ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​បន្ទប់​អាសនៈ​តាំងធម៌ នៅ​ទួល​សង្កែ​ផ្អើល​ទាំង​ព្រឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទប់​អាសនៈ​តាំងធម៌​នៅ​ជាន់​ទី​២ រួម​ទាំង​សម្ភារ​មួយ​ចំនួន ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ព្រឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក

រាជធានី​ភ្នំពេញ ៖ បន្ទប់​អាសនៈ​តាំងធម៌​នៅ​ជាន់​ទី​២ រួម​ទាំង​សម្ភារ​មួយ​ចំនួន ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ព្រឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​លេខ​១២២ ក្រុម​ទី​៧ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ ទោះបីជា​យ៉ាងណា ត្រូវ​ប្រជា​ព​រដ្ឋ​ជួយ​ពន្លត់​ទាន់​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ឡើយ​។ អគ្គី​ភ័យ នេះ​ត្រូវ​បាន​ម្ចាស់​អះអាង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​អំ​ពូ​ល​តាំងនៅ​លើ​អាសនៈ​នោះ​។

ម្ចាស់ផ្ទះ​ដែល​កើត​មាន​អគ្គិភ័យ​នោះ​ឈ្មោះ ខាត់ សុធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ផ្សែង​ខ្មៅ​ហុយ​ខ្មួល​ចេញ​តាម​ប​ង្អូ​ច​បន្ទប់​អាសនៈ​នោះ បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​បាន​នាំ​គ្នា​ស្រែក​ប្រាប់​ម្ចាស់ផ្ទះ មាន​ភ្លើង​ឆាបឆេះ​ផ្ទះ​ជាន់​ទី​២​។ ភ្លាម​ៗ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់ ដោយ​ខ្លះ​ជួយ​យក​ទុយោ​បាញ់​ទឹក និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន​៥​បំពង់ អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ​។

តាម​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឆាបឆេះ​នោះ​ផ្តើម​ចេញ​មក​ពី​រូប​គាត់​ដាក់់​ព្រី​លើ​អាសនៈ ដើម្បី​ដោត​ខ្សែភ្លើង អំ​ពូ​ល​ភ្លើងពណ៌​ចម្រុះ​រាយ​ព័ទ្ធ​លើ​តាម​អ​សានៈ​ដើម្បី​បំភ្លឺ​ហើយ​ខ្សែភ្លើង​នោះ​បាន​ទុ​ស្សេ​ឆាបឆេះ​តែ​ម្តង​៕