ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​អតីតកាល​…

6 ឆ្នាំ មុន

អូ​ខេ ! ដូច​អូស​ខោ​…​។ ចាប់ពី​ពេល​នេះ​តទៅ​អ្នកមាន​ទាំងឡាយ​…​បើ​ចង់បាន​គោរមងារ​«​ឧកញ៉ា​»​ត្រូវ​តែ​ហ៊ាន​ចំណាយ​ចូលរួម​ស្ថាបនា​ជាតិចាប់ពី​៥០​ម៉ឺ​ន​ដុល្លារ

អូ​ខេ ! ដូច​អូស​ខោ​…​។ ចាប់ពី​ពេល​នេះ​តទៅ​អ្នកមាន​ទាំងឡាយ​…​បើ​ចង់បាន​គោរមងារ​«​ឧកញ៉ា​»​ត្រូវ​តែ​ហ៊ាន​ចំណាយ​ចូលរួម​ស្ថាបនា​ជាតិចាប់ពី​៥០​ម៉ឺ​ន​ដុល្លារ​អា​មេ​រិ​ក​ឡើង
ទៅ​…​។

នយោបាយ​ថ្មី​នេះ គឺជា​ក្រឹត្យក្រម…​ជា​កិត្តិយស​សម្រាប់​បុគ្គល​ដែល​ទទួលបាន​«​ឧកញ៉ា​» ។ ព្រមទាំង​មាន​តម្លៃ​ខ្ពស់មុខ ខ្ពស់​មាត់​…​ពោរពេញ​ទៅ​ដោយ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​…​។ ការ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ចាប់ពី​ពេល​នេះ​តទៅ​…​ប្រាកដជា​មិនសូវ​ធម្មតា​ឡើយ​…​។

ពី​អតីតកាល​…​បុគ្គល​ដែល​បាន​ចំណាយ​ជួយ​កសាង​ជាតិ​លើស​ពី១០​ម៉ឺ​ន​ដុល្លារ​…​បាន​ទទួល​គោរមងារ​«​ឧកញ៉ា​»​ជា​កិត្តិយស​…​និង​សក្តិ​សម​ទទួល​មែនហើយ​…​ស្រប​ទៅ​តាម​ព្រះរាជក្រឹត្យ ។

ពី​អតីតកាល​…​មក​ដល់​ថ្ងៃនេះ ខែ​នេះ​…​ពិតមែន​មិន​ទាន់​ស្រាវជ្រាវ​បាន​បញ្ជីរាយនាម​ចំនួន​«​ឧកញ៉ា​»​ជា​ផ្លូវការ​…​ប៉ុន្តែ​លេចឮ​គួរ​ជឿជាក់​ថា​មាន​«​ឧកញ៉ា​»​ប្រមាណ​មួយ​ពាន់​នាក់​ហើយ​…​ទទួល​បាន​ព្រះរាជក្រឹត្យ ។

ពី​អតីតកាល​…​និយាយដើម​បន្តិច​ទៅ​ចុះ​…​មាន​បុគ្គល​ខ្លះ​…​តិចតួចទេ ស្រឡាញ់​ណាស់​ព្រៃ​…​ស្រឡាញ់​ណាស់​ឈើ​…​ខេត្ត​ណា​មាន​ឈើ សម្បូរ​ទៅ​ដោយ​ព្រៃឈើ គេ​ឃើញ គេ​ឮ​បុគ្គល​ទាំងនោះ​…​ចេញចូល​ព្រៃឈើ​…​នៅ​ជាមួយ​ឈើ​រាប់​ឆ្នាំ​…​ស្រឡាញ់​ឈើ​ពេក​ទៅ​រលាយ​ទាំង​ផ្លូវ​…​អស់ទាំង​ឈើ​…​។ អ្នក​ទាំងនោះ​ត្រូវ​បាន​ទទួល​នូវ​គោរមងារ​«​ឧកញ៉ា​»គួរ​ឱ្យ​កោតសរសើរ​ពេក​ក្រៃ​…​។

ពី​អតីតកាល​ដដែល​…​មាន​ពាក្យ​លេចឮ​អត់​អៀនខ្មាស​ថា​…​ដឹកឈើ​ចេញ​ត្រឹមតែ​២​ឡាន​យី​ឌុ​ប​ក៏​បាន​១០​ម៉ឺ​ន​ដុល្លារ​ជួយ​ជាតិ​ដែរ​…​។ គេ​រៀបរាប់​ទៀត​ថា​…​បាន​ចំណាយ​ឈូស​ផ្លូវលំ​ជួយ​ប្រជាជន​…​ចំណាយ​សង់​ប៉ុស្តិ៍​យាម​ដែល​រខេករខាក​ជួយ​ដល់​ស្រុក​ជាយ​ដែន​…​បូក​សរុប​ទៅ​អស់​ជាង​១០​ម៉ឺ​ន​ដុល្លារ​…​បង្ក​បាន​ឯកសារ​រត់ការភ្លែត​…​ទទួល​បាន​«​ឧកញ៉ា​»…​។ តាមពិត​ទៅ​ចំណាយ​ឈូស​ផ្លូវលំ​សម្រាប់ស្រួល​ដឹកឈើ​តែ​ប៉ុណ្ណោះ​…​។ ឧកញ៉ាឈ្មួញ​ឈើ​ពេល​នេះ​មាន​«​ពេញ​ព្រៃ​»…​ត្រូវ​សមត្ថកិច្ច​ចាប់​ឈើ​បាន​ប្រមាណ​១០​ម៉ឺន​ម៉ែត្រគូប​…ជា​ឈើ​ឈ្មោះ​«​ឧកញ៉ា​»​មួយកំ​ភ្លូ​ស​…​ហេ ! ហេ !

ពី​អតីតកាល​…​មាន​បុគ្គល​ឆ្លាត​វាងវៃ​ម្នាក់​ទៅ​ធ្វើ​គំរោង​ជួយ​សង់​វិហារ​…​សង់​កុដិ​ក្នុង​អារាម​មួយ​នៅស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​…​។ យក​គំរោង​នោះ​មក​បូកលេខ​ចេញ​ទឹកប្រាក់​ជាង​១០​ម៉ឺ​ន​ដុល្លារ​…​។ គណៈកម្ម​ការ​អាចារ្យវត្ត​ក៏​«​ស្រ​ញេ​»…​អភិបាលស្រុក​ក៏​«​ស្រ​ញេ​»…​ថា​បានចំណាយ​ជួយ​ស្ថាបនា​វត្ត​…​ពិតប្រាកដមែន ! បុគ្គល​នោះ​បាន​ឯកសារ​គ្រប់​ហើយ​…​ដាក់​ស្នើ​សុំ​ភ្លាម​…​បាន​ទទួល​គោរមងារ​«​ឧកញ៉ា​»​ដូច​បំណង​…​។ តាំងពី​បាន​«​ឧកញ៉ា​»មក​…​គំរោង​ស្ថាបនា​មាន​តែ​លើ​ក្រដាស​…​អត់​ឃើញ​លោក​ឧកញ៉ា​ទៅ​ស្ថាបនា​សំណង់​នោះ​ឡើយ​…​។ បន្ទាប់​មក​គណៈកម្មការ​លោកតា​អាចារ្យ​ស្រែក​ចាច​…​ស្រែក​ទាល់តែ​លែង​ស្រែក​…​ចប់​ទៅ​ហោង !

ពី​អតីតកាល​ដដែល​…​លោកឧកញ៉ា​ដែល​ទៅ​សាង​បាប​ដូរ​យកគោរមងារ​នោះ​…​ពេល​នេះ​មានទោស​ជាប់​ពន្ធនាគារ​…​។ ប៉ុន្តែ​ពន្ធ​នាគារ​«​ខ្ពើម​»​គាត់​ខ្លាំង​ណាស់​…​ធុំក្លិន
ឆ្អាប​បាប​…​អត់ឱ្យ​ដេក​គុក​ជាមួយ​ក្រុមចោរ ក្រុម​អ្នកទោស​ទេ​…​ទៅ​ដេក​ឯណា ដេក​ទៅ​…​។

ពី​អតីតកាល​…​តែ​១០​ម៉ឺ​ន​ដុល្លារ​ទេ​…​មាន​អ្នក​ឆក់​ឱកាស​…​ពេល​នេះ​ឡើង​៥០​ម៉ឺន​…៕
              អា​ឡេវ