ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ចំណី​សត្វ​របស់​វៀត​ណា​ម​កើនឡើង​យ៉ាង​គំហុក

7 ឆ្នាំ មុន

ទីក្រុង​ហាណូយ តម្លៃ​នៃ​ការ​នាំ​ចូល​ចំណី​និង​សម្ភារ​សម្រាប់​ចិញ្ចឹមសត្វ​របស់​វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៤១,៦% ក្នុង​រយៈពេល​ត្រីមាស​ទី​១​ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​

ទីក្រុង​ហាណូយ តម្លៃ​នៃ​ការ​នាំ​ចូល​ចំណី​និង​សម្ភារ​សម្រាប់​ចិញ្ចឹមសត្វ​របស់​វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៤១,៦% ក្នុង​រយៈពេល​ត្រីមាស​ទី​១​ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ ។

សេចក្ដីថ្លែងការណ៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ ការ​នាំ​ចូល​ចំណី​សត្វ និង​សម្ភារ​ទាំងនោះ​មាន​តម្លៃ​៩៥៥​លាន​ដុល្លារ ខណៈ​ដែល​ខែមីនា​កន្លង​ទៅ​មាន​ចំនួន​៣៤៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រសួង​ដដែល​និយាយ​ថា វៀតណាម​បាន​នាំ​ចូល​ផលិតផល​ទាំងនោះ​ភាគច្រើន​មក​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន ស្មើ​៤៧,២%​នៃ​ចំនួន​នាំ​ចូល​សរុប ខណៈ​នាំ​ចូល​ពី​អា​មេ​រិ​ក​ស្មើ​១៥,៧% នាំ​ចូល​ពី​ឥណ្ឌា​៤,២% និង​ពី​ប្រទេស​ចិន​៣,៤% ។

នៅ​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​ផ្សេង​ទៀត នាយកដ្ឋាន​បសុសត្វ​នៃ​ក្រសួង​នេះ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ទៅ​អ្នក​នាំ​ចូល​ចំណី​សត្វ​ទាំងអស់​នៅ​ប្រទេស​វៀតណាម ដើម្បី​សុំ​ឲ្យ​ពួក​គេ​បញ្ឈប់​នាំ​ចូល​នូវ​ផលិតផល​ចំណី​សត្វ​មួយ​ចំនួន​ផ្ទុក​សារធាតុ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដែល​ជំរុញ​ឲ្យ​មានការ​ធំធាត់​បាន​ឆាប់រហ័ស ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ ខាង​មុខ​តទៅ ៕