ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​អត់​ឥឡូវ​ត្រូវការ​ម្រាមដៃ​តែ​មួយ​ក៏​អាច​រក​លុយ​បាន?

7 ឆ្នាំ មុន

បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ កាលពីមុន​វា​ពិបាក​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​រក​ចំណូល បើសិនជា​អ្នក​មិន​មានចំណេះ​ដឹង និង​ដើមទុន​

បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ កាលពីមុន​វា​ពិបាក​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​រក​ចំណូល បើសិនជា​អ្នក​មិន​មានចំណេះ​ដឹង និង​ដើមទុន​សម្រាប់​ការ​ប្រកប​មុខរបរ​មួយ​។ ប៉ុន្តែ​ឥឡូវ​វា​មិន​ដូច្នោះ​ទៀត​ឡើយ អ្នក​គ្រាន់តែ​មាន​ចរិត​ស្មោះត្រង់​នឹង​ការងារ អ្នក​នឹង​អាច​រក​ចំណូល​បាន​ទៅ​ហើយ​។

បច្ចុប្បន្ន​ការងារ​អន​ឡាញ​ជា​ច្រើន​បាន​កើត​មាន​ឡើង​។ មនុស្ស​គ្រាន់តែ​អង្គុយ​លេង​ហ្វេ​ស​ប៊ុ​ក​ក៏​អាច​រក​ចំណូល​បាន​ដែរ បើសិនជា​ពួក​គេ​ចេះ​ស្ទាត់ជំនាញ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​។

ការងារ​ង​អន​ឡាញ​មិន​ត្រូវការ​ចំណេះដឹង​ច្រើន និង​កម្លាំង​ពលកម្ម​ខ្លាំង​ឡើយ​។ វា​ត្រូវការ​តែ​ម្រាម​មួយ​ដើម្បី​ចុច​កុំព្យូទ័ ឬ​ទូរស័ព្ទរ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការ​បំពេញការងារ​អន​ឡាញ​ក៏​ដូច​ជា​ការ​សិក្សា​អន​ឡាញ​ដែរ វា​តម្រូវ​ឱ្យ​មនុ​ស្សមានភាព​ស្មោះត្រង់​នឹង​ការងារ ឬ​ក៏​ការ​សិក្សា​។

គេ​ប្រហែលជា​គិត​ថា ដោយ​ធ្វើការ​នៅ​ឆ្ងាយ​អំពី​ការ​គ្រប់គ្រង គេ​អាច​នឹង​ភូតភរ​បាន​ដល់​ក្រុមហ៊ុន​ដែល​គេ​កំពុង​តែ​បំពេញការងារ​។ វា​ជា​ការ​យល់​ច្រឡំ​មួយ​។ ជា​ទូទៅ​គេ​ក៏​អាច​តាមដាន​មនុស្ស​ធ្វើការ​អន​ឡាញ​ផង​ដែរ ដោយ​ដឹង​អំពី​ទំហំ​ការងារ​ដែល​បុគ្គលិក​បាន​ធ្វើ​តាម​រយ​:​ការ​ពិនិត្យ​សកម្មភាព​អន​ឡាញ​របស់​ពួក​គេ​។

បើ​អ្នកជា​ជន​ពិការ ហើយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ឆ្ងាយ​បាន អ្នក​អាច​ពិចារណា​នៅ​ក្នុង​ការ​រ​ការងារ​អន​ឡាញ​នេះ​ដើម្បី​រក​ប្រាក់​ចំណូល​។ អ្នក​អាច​ទំនាក់ទំនង​វេ​ប​សាយ​ព័ត៌មាន​នានា ឬ​ក្រុមហ៊ុន​ដែល​ត្រូវការ​មនុស្ស ដើម្បី​ជួយ​ដល់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ digital marketing ឬ​លក់ទំនិញ​តាម​អន​ឡាញ​។ អ្នក​អាច​ប្រាប់​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​នៅ​ក្នុង​ការ​បំពេញការងារ និង​ភាព​អំណត់​របស់​អ្នក​នៅ​ក្នុង​ការងារ​។ នេះ​ជា​កត្តាចាំបាច់​សម្រាប់​មនុស្ស​ដែល​ធ្វើ​ការងារ​អន​ឡាញ​។

ដូច្នេះ​បើ​អ្នកជា​ជន​ពិការ ចូរ​កុំ​អស់សង្ឃឹម​នៅ​ក្នុង​ជីវិត ហើយ​អ្នក​អាច​រក​ការងារ​អន​ឡាញ​នេះ​ធ្វើ​បាន​ដោយ​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជា​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក​អំពី​សេចក្តី​ត្រូវការ​របស់​អ្នក​នៅ​ក្នុង​ការ​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត​។ តម្រូវការ​មនុស្ស​ធ្វើការ​អន​ឡាញ​មាន​កាន់តែ​ច្រើន​ឡើង​។ មនុស្ស​គ្រប់​គ្នា​អាច​មានឱកាស​សម្រាប់​ការងារ​អន​ឡាញ​នេះ​ទៅ​តាម​ពេលវេលា​ដែល​គេ​មាន​។ ចូរ​រៀបចំ​ចរិត​ឱ្យ​កាន់តែ​ស្មោះត្រង់ មានការ​ទទួលខុសត្រូវ​ខ្ពស់ និង បំពេញការងារ​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​។ ពេល​នោះ​ម្រាមដៃ​មួយ​អាច​នឹង​រក​ចំណូល​ឱ្យ​អ្នក​បាន​ហើយ​៕