ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​វាយប្រហារ​អាវុធ​គីមី​ សហរដ្ឋ​អា​មេ​រិ​ក​ចាប់​វាយប្រហារ​ស៊ី​រី​ហើយ

7 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​កាលពី​យប់​ថ្ងៃ​ទី​៦ មេ​សា ចាប់​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី ​ដោយ​បា.ញ់​មី​ស៊ី​ល​បណ្តែត​ជា​ច្រើន​សិប​គ្រាប់​ប្រឆាំង​មូលដ្ឋាន​អាកាសចរណ៍​មួយ​របស់​របប​ស៊ី​រី ជា​ការ​ឆ្លើយ​ត

សហរដ្ឋ​អា​មេ​រិ​ក​កាលពី​យប់​ថ្ងៃ​ទី​៦ មេ​សា ចាប់​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី ​ដោយ​បាញ់​មី​ស៊ី​ល​បណ្តែត​ជា​ច្រើន​សិប​គ្រាប់​ប្រឆាំង​មូលដ្ឋាន​អាកាសចរណ៍​មួយ​របស់​របប​ស៊ី​រី ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​អាវុធ​គីមី​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ ចាត់​ទុក​ថា ​ជា​ការ​អាម៉ាស់​មួយ​សម្រាប់​មនុស្សជាតិ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​សេត​វិមាន​ប្រកាស​ថា ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​បាញ់​មី​ស៊ី​ល​ធុន TOMAHAWK ៥៩​គ្រាប់ ដោយ​បញ្ជាក់​ថា សំដៅលើ​មូលដ្ឋាន​អាកាសចរណ៍ SHAAYRATE ដែល​ទាក់ទិន​នឹង​កម្មវិធី​អាវុធ​គីមី​របស់​ក្រុង​ដា​ម៉ាស់ ហើយ​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់​ចំពោះ​ព្រឹត្តិការណ៍​ដ៏​សែន​ទារុណ​កាលពី​ថ្ងៃ​ទី​៤ មេ​សា ។

ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ អះអាង​ថា ប្រតិបត្តិការ​នេះ គឺ​ក្នុង​ផលប្រយោជន៍​ស្លាប់​រស់​នៃ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អា​មេ​រិ​ក​។ ទូរទស្សន៍​ស៊ី​រី​ចាត់​ទុក​ការ​វាយ​ប្រហារ​ទាំងនេះ​ជា​ការ​ឈ្លានពាន ។

ថ្ងៃ​ទី​៦ មេ​សា ពេល​មក​ដល់​រដ្ឋ​ផ្ល​រី​ដា​ទទួល​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង លោក​ត្រាំ បាន​បរិហារ​ពី​ការ​ប្រមាថ​មួយ​សម្រាប់​មនុស្សជាតិ ហើយ​ទាមទារ​ថា ត្រូវ​មាន​អ្វីមួយ​តបត​វិញ ។

ក្រោយ​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​ពិភាក្សា​ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ នូវ​ដំណោះស្រាយ​មួយ​ដែល​ថ្កោលទោស​ការ​វាយ​ដោយ​អាវុធ​គីមី​នេះ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ សា​ហ្វ្រេ​ន​កូវ បាន​ព្រមាន​ពី​បណ្តា​ផលវិបាក​ជា​អវិជ្ជមាន​នានា​ក្នុង​ករណី​មាន​អន្តរាគមន៍​យោធា​អា​មេ​រិ​ក ៕