ស្ត្រីបរទេស2នាក់រងការរិះគន់នៅវៀតណាមដោយសារ…
អ្នកលេងហ្វេសប៊ុកនៅវៀតណាមភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះស្ត្រីអឺរ៉ុប២នាក់ ស្ថិតក្នុងឈុតប៊ីគីនីដេកសំដិលថ្ងៃលើវាលស្មៅ ក្បែរផ្លូវថ្មើរជើងមួយនៅ
អ្នកលេងហ្វេសប៊ុកនៅវៀតណាមភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះស្ត្រីអឺរ៉ុប២នាក់ ស្ថិតក្នុងឈុតប៊ីគីនីដេកសំដិលថ្ងៃលើវាលស្មៅ ក្បែរផ្លូវថ្មើរជើងមួយនៅ
អ្នកលេងហ្វេសប៊ុកនៅវៀតណាមភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះស្ត្រីអឺរ៉ុប២នាក់ ស្ថិតក្នុងឈុតប៊ីគីនីដេកសំដិលថ្ងៃលើវាលស្មៅ ក្បែរផ្លូវថ្មើរជើងមួយនៅមាត់បឹងដ៏សក្តិសិទ្ធិមានប្រវត្តិជាង២០០០ឆ្នាំ និងជាទីតាំងរបស់អណ្តើកតំណាងប្រទេសវៀតណាមនៅក្រុងបុរាណ ហាណូយ ។
អ្នកលេងហ្វេសប៊ុកបញ្ជាក់ថា ស្ត្រីម្នាក់ក្នុងចំណោម២នាក់នោះ ដេកស្រាតពោបលើវាលស្មៅហាមឃាត់ ។ រូបភាពនោះបង្ហាញតាមហ្វេសប៊ុកកាលពីថ្ងៃទី២ មេសា ២០១៧។ ជនជាតិវៀតណាមជាច្រើននាក់បានសរសេររិះគន់ថា ជាស្ថានភាពនៃការជាន់ឈ្លីមួយ ។ ម្ចាស់ហ្វេសប៊ុកមួយសរសេរថា «ស្ត្រីបរទេសភាគច្រើនមានមុខមាត់ស្អាតគួរឱ្យស្រឡាញ់ ប៉ុន្តែបានប្រព្រឹត្តបែបនេះគ្មានតម្លៃទេ ។ តាមធម្មតាបរិវេណនោះជាកន្លែងដើកម្សាន្ត ឬហាត់ប្រាណរបស់អ្នកក្រុងហាណូយ ចាត់ទុកថាជារឿងមិនសមរម្យមួយ ដែលស្ត្រីអឺរុបស្លៀកពាក់ឈុតប៊ីគីនីដេកសំដិលថ្ងៃលើវាលស្មៅហាមឃាត់ វាជាការមាក់ងាយដល់មហាជន ហេតុដូច្នេះអាជ្ញាធរគួរដាក់ស្លាកបម្រាមជាភាសាអង់គ្លេសជាការល្អ» ៕
ចែករំលែកព័តមាននេះ