ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កុងស៊ុល​ខ្មែរ​ជួប​ភាគី​ថៃ​រក​ដំណោះស្រាយ​ជូន​កម្មករ​អូស​រទេះ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​រួម​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​រួម​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ នេះ​បាន​ជួប​ជាមួយ​ភាគី​ថៃ​នៅ​ផ្សារ​រុង​ក្លឿ​ដើម្បី​រក​ដំណោះស្រាយ​រឿង​កម្មករ​អូស​រទេះ​ឆាល​លី​ដែល​ផ្ទុះ​ការ​តវ៉ា​លើ​ស្ពាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ព្រឹក​ថ្ងៃ​ដដែល​ចោទ​ថា​សន្តិសុខ​ផ្សារ​រុង​ក្លឿ​ចាប់​រទេះ និង​រំខាន​ដល់​ការ​រកស៊ី​របស់​ពួក​គាត់ ។

ក្រុម​កម្មករ​អូស​រទេះ​ឆាល​លី​មួយ​ក្រុម​ជាង​២០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ បាន​លើកគ្នា​ទៅ​ឈរ​ព្រោងព្រៀត​លើ​ស្ពាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រុង​យក​រទេះ​ដាក់​បិទ​ស្ពាន​ដោយ​អះអាង​ថា ពួក​គេ​ខឹង​និង​កង​សន្តិសុខ​ផ្សារ​រុង​ក្លឿ​តែងតែ​ចាប់​រទេះ​និង​រំខាន​មិន​ឲ្យ​រកស៊ី​ដូច​រទេះ​មួយ​ចំនួន​ដែល​ពួក​គេ​ចោទ​ថា​មាន​បក្ខពួក ។ ថ្វី​ត្បិត​តែ​ពួក​គេ​ចង់​តវ៉ា​បិទ​ស្ពាន​ដូច​ពេល​មុន​ៗ​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ធ្វើការ​សម្របសម្រួល​ទាន់​ពេលវេលា ។ ក្រុម​អ្នក​តវ៉ា​ចង់​ឲ្យ​កង​សន្តិសុខ​ផ្សារ​រុង​ក្លឿ​ថៃ​បើក​សិទ្ធ​សេរីភាព​ឲ្យ​ពួក​គាត់​បាន​រកស៊ី​ដូច​រទេះ​ឆាល​លី​ផ្សេង​ៗ​និង​សុំ​ឲ្យ​ដោះ​លែង​រទេះ​ទាំងអស់​ដែល​ចាប់​កន្លង​មក ។

ក្រោយ​ផ្ទុះ​ការ​តវ៉ា​បញ្ហា​ត្រូវ​បាន​បញ្ចប់​ខណៈ​លោក ង៉ែត ប៊ុ​ន​លី តំណាង​ឲ្យ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ និង​លោក អុ​ន កា​ថន នាយ​ផ្នែក​ច្បាម​ចល័ត​តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ចូល​ទៅ​ជួប​រក​ដំណោះស្រាយ​ជាមួយ​តំណាង​សន្តិសុខ​ផ្សារ​រុង​ក្លឿ​លើ​ទឹកដី​ថៃ ។ ជា​លទ្ធផល​ដោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​ក្រុម​អ្នក​តវ៉ា​ទាំង​២៥​នាក់​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រកស៊ី​ដូច​ដើម​លើ​ទឹកដី​ថៃ ប៉ុន្តែ​ត្រូវ​មាន​ទីតាំង​ត្រឹមត្រូវ​មិន​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​លើកដាក់​ឥ​វ៉ា​ន់​លើ​ដងផ្លូវ​ជាតិ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍ មិន​ត្រូវធ្វើ​ឲ្យ​បាត់​ឥ​វ៉ា​ន់​ភ្ញៀវ​និង​មិន​ត្រូវ​ឈ្លោះ​ទាស់ទែង​គ្នា​ក្នុង​នោះ​ខាង​កង​សន្តិសុខ​ផ្សារ​រុង​ក្លឿ​ក៍​ព្រម​ដោះ​លែង​រទេះ​ដែល​ចាប់​កន្លង​មក​ឲ្យ​ម្ចាស់​វិញ​ផង​ដែរ ៕