ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទីតាំង ពិតជា​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​ជំនួញ​ឬ ?

7 ឆ្នាំ មុន

ក្នុង​ការ​ប្រកប​ជំនួញ​នានា មិន​ត្រឹមតែ​ត្រូវ​ដំណើរការ​ជំនួញ​នោះ​ទៅ​តាម​ផែនការ ឲ្យ​ក្លាយជា​ការ​ពិត​នោះ​ទេ ប៉ុន្តែ​ទីតាំង​របស់​ហាង និង​ស្នាក់​ការ ក៏​ជា​រឿង​មួយ​គួរ​ផ្តល់​ភាព​សំខាន់​ផង​ដែរ ។ មនុស្ស​ភាគច្រើន​ភ្លេច​ថា

ក្នុង​ការ​ប្រកប​ជំនួញ​នានា មិន​ត្រឹមតែ​ត្រូវ​ដំណើរការ​ជំនួញ​នោះ​ទៅ​តាម​ផែនការ ឲ្យ​ក្លាយជា​ការ​ពិត​នោះ​ទេ ប៉ុន្តែ​ទីតាំង​របស់​ហាង និង​ស្នាក់​ការ ក៏​ជា​រឿង​មួយ​គួរ​ផ្តល់​ភាព​សំខាន់​ផង​ដែរ ។ មនុស្ស​ភាគច្រើន​ភ្លេច​ថា ទីតាំង​ល្អ ពិតជា​ពាក់ព័ន្ធ​ដល់​ការ​ប្រកប​ជំនួញ ហើយ​ហេតុ​អ្វី​បានជា​មុខ​ជំនួញ​ទាំងនេះ​ត្រូវ​បំបែក​ទីតាំង? ហេតុ​អ្វី​និយាយ​ថា ទីតាំង​ល្អ​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​ជំនួញ ?

នេះ​ជា​ការ​លើក​ឡើង​ពី​ទិដ្ឋភាព​ជាក់ស្តែង ដូច​ជា ភាព​ជឿជាក់​របស់​ក្រុមហ៊ុន​ទាំងនោះ និង​ទីតាំង​ក្រុមហ៊ុន​ដែល​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល អតិថិជន​អាច​ទៅរ​កដោយ​ងាយ ។

យើង​ធ្លាប់​ឃើញ​ក្រុមហ៊ុន​ធំ​ៗ​បំបែក​សាខា​ទៅ​កន្លែង​ជា​ច្រើន ផ្នែក​ទីតាំង​រង់ចាំ​ទទួល​អតិថិជន​គ្រប់ពេលវេលា ឬ​រង់ចាំ​ទទួល​-​ផ្ញើ​ឯកសារ គឺ​តែង​មាន​ទីតាំង​ស្ថិត​នៅ​កន្លែង​ធ្វើ​ដំណើរ​ងាយស្រួល នៅ​អគារ​ដែល​គេ​ស្គាល់ ប៉ុន្តែ​បើសិន​មិន​ចាំបាច់​ត្រូវ​ជួប​អតិថិជន ឬ​ទាក់ទង​ជួប​ជាមួយ​អ្នក​ដទៃ​ទេ ក៏​អាច​នឹង​ផ្លាស់​ទៅ​កន្លែង​ផ្សេង ដែល​មាន​ថ្លៃ​ជួល​ថោក​ជាង​ជាដើម​។ ទាំងនេះ​សម្រាប់​ភាព​ងាយស្រួល​ទាក់ទង​ជាមួយ​អតិថិជន ។ បើ​ទីតាំង​ក្រុមហ៊ុន​របស់​យើង​ពិបាក​ស្វែងរក ពិបាកធ្វើ​ដំណើរ គ្មាន​រថយន្ត​ចូល​ទៅ​ដល់ ក៏​គង់​នឹង​គ្មាន​អតិថិជន​ណា​ចង់​មក​ទាក់ទង​ឡើយ ។

ក្រៅពី​នេះ បើ​និយាយ​ពី​ទីតាំង​របស់​ក្រុមហ៊ុន យើង​តែង​នឹក​ដល់​មនុស្ស​ម្នា​ចរាចរ​ទៅ​មក​ថា ពួក​គេ​ឆ្លងកាត់​ក្រុមហ៊ុន​យើង​ច្រើន​តិច​ប៉ុនណា​។ ឧទាហរណ៍ ការ​ជួល​ហាង​លក់ទំនិញ​នៅ​ផ្សារណាត់ គឺ​ហាង​នីមួយ​ៗ​មាន​តម្លៃ​ជួល​មិន​ដូច​គ្នា ខណៈ​ហាង​នៅ​ជួរ​មុខ​ថ្លៃ​ជាង​ហាង​នៅ​ជួរ​ក្រោយ ឬ​ហាង​នៅ​កាច់ជ្រុង​ថ្លៃ​ជាង​នៅ​កណ្តាល​ជាដើម ។

* ទីតាំង​ដែល​ល្អ​សម្រាប់​មុខ​ជំនួញ ៖
មុខ​ជំនួញ​នីមួយ​ៗ​នឹង​ជ្រើសរើស​ទីតាំង​មិន​ដូច​គ្នា ហើយ​ជំនួញ​ទាំងនោះ​កំណត់​ពាក្យ​ថា «​ទីតាំង​ល្អ​» ខុស​ៗ​គ្នា ដែល​វា​ស្ថិត​នៅ​ត្រង់​ថា តើ​អតិថិជន​របស់​យើង​ជា​អ្នក​ណា ។ ហេតុនេះ មុន​នឹង​ជ្រើសរើស​ទីតាំង ចូរ​សាកល្បង​បង្កើត​សំណួរ​ដូច​ខាងក្រោម​នេះ ៖

-​អតិថិជន​ទៅ​រក​ហាង​របស់​យើង​ងាយស្រួល​ឬទេ ?
-​មាន​កន្លែង​ចត​យានយន្ត​សម្រាប់​អតិថិជន​គ្រប់គ្រាន់​ឬទេ ?
-​ពិបាក​ស្វែងរក​ឬទេ ?

សំណួរ​ងាយ​ៗ​ខាង​ដើម​នេះ ក៏​គ្រប់គ្រាន់​ហើយ​សម្រាប់​ឲ្យ​យើង​គិត​ចេញ​ថា នឹង​ត្រូវ​មា​នទី​តាំងនៅ​ត្រង់​ណា​ល្អ ។ រឿង​មួយទៀត​ដែល​គេ​តែង​មើល​រំលង គឺ​ស្វែងរក​ទីតាំង​នៅ​ជិត​គូប្រជែង ឬ​ជា​កន្លែង​ប្រមូលផ្តុំ​ទំនិញ​ច្រើន​បំផុត ។ កុំ​សម្លឹង​ថា ការ​ដែល​យើង​ទៅ​នៅ​ជិត​គូប្រជែង នឹង​កាន់តែ​ធ្វើ​ឲ្យ​យើង​ពិបាក​លក់​ឡើង ប៉ុ​ុ​ន្តែ​ការ​ពិត ចំពោះ​មុខទំនិញ​ប្រភេទ​ដូច​គ្នា នៅ​ជាមួយ​គ្នា​ច្រើន​ប៉ុនណា នឹង​កាន់តែ​ជួយ​ទាក់ទាញ​អតិថិជន​មក​កាន់តែ​ច្រើន​ដែរ ។

ឧទាហរណ៍ បើ​អ្នក​ត្រូវការ​ទិញ​កុំព្យូទ័រ​១​គ្រឿង ពិត​ណាស់​ថា កន្លែង​នឹក​ដល់​ដំបូង គឺ Panipip Pratunam (​ថៃ​) ព្រោះ​ជា​ចំណុចរួម​នៃ​បច្ចេកវិទ្យា​ធំ​បំផុត ឬ​បើសិនជា​ស្រី​ៗ​ត្រូវការ​ទិញ​អីវ៉ាន់ សម្លៀក​បំពាក់ កន្លែង​នឹក​ដល់​ដំបូង​គឺ Platinum, Union mall (​ថៃ​) ព្រោះ​មាន​ទំនិញ​ឲ្យ​ជ្រើសរើស​ច្រើន ។ ដូច្នេះ កុំ​គិត​ថា ការ​ចូល​ទៅ​ជិត​គូប្រជែង​ហើយ នឹង​ធ្វើ​ឲ្យ​យើង​លក់​មិន​ដាច់ ប៉ុន្តែ​ការ​យក​ផលិតផល​មក​លក់​រួម​គ្នា នឹង​កាន់តែ​ជួយ​ទាក់ទាញ​អតិថិជន​ច្រើន​ថែម​ទៀត ៕