ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ទស្សនា​ផ្កា​សាគូ​រ៉ា​ដ៏​ប្រណីត​នៅ​ប្រទេស​ជប៉ុន

7 ឆ្នាំ មុន

រដូវ​ស្លឹកឈើ​លាស់​នៅ​ប្រទេស​ជប៉ុន គឺជា​រយៈពេល​ដែល​ផ្កា​សាគូ​រ៉ា​រីក​ស្គុសស្គាយ​ក្នុង​អំឡុង​ពី​ខែមីនា ដល់​ខែមេសា ។ ជនជាតិ​ជប៉ុន​បាន​បង្កើត​ពិធីបុណ្យ​ទស្សនា​ផ្កា​សាគូ​រ៉ា ឬ​ពិធីបុណ្យ​«Hanami» ។

រដូវ​ស្លឹកឈើ​លាស់​នៅ​ប្រទេស​ជប៉ុន គឺជា​រយៈពេល​ដែល​ផ្កា​សាគូ​រ៉ា​រីក​ស្គុសស្គាយ​ក្នុង​អំឡុង​ពី​ខែមីនា ដល់​ខែមេសា ។ ជនជាតិ​ជប៉ុន​បាន​បង្កើត​ពិធីបុណ្យ​ទស្សនា​ផ្កា​សាគូ​រ៉ា ឬ​ពិធីបុណ្យ​«Hanami» ។

ក្នុង​រដូវ​ផ្កា​សាគូ​រ៉ា​រីក មាន​អ្នកទេសចរ​ជប៉ុន និង​បរទេស​ធ្វើ​ដំណើរ​ទស្សនា​ច្រើន​កុះករ ពិសេស​នៅ​បរិវេណ​ប្រាសាទ វត្ត និង​ឧទ្យាន​សាធារណៈ​នានា ។ មាន​១០​ទីតាំង សំខាន់​ៗ​សម្រាប់​ទស្សនា​ផ្កា​សាគូ​រ៉ា​គឺ​៖

១-​ឧទ្យាន​Rikugi-En​ជាទី​តាំង​ដ៏​ពេញ​និយម​របស់​ជប៉ុន និង​បរទេស ។
២-​មាត់ទន្លេ​Meguro​ជា​ទេសភាព​គួរ​ឱ្យ​គយគន់ ។
៣-​ទេសភាព​ស្រប​តាម​ប្រឡាយ​ទឹក​Chidorigafuchi Kouen ។
៤-​ប្រជុំ​ផ្កា​សាគូ​រ៉ា​នៅ​ក្នុង​ឧទ្យាន​Kumagaya Arakawa Ryokuchi Park​ក្នុង​ខេត្ត​សាយ​តា​ម៉ា ។
៥-​ឧទ្យាន​ផ្កា​សាគូ​រ៉ា​នៅ​ក្នុង​វត្ត​Daigoji គឺជា​វត្ត​បុរាណ​រំលេច​ដោយ​ផ្កា​សាគូ​រ៉ា​ក្នុង​ខេត្ត​ក្យូ​តូ ។
៦-​ឧទ្យាន​Akagi​ជាទី​កន្លែង​ដ៏​ពេញ​និយម​នៅ​ក្នុង​ខេត្ត​គុន​ម៉ា ។
៧-​ភ្នំ​Yoshino Yama​ជាទី​តាំង​ដ៏​ល្អ​ក្នុង​ការ​ទស្សនា​ផ្កា​សាគូ​រ៉ា ស្ថិត​ក្នុង​ខេត្ត​ណា​រ៉ា ។
៨-​ឧទ្យាន​សាធារណៈ​Ueno Onshi Kouen​ស្ថិត​នៅ​ក្រុង​តូ​ក្យូ ។
៩-​ប្រាសាទ​អូ​សា​កា ជាទី​កន្លែង​មាន​ទេសភាព​រំលេច​គួរ​ឱ្យ​គយគន់ ។
១០-​ឧទ្យាន​តាម​មាត់ទន្លេ​អ៊ូ​ជី ហៅ​ថា​ឧទ្យាន Yodogawa Kasen Kouen​ស្ថិត​នៅ​ក្រុងក្យូ​តូ ៕