ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​លោក គឹ​ម សុខ ជា​លើក​ទី​៣​មក​សាកសួរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៣​ដែល​ចៅក្រម​ស៊ើបសួរ​គឺ​លោក រស់ ពិសិដ្ឋ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​ជនជាប់សង្ស័យ​គឺ​លោក គឹ​ម សុខ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៣​ដែល​ចៅក្រម​ស៊ើបសួរ​គឺ​លោក រស់ ពិសិដ្ឋ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​ជនជាប់សង្ស័យ​គឺ​លោក គឹ​ម សុខ មក​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​សំណុំរឿង​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧ​ក្រិ​ដ្ផ​ជា​អាទ៍ និង​បទ​បរិហា​កេ​រ្ត៍​ជា​សាធារណៈ ។ 

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ អ្នកវិភាគ​មក​សាកសួរ​ឡើង​វិញ​ដែល​គិត​ពី​ថ្ងៃ​ចាប់ខ្លួន​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ជា​ផ្លូវការ​នោះ​ទេ ។ ថ្ងៃនេះ​ចាត់ទុកជា​លើ​ទី​២​ដែល​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​សាកសួរ​យក​ចម្លើយ​ពី​ជនជាប់សង្ស័យ​ឈ្មោះ គឹ​ម សុខ ដែល​អម​ដោយ​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្តី​ចូលរួម​ស្តាប់​ផង​ដែរ ។ 

សំណុំរឿង​លោក គឹ​ម សុខ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​មាន​ពីរ​បទល្មើស ១. ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧ​ក្រិ​ដ្ផ​ជា​អាទ៍ និង​២. បរិហា​កេ​រ្ត៍​ជា​សាធារណៈ តាម​មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ តម្រូវ​យក​មក​សាកសួរ​ឡើង​វិញ​យោង​លើ​ពាក្យបណ្តឹង​របស់​លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ដៃ​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។ 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក គឹ​ម សុខ នៅ​តែ​ប្រកាន់​ជំហរ​មិន​និយាយ​មិន​ឆ្លើយ​នូវ​អី្វ​ទាំងអស់​រាល់​សំណួរ របស់​លោក​ចៅក្រម​ស៊ើបសួរ ហើយ​ក៏​មិនមែន​តែ​លើក​នេះ​ទេ​តាំងពី​ពេល​ចាប់ខ្លួន​ទាំង​នៅ​តំណាក់កាល​តំណាង​អយ្យការ​ក៏​ដូច​ជា​ខាង​ចៅក្រម​ដែរ ពោល​គឺ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ពី​លោក គឹ​ម សុខ ជា​ផ្លូវការ​នៅឡើយ​នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បើ​តាម​លោក​មេធាវី ជួង ជូ​ងី ប្រាប់​តាម​ទូរស័ព្ទ​បានឱ្យ​ដឹង​ថា ការ​ស្នើ​សុំ​លោក​ចៅក្រម​ពន្យា​ពេល​នោះ​មិន​បាន​ជោគជ័យ​ទេ​ដូច្នោះ​ហើយ​បានជា​អនុរក្ស​ពន្ធនាគារ​នាំ​កូនក្តី​លោក​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​បង្គាប់​របស់​លោក​ចៅក្រម​ស៊ើបសួរ ៕