មេង​ស្រី​រង​គ្រោះ រហូត​ទាល់តែ​បាន​សម្រេច​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា រយៈពេល​០២​ទៅ​០៣​ថ្ងៃ​ក្រោយមក ជនសង្ស័យ​ឈ្មោះ ម៉​ន សិលា បាន​ហៅ​ទូរស័ព្ទ​ទៅ​បបួល​ជនសង្ស័យ​ឈ្មោះ រតនា ស្រី​នាថ និង​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផឹកស្រា​បៀរ​នៅ​ហាង «​អមតៈ​» ដដែល ហើយ​ជនសង្ស័យ​ដែល​ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម​ដោះស្រាយ​វិវាទ​ស្រុក​លើក​ដែក​រូប​នេះ ក៏​នាំ​ជន​រង​គ្រោះ​បម្រុង​ចាប់​រំ​លោ​.​ភ​ម្ដងទៀត តែ​ជន​រង​គ្រោះ​មិន​ព្រម​ក៏​បានរ​ត់ទៅ​ពួន​នៅ​ក្រោម​សា​ឡុ​ង​។ នៅ​ពេល​នោះ ជនសង្ស័យ ម៉​ន សិលា ក៏​ងាក​ទៅ​ឈ្មោះ រតនា ស្រី​នាថ វិញ ស្រី​នាថ ក៏​យល់ព្រម​រួមមេត្រី​ជាមួយ​ជនសង្ស័យ​ឈ្មោះ ម៉​ន សិលា​។ លុះ​រហូត​ដល់​ម៉ោង​០៣​ទៀប​ភ្លឺ ទើប​ជនសង្ស័យ​ឈ្មោះ ម៉​ន សិលា ជូន​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ រតនា ស្រី​នាថ វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប្រមាណ​ជាមួយ​ស​ប្តា​ហ៍​ក្រោយមក ជនសង្ស័យ​ឈ្មោះ រតនា ស្រី​នាថ បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ថា ទៅ​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ តែ​ជនសង្ស័យ​ឈ្មោះ រតនា ស្រី​នាថ ក៏​និយាយ​ថា ទៅ​ហាង​ផឹក​ស្ពាយ​សិន​ទៅ​។ បន្ទាប់​ពី​ផឹក​អស់​០២​ដប ក្មេង​ស្រី​រង​គ្រោះ​មាន​អារម្មណ៍​ថា​វិលមុខ ហើយ​ជនសង្ស័យ​ឈ្មោះ ម៉​ន សិលា ក៏​ជូន​ទៅ​ម្ដុំ​រង្វង់​មូល​ត្រើយ​ខាងកើត គ្រានោះ​ជន​រង​គ្រោះ​ដឹងខ្លួន​មើលទៅ​ដូច​ជា​ផ្ទះសំណាក់ ស្រាប់តែ​ពេល​នោះ​មាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ទឹង បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ក្នុង​បន្ទប់ ហើយ​និយាយ​ថា​សុំ​មួយ​សុំ​មួយ តែ​ក្មេង​ស្រី​រង​គ្រោះ​មិន​ព្រម បន្ទាប់​មក​ឈ្មោះ អ៊ុ​ក ទឹង ជា​ជនជាតិ​វៀតណាម ក៏​បាន​ចាប់បង្ខំ និង​រំ​លោ​.​ភ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ទាល់តែ​បាន​សម្រេច​ម្តងទៀត​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ បើ​តាម​លោក ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើក​ដែក ដែល​អ្នក​សារព័ត៌មាន​យើង​ទទួល​បាន​ថា លោក​បាន​កំពុង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​មន្ត្រី​នគរបាល​ស្រុក ត្រូវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់ មិន​ឲ្យ​រួចខ្លួន​ជា​ដាច់ខាត និង​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រមូល​ភស្តុ​តាង​ផ្សេង​ៗ​ក្នុងផ្ទះ​សំណាក់ ដូច​ជា​វី​ដេ​អូ និង​ឲ្យ​ហៅ​ម្ចាស់ផ្ទះ​សំណាក់ «​វិសាល រង្សី​» មក​សួរនាំ ដើម្បី​ដាក់បន្ទុក​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​កំពុង​ដាក់​ការ​សង្ស័យ​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក ដែល​មាន​លោក​វរសេនីយ៍ឯក អាំ ធូ ជា​អធិការ​ថា ចុះ​រថយន្ត​០២​គ្រឿង​ទៀត ម៉ាក​ព្រូ​ដស ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-5103 និង​រថយន្ត Corolla ស្លាក​លេខ ភ្នំពេញ 2I-2771 ហេតុ​អ្វី​លោក​មិន​ឲ្យ​ជំនាញ​បញ្ចូល​ជា​វត្ថុ​តាង​ក្នុង​របាយការណ៍​មុន​ផ្ញើ​ឲ្យ​ថ្នាក់ដឹកនាំ ឬ​មួយ​ទុក​ឆា​ក្ដៅ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ