ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុងចំនួន​​​​3​​របស់កម្ពុជា ស្នើសុំបញ្ចូល​ជា​​ទីក្រុង​បេតិកភណ្ឌ​ពិភព​លោក​​​ទី​​២

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងទេសចរណ៍​រួម​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​សេនាធិការ បាន​រៀបចំ​សំណុំ​បែបបទ និង​ឯកសារ​ពាក់ព័ន្ធ​រួច​ហើយ ដើម្បី​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ សុំ​ដាក់​ទីក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត បញ្ចូល​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​ទី​២ បន្ទាប់​ពី​ក្រុង​សៀមរាប ។

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងទេសចរណ៍​រួម​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​សេនាធិការ បាន​រៀបចំ​សំណុំ​បែបបទ និង​ឯកសារ​ពាក់ព័ន្ធ​រួច​ហើយ ដើម្បី​ស្នើ​ទៅ​អង្គការ​យូ​ណេ​ស្កូ សុំ​ដាក់​ទីក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត បញ្ចូល​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​ទី​២ បន្ទាប់​ពី​ក្រុង​សៀមរាប ។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​សន្និសីទ លោក ទិ​ត ច​ន្ថា រដ្ឋលេ​ខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ និង​សន្និសីទ​អន្តរជាតិ ស្ដី​ពី​កិច្ច​សន្ទនា​ក្នុង​ក្របណ្ឌ​អាស៊ី (ACD) និង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ទេសចរណ៍​និង​ទីក្រុង​បេតិកភណ្ឌ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​១០-១៥ ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុខ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​នឹង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ ACD ដែល​មាន​៣៤​ប្រទេស ។

លោក ទិ​ត ច​ន្ថា បាន​បញ្ជាក់​ថា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ​បាន​ឯកភាព​គ្នា​រើស​យក​ទីក្រុង​ចំនួន​៣​ក្នុង​នោះ​មាន ក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត ដែល​យើង​ចាត់​ទុក​ថា​ជាទី​ក្រុង​បេតិកភណ្ឌ​សំខាន់​ៗ​ដែល​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​លំដាប់​ទី​២  (secondary tourist destination) បន្ទាប់​ពី​ក្រុង​សៀមរាប​នោះ ដើម្បី​ស្នើ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ និង​ផ្សព្វផ្សាយ​ទៅ​ដល់​សកលលោក​ថា ទីក្រុង​ទាំង​៣​នេះ​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក សំដៅ​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគ​នានា ឲ្យ​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍ​ទីក្រុង​ទាំងនោះ ។

លោក​រដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា កម្ពុជា​នឹង​យក​ឱកាស​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ស្ដី​ពី​កិច្ច​សន្ទនា​ក្នុង​ក្របខ័ណ្ឌ​អាស៊ី (ACD) នេះ ធ្វើ​សន្និសីទ​មួយ​ស្ដី​ពី ទេសចរណ៍​និង​ទីក្រុង​បេតិកភណ្ឌ ដើម្បី​ផ្សព្វផ្សាយ​ទៅ​អន្តរជាតិ​ថា ទីក្រុង​បេតិកភណ្ឌ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រមទាំង​ជំរុញ​ឲ្យ​ទីក្រុង​ទាំងនោះ​ក្លាយជា​ទីក្រុង​ដែល​មានការ​យកចិត្តទុកដាក់​ខ្ពស់ ។

ហើយ​អ្វី​ដែល​យើង​បាន​សើ្ន​សុំ​បញ្ចូល​ទីក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត​នេះ ដាក់​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក ដោយសារ​ទីក្រុង​ទាំងនេះ​សម្បូរ​ទៅ​ដោយ​សំណង់​អគារ និង​ផ្ទះ​បុរាណ​ជា​ច្រើន ពិសេស​សម័យ​អាណានិគមនិយម​បារាំង និង​សម្បត្តិ​បេតិកភណ្ឌ​ចំណាស់​ៗ​ដ៏​សន្ធឹកសន្ធាប់​ទៀត ដែល​មាន​សក្ដានុពល​ខ្ពស់ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ទាមទារ​ឲ្យ​មានការ​ថែរក្សា​និង​អភិរក្ស​ជា​ចាំបាច់ ។

នា​ឱកាស​នោះ​ដែរ​លោក ថុ​ក សុខុម ប្រធាន​នាយកដ្ឋាន​អាស៊ាន និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ទាំង​សំណុំ​បែបបទ និង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នានា ត្រូវ​បាន​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈក្រសួងទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត រៀបចំ​ទុក​មុន​រួច​ជា​ស្រេច​ហើយ រង់ចាំ​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាប​នា​ពេល​ខាង​មុខ​នោះ​មក​ដល់ ភាគី​កម្ពុជា​នឹង​ដាក់​ពិភាក្សា​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​ក្របខ័ណ្ឌ ACD និង​សម្រេច​លទ្ធផល​តែ​ម្ដង ។