ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ធ្លាប់​ដុត​ផ្ទះ​ប្អូន​ប្តឹង​ដាក់គុក​ចេញ​មក​វិញ​លួច​ដុត​ផ្ទះ​ម្តាយ​ឆេះ​អស់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​​ធ្លាប់​ដុត​ផ្ទះ​ប្អូន​ប្តឹង​ដាក់គុក​ចេញ​មក​វិញ​លួច​ដុត​ផ្ទះ​ម្តាយ​ឆេះ​អស់

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​ធ្លាប់​ដុត​ផ្ទះ​ប្អូន​ប្តឹង​ដាក់គុក​ចេញ​មក​វិញ​លួច​ដុត​ផ្ទះ​ម្តាយ​ឆេះ​អស់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ត្រី ស៊ិ​ន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​មានឈ្មោះ អន រី ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កើតហេតុ ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​១​ខ្នង​ទាំងស្រុង​ធ្វើ​ឡើង​ពី​ឈើ​ប្រង់​ស័ង្កសី បាត​ក្តា ជញ្ជាំង​ប្រក់​ស្លឹក មាន​បណ្តោយ​៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​ដែល​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង ។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា ផ្ទះ​ដែល​ឆេះ​អស់ទាំង​ស្រុង​នេះ​គឺ​ពិតជា​កូនប្រុស​របស់​គាត់​បាន​លួច​ដុត​នៅ​ពេល​ដែល​គាត់​មិន​បាន​ដេក​នៅ​ក្នុងផ្ទះ​ព្រោះ​កូនប្រុស​របស់​គាត់​ឈ្មោះ ចិ​ម វិចិត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ពេល​ដែល​ស្រវឹង​ធ្លាប់​គំរាម​ដុត​ផ្ទះ​របស់​គាត់​ចោល​ទើប​គាត់​មិន​ហ៊ាន​ដេក​នៅ​លើ​ផ្ទះ​ត្រូវ​បានកូន​ប្រុស​លួច​ដុត​ចោល​ខូចខាត់​ទ្រព្យសម្បត្តិ​អស់​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។ កូនប្រុស​ដែល​លួច​ដុត​ផ្ទះរ​បស់ចោល​នេះ​ធ្លាប់​ជាប់គុក​ម្តង​ហើយដោយ​លួច​ដុត​ផ្ទះ​ប្អូនបង្កើត​ចោល  ៕